ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការចម្រុះចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន នៅប្រទេសសិង្ហបុរី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (សិង្ហបុរី)៖ នាថ្ងៃទី២២-២៦ ខែមេសា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចម្រុះសម្រាប់ភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការចម្រុះចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដើម្បីពិនិត្យតាមដានវឌ្ឍនភាពចរចា ក៏ដូចជាពិភាក្សាដោះស្រាយបញ្ហានានា និងកិច្ចការបន្ទាប់របស់ក្រុមការងារពាក់ព័ន្ធ ក្នុងគោលបំណងឈានទៅរកការបញ្ចប់ជាដុំកំភួននៃការដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន នៅចុងឆ្នាំ២០២៤។  

នៅក្នុងឱកាសនោះ កិច្ចប្រជុំរបស់ក្រុមការងារពាក់ព័ន្ធមួយចំនួនក៏ត្រូវបានរៀបចំឡើងផងដែរ រួមមាន៖ ក្រុមការងារពាណិជ្ជកម្មទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ច្បាប់និងស្ថាប័ន ព្រមទាំងការតភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ ជាលទ្ធផល កិច្ចប្រជុំលើកទី៦នេះត្រូវបានបញ្ចប់ដោយជោគជ័យ និងបានឯកភាពរៀបចំកិច្ចប្រជុំលើកទី៧ នៅខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសចិន នាពេលខាងមុខ៕

---

His Excellency TITH Rithipol, Under Secretary of State of Commerce, led Cambodia’s delegation to attend the 6th Round of the ACFTA 3.0 Upgrade Negotiations in Singapore

...

(Singapore): On 22 to 26 April 2024, in Singapore, His Excellency TITH Rithipol, Under Secretary of State of Commerce, and the ACFTA JC Lead for Cambodia led Cambodia’s delegation to attend the 6th Round of the ACFTA 3.0 Upgrade Negotiations in order to monitor the progress as well as discuss and address the issues and follow-up works under the ACFTA 3.0 Upgrade Negotiations to ensure achieving a substantial conclusion by the end of 2024.

On that sideline, some relevant working groups’ meetings were also organized, such as the Working Groups on Trade in Goods, Customs Procedures and Trade Facilitation, Investment, Digital Economy, Green Economy, Legal and Institutional Issues, and Supply Chain Connectivity. As a result, The 6th Round was successfully concluded, and the ACFTA JC agreed to organize its 7th Round in June 2024 in China.

https://s2.moc.gov.kh/mocspace/mocspace_1714461718299.jpg
https://s2.moc.gov.kh/mocspace/mocspace_1714461719605.jpg
https://s2.moc.gov.kh/mocspace/mocspace_1714461719726.jpg