លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាពអនុវត្តអនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី(ខេមបូឌា)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ដើម្បីបន្តពិភាក្សាការងារ និងតាមដានវឌ្ឍនភាពការងារក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ក្នុងគោលបំណងជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី សម្រាប់ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋាននិងនាយកដ្ឋានពាក់ព័ន្ធ តំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៩ និងតំណាងក្រុមហ៊ុន ភីធីធី (ខេមបូឌា)។

អង្គប្រជុំ បានឯកភាពលើគម្រោងសកម្មភាពក្នុងការចាប់ផ្តើមអនុវត្តការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី នៅក្នុងខេត្តទាំង១៩។ បន្ថែមពីនោះ លោកជំទាវប្រធាន ក៏បានលើកទឹកចិត្តដល់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ ឱ្យខិតខំក្នុងការផ្សព្វផ្សាយ និងកៀរគរអាជីវករឱ្យចូលរួមក្នុងការអនុវត្តគម្រោងនេះដើម្បីឱ្យទទួលបានជោគជ័យតាមការរំពឹងទុក។

ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ក៏បានរាយការណ៍អំពីវឌ្ឍនភាពការងារមួយចំនួនផងដែរ រួមមាន ការត្រៀមរៀបចំតម្លើងស្តង់នៅតាមបណ្តាស្ថានីយរាជធានី-ខេត្តទាំង១៩ និងការរៀបចំមាតិកាសម្រាប់ផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ខ្លួនផងដែរ។

---

Her Excellency TOR Pila, Secretary of State of the Ministry of Commerce, led a meeting to discuss the proposed action plan for implementing the Memorandum of Understanding on Cooperation to Promote and Increase Sales of Cambodian Products at PTT stations, between the Ministry of Commerce and PTT (Cambodia).

...

(Phnom Penh): On the morning of Wednesday, 12 March 2025, at the Ministry of Commerce, Her Excellency TOR Pila, Secretary of State of the Ministry of Commerce, chaired the meeting to continue review and discuss on the progress of the cooperation between MOC and PTT in promoting and increasing sales of Cambodian products at PTT gas stations in 2025. The meeting was also attended by representatives from relevant General Directorates and Departments, the 19 Capital and Provincial Departments of Commerce, and PTT (Cambodia).

The meeting agreed on the action plan to begin the selling of Cambodian products at PTT stations in all 19 provinces. In addition, Her Excellency Chair also encouraged all capital and provincial Departments of Commerce to actively promote and gather business men and women to participate in this campaign to make it successful as planed.

On that occasion, the representatives from PTT (Cambodia) also reported on the progress of setting up booths at all 19 capital and provincial stations and preparing contents for promoting on their social medias.

https://s2.moc.gov.kh/mocspace/mocspace_1741853719923.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853719671.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853719914.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853719830.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853719859.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853719834.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853719821.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853719926.jpg