វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ

១. សេចក្តីផ្តើម

វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ គឺជាឯកសារផ្លូវការមួយ ប្រើដើម្បីបញ្ជាក់ ពីប្រភពដើមទំនិញដែលបាន​ផលិត ឬបានទទួលទាំងស្រុង នៅក្នុងប្រទេសមួយ។ ជាទូទៅឯកសារនេះ គឺជាផ្នែកស្នូលនៃឯកសារ នាំចូល ដែល​ប្រទេសនាំចូលបានតម្រូវ។

នៅពេលអនុវត្តទម្រង់ការទាំងឡាយ សម្រាប់នាំចេញទំនិញ ក្រោមប្រព្រឹត្តិកម្ម អនុគ្រោះ អ្នកនាំចេញ ឬតំណាង​ទទួល​​​សិទ្ធិរបស់ខ្លួន ត្រូវដាក់ពាក្យ ជាលាយលក្ខណ៍អក្សរ ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញដោយភ្ជាប់​មក​ជាមួយ នូវឯកសារគាំទ្រ ត្រឹមត្រូវ ដែលបង្ហាញថា ទំនិញដែលត្រូវនាំចេញ​ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​សម្រាប់​​ការចេញ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ។វិញ្ញាបនបត្រ បញ្ជាក់​ប្រភព​ដើមទំនិញ មានពីរប្រភេទគឺ៖​ មិនទទួលបានភាពអនុគ្រោះពន្ធ និងទទួលបានភាពអនុគ្រោះពន្ធ​។


២. ប្រទេសដែលតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់​ប្រភពដើមទំនិញC/O

  • វិញ្ញាបនបត្របញ្ជាក់​ ប្រភពដើមទំនិញ ទទួលបានអត្រាពន្ធអនុគ្រោះ ក្នុងទម្រង់ផ្សេងៗ ដែលចេញដោយកម្ពុជា។
  • អាស៊ាន-អូស្រ្តាលី-ញ៉ូវហ្សីលែន៖ ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ ទម្រង់ AANZ 
  • ចិន​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់ AC 
  • ឥណ្ឌា​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់ AI 
  • កូរ៉េ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់ AK 
  • ជប៉ុន​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់ AJ 
  • វៀតណាម​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់ S​ 
  • ប្រព័ន្ធអនុគ្រោះទូទៅ ផ្នែកពាណិជ្ជកម្ម (LDC និង LLDC): ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់A
  • អត្រាពន្ធមិនអនុគ្រោះ អាចចេញបាន ដោយប្រើ​ វិញ្ញាបនប័ត្រ បញ្ជាក់​ប្រភពដើមទំនិញ ទម្រង់ N

៣. ​របៀបដាក់ពាក្យស្នើសុំ ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ C/O

អ្នកនាំចេញចាំបាច់ ត្រូវដាក់ពាក្យស្នើសុំ​ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ នៅនាយកដ្ឋាន នាំចេញ-នាំចូល ក្រសួងពាណិជ្ជកម្ម។ នីតិវិធី នៃការដាក់ពាក្យ ស្នើសុំ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ អាចរកបាននៅ ក្នុងប្រកាសលេខ១១២ MOC/SM 2013 ស្តីពីការកែប្រែ នីតិវិធី ចេញ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ។ ​


៤. កម្រៃសេវានៃការដាក់ពាក្យ ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ

ជាទូទៅក្រុមហ៊ុនទាំងឡាយ ដែលដាក់ពាក្យស្នើសុំ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ ចាំបាច់ត្រូវបង់ កម្រៃសេវា គ្រប់គ្រងការនាំចេញ (EMF) សេវាសាធារណៈ និងសេវារដ្ឋបាល។ ការបង់ប្រាក់សេវា មានបង្ហាញជូន ខាងក្រោមនេះ៖ 

 

C/O សេវារដ្ឋបាល EMF កម្រៃសេវា
ទម្រង់N 30ដុល្លា EMF 8ដុល្លា
ទម្រង់A 50ដុល្លា EMF
8ដុល្លា
ទម្រង់ផ្សេងៗ 50ដុល្លា EMF 8ដុល្លា


