សូមស្វាគមន៍មកកាន់គេហទំព័រ

ក្រសួងពាណិជ្ជកម្ម

សេវាកម្មស្វ័យប្រវត្តកម្ម

ព័ត៌មានពាណិជ្ជកម្ម

ព័ត៌មានប្រចាំថ្ងៃ

  • ០៨
  • ឧសភា

លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្រ្តធ្វើធុរកិច្ចក្នុងយុគសម័យទីផ្សារឌីជីថល” នៅខេត្តបាត់ដំបង

(បាត់ដំបង)៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្រ្តធ្វើធុរកិច្ចក្នុងយុគសម័យទីផ្សារឌីជីថល” ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្ម ក្រុមហ៊ុន សហគ្រាស ផលិតករ អាជីវករ សមាគម សហគមន៍ និស្សិតក្នុងខេត្តបាត់ដំបង។

  • ០៨
  • ឧសភា

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់ក្រសួងពាណិជ្ជកម្ម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

  • ០៨
  • ឧសភា

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា “គ.ក.ប.” អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួង ពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីទ្បា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ

(សៀមរាប)៖ នារសៀលថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា “គ.ក.ប.” បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីទ្បា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ ស្តីពីការអនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា តាមរយៈការអនុវត្តគំរូអប់រំថ្នាក់ជាតិគំនិតច្នៃប្រឌិត និងការបង្កើតថ្មីរបស់ប្រទេសកូរ៉េ ចាប់ពីឆ្នាំ២០២៥-២០២៧។

  • ០៨
  • ឧសភា

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា “គ.ក.ប.” បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីទ្បា (MoEYS) និង លោក MOK Sungho អនុប្រធានអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) ក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងស្តីពីការអនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា តាមរយៈការអនុវត្តគំរូអប់រំថ្នាក់ជាតិគំនិតច្នៃប្រឌិត និងការបង្កើតថ្មីរបស់ប្រទេសកូរ៉េ ដែលមានរយៈពេលអនុវត្ត ៣ឆ្នាំ គឺចាប់ពីឆ្នាំ ២០២៥-២០២៧

(សៀមរាប)៖ នារសៀលថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា “គ.ក.ប.” បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីទ្បា (MoEYS) និង លោក MOK Sungho អនុប្រធានអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) ក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងស្តីពីការអនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា តាមរយៈការអនុវត្តគំរូអប់រំថ្នាក់ជាតិគំនិតច្នៃប្រឌិត និងការបង្កើតថ្មីរបស់ប្រទេសកូរ៉េ ដែលមានរយៈពេលអនុវត្ត ៣ឆ្នាំ គឺចាប់ពីឆ្នាំ ២០២៥-២០២៧។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះ អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អនាពេលកន្លងមក ជាពិសេសការផ្តល់វគ្គបណ្តុះបណ្តាល ដើម្បីការកសាងសមត្ថភាពមន្ត្រីក្នុងផ្នែកកម្មសិទ្ធិបញ្ញា។

  • ០៨
  • ឧសភា

អបអរសាទរ ខួបលើកទី ១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ១៨៦២ - ៨ ឧសភា ២០២៥

អបអរសាទរ ខួបលើកទី ១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ១៨៦២ - ៨ ឧសភា ២០២៥

  • ០៧
  • ឧសភា

សេចក្តីជូនដំណឹង ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ស្ដីអំពីករណីនាំចូលផ្លែទុរេនពីប្រទេសជិតខាង

សេចក្តីជូនដំណឹង ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ស្ដីអំពីករណីនាំចូលផ្លែទុរេនពីប្រទេសជិតខាង

  • ០៧
  • ឧសភា

ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី១ នៃក្រុមការងារបច្ចេកទេស ដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយ ឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេច

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយ ឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេច បានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិកសមាជិកាសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ជាច្រើនរូប។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រកាសផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារបច្ចេកទេសនេះ និងការកំណត់ផែនការពេលវេលា និងសកម្មភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយ ឬយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍វិស័យម្រេច ព្រមទាំងដើម្បីពិនិត្យ និងពិភាក្សាលើយន្តការនានា សំដៅជំរុញអភិវឌ្ឍន៍វិស័យម្រេចកម្ពុជា ឱ្យកាន់តែល្អប្រសើរ៕

  • ០៧
  • ឧសភា

លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមរៀបចំ និងតាំងបង្ហាញផលិតផលខ្មែរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៩ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅសួនឧទ្យានយ៉ូយ៉ូហ្គិ ទីក្រុងតូក្យូ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម MIYAJI Takuma អនុរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន, ឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ឯកឧត្តម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា, ឯកឧត្តម SUSUMU Tai កុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុងសេនដៃ និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ឯកឧត្តម Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ព្រមទាំងតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ស្ថានតំណាងបរទេសនានានៅជប៉ុន ក្រសួង-ស្ថាប័នជប៉ុនពាក់ព័ន្ធ ក្រុមហ៊ុនឯកជនកម្ពុជានិងជប៉ុន បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន មិត្តជប៉ុន និងភ្ញៀវអន្តរជាតិ សរុបប្រមាណជាង ១០ម៉ឺននាក់

(តូក្យូ, ជប៉ុន)៖ នាថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមរៀបចំ និងតាំងបង្ហាញផលិតផលខ្មែរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៩ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅសួនឧទ្យានយ៉ូយ៉ូហ្គិ ទីក្រុងតូក្យូ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម MIYAJI Takuma អនុរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន, ឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ឯកឧត្តម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា, ឯកឧត្តម SUSUMU Tai កុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុងសេនដៃ និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ឯកឧត្តម Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ព្រមទាំងតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ស្ថានតំណាងបរទេសនានានៅជប៉ុន ក្រសួង-ស្ថាប័នជប៉ុនពាក់ព័ន្ធ ក្រុមហ៊ុនឯកជនកម្ពុជានិងជប៉ុន បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន មិត្តជប៉ុន និងភ្ញៀវអន្តរជាតិ សរុបប្រមាណជាង ១០ម៉ឺននាក់។

  • ០៦
  • ឧសភា

លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមកម្មវិធី Heritage Talks: Advocating for Philippine Culinary Heritage on the Global Stage ដែលរៀបចំដោយក្រសួងការបរទេសហ្វីលីពីន នៅដុបលត្រាហ្គនថៅវ័រ ទីក្រុងបាសិក ហ្វីលីពីន

(ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមកម្មវិធី Heritage Talks: Advocating for Philippine Culinary Heritage on the Global Stage ដែលរៀបចំដោយក្រសួងការបរទេសហ្វីលីពីន នៅដុបលត្រាហ្គនថៅវ័រ ទីក្រុងបាសិក ហ្វីលីពីន។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយម្ហូបអាហារហ្វីលីពីនដល់អ្នកចូលរួម តាមរយៈការតាំងពិព័រណ៍ម្ហូបអាហារ ដូចជា៖ មុខ ម្ហូបពិសេស ភេសជ្ជៈ និងនំប្រចាំតំបន់របស់ហ្វីលីពីន ជាដើម។ ឆ្លៀតក្នុងឱកាសនេះ លោកស្រីអនុព័ន្ធពាណិជ្ជកម្ម ក៏បានចែករំលែកដល់អ្នកចូលរួមទាំងអស់ អំពីវប្បធម៌ និងម្ហូបអាហាររបស់កម្ពុជា ផងដែរ។