លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ដោយមានវត្តមានចូលរួមដោយឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ ទទួលបន្ទុក និងមន្រ្តីពាក់ព័ន្ធរបស់នាយកដ្ឋាន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ដោយមានវត្តមានចូលរួមដោយឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ ទទួលបន្ទុក និងមន្រ្តីពាក់ព័ន្ធរបស់នាយកដ្ឋាន។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារនៃការធ្វើពិពិធកម្មទីផ្សាររបស់កម្ពុជា ដោយឈរលើមូលដ្ឋានការពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី ជាមួយដៃគូសំខាន់ៗនៅក្នុងតំបន់អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក ព្រមទាំងជំរុញការអនុវត្តសកម្មភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព សំដៅជំរុញការធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចសកល និងការបើកច្រកទីផ្សារបន្ថែម។

---

(Phnom Penh): On the morning of Tuesday, 10 June 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired a meeting to review work progress of the Department of Europe, Middle East, and Africa of the General Department of International Trade, attended by Excellencies Secretaries of State, senior officials, and technical officials of the Ministry of Commerce.

The meeting was organized to follow-up on the work progress of Cambodia’s market diversification on the basis of strengthening old markets and expanding new markets with key partners in Europe, the Middle East, and Africa, as well as promote more effective implementation of department action plans, with the purpose to promote Cambodia’s integration into the global economy and expand market access.

https://s2.moc.gov.kh/mocspace/mocspace_1749544976053.jpg
https://s2.moc.gov.kh/mocspace/mocspace_1749544976031.jpg