សម្រាប់ផលិតផល សម្លៀកបំពាក់ ក្រោម ចំនួន ២.០០០ ​ឬគ្រឿងពាក់នៅនឹងជើង ក្រោម ២០០ PRS

C/O សេវារដ្ឋបាល EMF កម្រៃសេវា
ទម្រង់ N 10 ដុល្លា EMF 8ដុល្លា
ទម្រង់ A 15ដុល្លា EMF
8ដុល្លា
ទម្រង់ផ្សេងៗ 15ដុល្លា EMF 8ដុល្លា

EMF ប្រែប្រួលតាមផលិតផល និងការលើកលែង ចំពោះការនាំចេញផលិតផល គិតតាមតម្លៃក្រោម ៦.០០០​អឺរ៉ូ សម្រាប់បណ្តាប្រទេសអឺរ៉ុប និងក្រោម ៨០០ដុល្លា រសហរដ្ឋអាមេរិក សម្រាប់បណ្តាប្រទេស ផ្សេងទៀត។ ​


៥. កាលវិភាគដំណើរការ ប្រព័ន្ធស្វ័យប្រវត្តិកម្ម

ក្រសួងពាណិជ្ជកម្ម បង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មនេះឡើង ដើម្បីសម្របសម្រួលវិស័យឯកជន។ ផ្នែកមួយសំខាន់ ក្នុងចំណោម ផ្នែកសំខាន់ៗ ជាច្រើននៃប្រព័ន្ធស្វ័យប្រវត្តិកម្ម គឺការដាក់ពាក្យ ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ តាមអនឡាញ។ ការដាក់ពាក្យស្នើសុំ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ តាមអនឡាញ ឋិតក្នុងដំណើរការសាកល្បង ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ សម្រាប់ក្រុមហ៊ុនទាំងឡាយ ដែលចុះឈ្មោះ ក្នុងគម្រោងសាកល្បងនេះ។ ប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃវិញ្ញាបនបត្រ​ បញ្ជាក់​ប្រភពដើមទំនិញ រំពឹងថា នឹងដាក់ឲ្យដំណើរការ ពេញលេញនាឆមាសទី២ ឆ្នាំ២០១៤។ យើងខ្ញុំសូមលើកទឹកចិត្ត ដល់ក្រុមហ៊ុននាំចេញ ទាំងអស់ អញ្ជើញមកចុះឈ្មោះ ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ។

៦. ព័ត៌មានទំនាក់ទំនង

មន្ត្រីទទួលបន្ទុកចុះឈ្មោះក្រុមហ៊ុន ដែលប្រើប្រាស់ការដាក់ពាក្យស្នើសុំ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ តាមអនឡាញ៖
ទំនាក់ទំនង ទូរស័ព្ទ អ៊ីម៉ែល
លោក ស៊ី បាទិត្យ 012-948-484 batithsy@yahoo.com
លោក សុខ វណ្ណថុល 012-595-616 vanthol@gmail.com
លោក គន់ ឌីរ៉ង់ 017-880103 dirangkun@hotmail.com
លោក ស្វាយ សុផល 088-705 5535 sophal.svay@yahoo.com
លោក សោម សុទ្ធា 070-606-004 somsothea@gmail.com
.


សម្រាប់ការផ្តល់យោបល់ ឬបណ្តឹងតវ៉ា ទាក់ទងនឹងបញ្ហា នៃការដាក់ពាក្យ ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ តាមអនឡាញ​៖

ឈ្មោះ តួនាទី ទូរស័ព្ទ
លោក ហូ ស៊ីវយ៉ុង ប្រធាននាយកដ្ឋាន នាំចេញ-នាំចូល 012-838-909
ឯកឧត្តម សុខ សុភ័ក្ត្រ អគ្គនាយក សេវាទ្រទ្រង់ពាណិជ្ជកម្ម 012-992-035