លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ និងជាតំណាងដ៌ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Li Xingqian អគ្គនាយកពាណិជ្ជកម្មក្រៅប្រទេសនៃក្រសួងពាណិជ្ជកម្មចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ និងជាតំណាងដ៌ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Li Xingqian អគ្គនាយកពាណិជ្ជកម្មក្រៅប្រទេសនៃក្រសួងពាណិជ្ជកម្មចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម។

លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Li Xingqian រួមទាំងគណៈប្រតិភូចិនទាំងអស់ដែលបានអញ្ជើញមកក្រសួងពាណិជ្ជកម្ម ក៏ដូចជាបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការការ បានជម្រាបអំពីកំណើនជាវិជ្ជមាននៃទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន នាពេលកន្លងមក។

ក្នុងជំនួបខាងលើនេះផងដែរ ភាគីទាំងពីរបានគូសបញ្ជាក់ពីជំហររក្សា ពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នាឱ្យកាន់តែល្អប្រសើរ ដើម្បីផ្តល់សន្ទុះនៃការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនថែមទៀតនិងចូលរួមលេីកកម្ពស់ផលិតផលខ្មែរនៅលេីទីផ្សារប្រទេសចិន តាមរយៈពិព័រណ៍ជាតិ និងអន្តរជាតិ វេទិការធុរកិច្ច និងថ្នាលពាណិជ្ជកម្មអេឡិចត្រូនិច។  

(Phnom Penh): On the morning of Monday, 25 March 2024, Her Excellency SEREI BORAPICH, Secretary of State, high representative of Her Excellency CHAM Nimul, Minister of Commerce, had a courtesy call by His Excellency Mr. Li Xingqian, General Director of Department of Foreign Trade, Ministry of Commerce of China, and his delegation to discuss strengthening bilateral trade cooperation.

Her Excellency Secretary of State warmly welcomed His Excellency Mr. Li Xingqian and the Chinese delegation to the Ministry of Commerce as well as to the Kingdom of Cambodia. Moreover, Her Excellency mentioned the positive trend of the bilateral trade volume resulted from the closed and active cooperation between Cambodia and China.

On that occasion, both Parties reiterated the commitments and readiness to maintaining, strengthening and enhancing active cooperation with each other to facilitate the higher growth of bilateral trade and investment by participating in promoting Cambodian products in the Chinese market through national and international exhibitions, business forums and e-commerce platforms.

https://s2.moc.gov.kh/mocspace/mocspace_1711438420645.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438420252.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438421149.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438420839.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438420900.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438420832.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438420755.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438420835.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438420890.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438420718.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438421098.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438420809.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438420895.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438420804.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438432043.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438432370.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438441514.jpg