សេចក្តីថ្លែងអំពីបេសកកម្មរបស់ក្រសួង

បេសកកម្ម របស់ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា គឺសំដៅ ដល់ការជំរុញបង្កើតការងារធ្វើ   ការ ជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ កំរិតជីវភាពរស់នៅ របស់ប្រជាជន កម្ពុជាទាំងអស់។  
ក្រសួងពាណិជ្ជកម្ម បំពេញការងារ ក្នុងភាពជាដៃគូ ជាមួយ​ក្រសួង និងស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនឯកជន  គ្រឹះស្ថានឧត្តម សិក្សា អង្គការ និងគ្រប់អង្គភាពការងារ របស់កម្ពុជា។ 
ក្រសួងពាណិជ្ជកម្ម ​បានចូលរួម ក្នុងជីវភាពប្រចាំថ្ងៃ របស់​ប្រជាជនកម្ពុជា ដោយមានការទទួលខុសត្រូវ ជាច្រើន​រួមមាន៖ វិស័យ​ពាណិជ្ជកម្ម  ការអភិវឌ្ឍសេដ្ឋកិច្ច  បច្ចេកវិទ្យា ​សហគ្រិនភាព ការអភិវឌ្ឍអាជីវកម្ម និងជាស្ថាប័ន​ផ្តល់សេវា​វិភាគ និង​ស្រាវជ្រាវ​ស្ថិតិ។
 
ក្រសួងពាណិជ្ជកម្ម បំពេញការងារយ៉ាងសកម្ម ដើម្បីធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានភាពប្រកួតប្រជែង ថែម​ទៀតនៅ ក្នុងទីផ្សារពិភពលោក ដោយការពង្រឹង គោលជំហរ របស់ប្រទេសកម្ពុជា ​នៅក្នុងទីផ្សារសេដ្ឋកិច្ចអន្តរជាតិ និង​ការសម្រប សម្រួល ពាណិជ្ជកម្មពិភពលោក តាមរយៈការបើកទីផ្សារថ្មី សម្រាប់ទំនិញ និងសេវា របស់​កម្ពុជា។ក្រសួងពាណិជ្ជកម្ម ​ប្តេជ្ញា​​ផ្តល់សេវា​ ប្រកបដោយតម្លាភាព តាមរយៈដំណើរ នៃ​​ការធ្វើស្វ័យប្រវត្តិកម្ម ​​ចុះបញ្ជីក្រុមហ៊ុន និងវិញ្ញាបនប័ត្រ បញ្ជាក់ប្រភពដើមទំនិញ ​និងតាមរយៈ ការអប់រំមន្ត្រីក្រសួង ​ឲ្យធ្វើការងារបំពេញតាម តម្រូវការ​ របស់ វិស័យឯកជននៅកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង។


 
យើងខ្ញុំខិតខំប្រឹងប្រែង​ អភិវឌ្ឍន៍​គ្រប់ផ្នែក គ្រប់វិស័យឧស្សាហកម្មទាំងអស់ ព្រមទាំង បម្រើផលប្រយោជន៍ជូនដល់ ប្រទេស ជាតិ និងប្រជាពលរដ្ឋ​ និងខិតខំបន្ត ធ្វើជាកម្លាំងចលករ សេដ្ឋកិច្ច​​ដ៏ខ្លាំងក្លា​ របស់ប្រទេសកម្ពុជា​ ​សម្រាប់អ្នកជំនាន់ ក្រោយ។


ចង់ចែករំលែក

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់