ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានប្រចាំថ្ងៃ

image
  • ០៣
  • កញ្ញា

ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គលេខាធិការអាស៊ាន តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន និងសហការី តាមប្រព័ន្ធវីដេអូ។

image
  • ០៣
  • កញ្ញា

ក្រសួងពាណិជ្ជកម្មបានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាអនឡាញ ស្តីពី ការទាញយកអត្ថប្រយោជន៍ពីជំនួយសម្រាប់ពាណិជ្ជកម្មចំពោះបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាអនឡាញ ស្តីពី ការទាញយកអត្ថប្រយោជន៍ពីជំនួយសម្រាប់ពាណិជ្ជកម្មចំពោះបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

image
  • ០១
  • កញ្ញា

ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនកិត្តិយស​ក្នុងកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើកទី៦ (The 6th Belt and Road Summit) ឆ្នាំ២០២១ ក្រោមប្រធានបទការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីតាមប្រព័ន្ធវីដេអូ

នៅព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនកិត្តិយស​ ក្នុងកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើកទី៦ (The 6th Belt and Road Summit) ឆ្នាំ២០២១

image
  • ៣១
  • សីហា

កិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”

(រាជធានីភ្នំពេញ)៖ កាលពីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំ “វេទិកាសេដ្ឋកិច្ច និង ធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” តាមរយៈប្រព័ន្ធវីដេអូ Zoom

image
  • ៣១
  • សីហា

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងារដោះស្រាយបញ្ហាប្រឈម និងជំរុញការលក់ផលិតផលខ្មែរនៅក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងារដោះស្រាយបញ្ហាប្រឈម និងជំរុញការលក់ផលិតផលខ្មែរនៅក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស។

image
  • ៣០
  • សីហា

សេចក្ដីប្រកាសព័ត៌មានស្ដីពី៖ ពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងធនាគារវីង ដើម្បីតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីងសម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ (Cambodiatrade.com) របស់ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ ថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២១៖ ក្រសួង​ពាណិជ្ជកម្ម​បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ​ធនាគារ​វីង​ ក្នុងគោលបំណងតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីង សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព​ជូនដល់អតិថិជន

image

លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងគម្រោង

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ កន្លងទៅ​ លោកជំទាវ ចម និម្មល រដ្ឋលេខា​ធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងគម្រោង ដែលរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវ​ជ្រាវ តាមប្រព័ន្ធវីដេអូZoom

image
  • ២៥
  • សីហា

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី “ទីផ្សារសម្រាប់​ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា”

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ លទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី​ “ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា”

image
  • ២៤​​
  • សីហា

ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រៀមសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍

image
  • ២២
  • សីហា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឧបត្ថម្ភមីចំនួន១៣.០០០កេសដល់កងកម្លាំងប្រដាប់អាវុធ សម្រាប់បែងចែកបន្តដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភមីចំនួន ១៣.០០០កេស ក្នុងនោះបែងចែកដល់កងទ័ព និងកងរាជអាវុធហត្ថ ចំនួន ៨,០០០ កេស និងកងនគរបាលជាតិ ចំនួន ៥,០០០ កេស សម្រាប់បែងចែកបន្តដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន ។

image
  • ២០
  • សីហា

ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអេកម៉ិកស្តីពីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម លើកទី១ (The 1st ACMECS Coordinating Committees on Trade, Investment and Industry ) តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់ផ្នែកទន់អេកម៉ិកសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអេកម៉ិកស្តីពីពាណិជ្ជកម្

image
  • ២០​
  • សីហា

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីព្រឹក នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញនៃបណ្តាក្រសួង-ស្ថាប័នពាក់

image
  • ២០
  • សីហា

ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន លើកទី៤០ (40th HTLF-EI) តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា (HLTF-EI Lead for Cambodia) បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា

image
  • ១៩
  • សីហា

ក្រសួងពាណិជ្ជកម្មរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» រយៈពេល០៧ខែ ឆ្នាំ២០២១

រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររយៈពេល០៧ខែ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី

image
  • ១៩
  • សីហា

ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ នៃអនុគណៈកម្មការខ្លឹមសារ និងឯកសារ ត្រៀមសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសមាជិកនៃអនុគណៈកម្មការខ្លឹមសារនិងឯកសារ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២

image
  • ០៧
  • សីហា

សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអាស៊ាន ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១

សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអាស៊ាន ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១