ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ ទទួលបន្ទុកផ្នែកម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៃធនាគារពិភពលោកប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងវិស័យពាណិជ្ចកម្ម ជាមួយក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ ទទួលបន្ទុកផ្នែកម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៃធនាគារពិភពលោកប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងវិស័យពាណិជ្ចកម្ម ជាមួយក្រសួងពាណិជ្ជកម្ម ។

កិច្ចពិភាក្សាការងារនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដោយបានពិភាក្សាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងក្រសួងពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ជាពិសេសជាមួយធនាគារពិភពលោកប្រចាំកម្ពុជា តាមរយៈការបង្កើតយន្តការសម្របសម្រួល ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មនៅកម្ពុជា និងអនុវត្តគម្រោង/កម្មវិធីនានា ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ សំដៅរួមចំណែកក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម កសាងសមត្ថភាពពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ពីគោលបំណងសំខាន់ក្នុងការរៀបចំបង្កើតយន្តការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា និងស្នើសុំឱ្យមានការចូលរួមសហការពីធនាគារពិភពលោកប្រចាំកម្ពុជា ក្នុងដំណើរការអនុវត្តយន្តការសម្របសម្រួលរវាងដៃគូអភិវឌ្ឍន៍ ជាមួយក្រសួងពាណិជ្ជកម្មនេះឱ្យបានជោគជ័យ។

---

(Phnom Penh): On the morning of Monday, 2 June 2025, at the Ministry of Commerce, His Excellency OUM Kosal, Undersecretary of State of the Ministry of Commerce, received a courtesy call from Mr. LY Sodet, Senior Economist in charge of the Macroeconomics, Trade, and Investment Global Practice (“MTI”) of the World Bank in Cambodia, to discuss cooperation and partnership in the trade sector with the Ministry of Commerce.

The meeting, participated in by leaders and technical officials of the Department of International Cooperation, focused on cooperation and partnership between the Ministry of Commerce and development partners, especially the World Bank in Cambodia. This included establishing coordination mechanisms to strengthen the Cambodian trade sector and implement related projects/programs more effectively, contributing to the development of the trade sector, building trade capacity, and promoting economic growth in Cambodia.

On that occasion, His Excellency Undersecretary of State stated the main objective of preparing to establish a coordination mechanism with development partners in Cambodia's trade sector and requested the World Bank's participation in successfully implementing the coordination mechanism between development partners and the Ministry of Commerce.

https://s2.moc.gov.kh/mocspace/mocspace_1749438663646.jpg
https://s2.moc.gov.kh/mocspace/mocspace_1749438663679.jpg
https://s2.moc.gov.kh/mocspace/mocspace_1749438663698.jpg