កិច្ចព្រមព្រៀងរវាងអ្នកប្រើប្រាស់ និងក្រសួងពាណិជ្ជកម្ម

គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មមានទំព័រផ្សេងៗជាច្រើន ដែលដំណើរការដោយក្រសួង។

គេហទំព័រក្រសួងពាណិជ្ជកម្មផ្តល់ជូនលោកអ្នកដោយគ្មានការកែប្រែលក្ខខណ្ឌនិងសេចក្តីជូន ដំណឹងដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះឡើយ។ ការប្រើប្រាស់គេហទំព័រក្រសួងពាណិជ្ជកម្មរបស់លោកអ្នកចាត់ទុកថា លោកអ្នកយល់ព្រមលើគ្រប់លក្ខខណ្ឌនិងសេចក្តីជូនដំណឹងទាំងឡាយ។

ការកែប្រែលក្ខខណ្ឌនៃការប្រើប្រាស់

ក្រសួងពាណិជ្ជកម្មសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ និងសេចក្តីជូនដំណឹងទាំងឡាយ ដែលផ្តល់ជូនក្រោមគេហទំព័រក្រសួងពាណិជ្ជកម្ម រួមទាំងការបង់កម្រៃទាក់ទងនឹងការប្រើប្រាស់គេហទំព័រក្រសួង ពាណិជ្ជកម្មផងដែរ។

តំណរភ្ជាប់ទៅកាន់គេហទំព័រដៃគូផ្សេងៗ

គេហទំព័រ​ក្រសួងពាណិជ្ជកម្មអាចមានលីងភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត (“គេហទំព័រដែលបានលីងភ្ជាប់”)។ គេហទំព័រដែលបានលីង មិនឋិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្មទេ ហើយក្រសួងមិនទទួលខុសត្រូវចំពោះព័ត៌មានគេហទំព័រដែលបានលីងណាមួយឡើយ រួមទាំងលីង ណាមួយដែលមាននៅក្នុងគេហទំព័រដែលបានលីង ឬការកែប្រែ ឬការធ្វើបច្ចុប្បន្នភាពទាំងឡាយណា ទាក់ទងនឹងលីងដែលបានភ្ជាប់ផងដែរ។ ក្រសួងពាណិជ្ជកម្មមិនទទួលខុសត្រូវចំពោះការផ្សព្វផ្សាយ ឬទម្រង់នៃការបញ្ជូនសារណាមួយផ្សេងទៀត ដែលទទួលបានពីគេហទំព័រដែលបានលីងណាមួយទេ។ ក្រសួងពាណិជ្ជកម្មកំពុងផ្តល់​​លីងទាំងនេះជូនលោកអ្នកដើម្បីឲ្យលោកអ្នកទទួលបានភាពងាយស្រួល ប៉ុណ្ណោះ ហើយការបញ្ចូលលីងណាមួយនោះមិនមានន័យថា ក្រសួងយល់ស្របជាមួយគេហទំព័រនោះ ឬជាប់ព័ន្ធណាមួយជាមួយប្រតិបត្តិករគេហទំព័រនោះទេ។

ហាមប្រើប្រាស់ដោយខុសច្បាប់ ឬហាមឃាត់

ជាលក្ខខណ្ឌនៃការប្រើប្រាស់គេហទំព័រក្រសួងពាណិជ្ជកម្ម លោកអ្នកត្រូវធានាចំពោះក្រសួងថា លោក អ្នកនឹងមិនប្រើប្រាស់គេហទំព័ររបស់ក្រសួងក្នុងគោលបំណងខុសច្បាប់ ឬលក្ខខណ្ឌ និងសេចក្តីជូន ដំណឹងហាមឃាត់ឡើយ។ លោកអ្នកមិនអាចប្រើប្រាស់គេហទំព័រក្រសួងពាណិជ្ជកម្ម ក្នុងទម្រង់ណាមួយធ្វើឲ្យប៉ះពាល់ ធ្វើឲ្យលែងដំណើរការ ដាក់បន្ទុកច្រើនហួស ឬធ្វើ់ឲ្យអន់ថយដល់គេហទំព័រក្រសួងពាណិជ្ជកម្ម ឬជ្រៀតជ្រែកដល់ការប្រើប្រាស់របស់ភាគីផ្សេងទៀតណាមួយ និងអ្វីដែលមាននៅក្នុងគេហទំព័រក្រសួងឡើយ។ លោកអ្នកមិនអាចទទួល ឬព្យាយាមទទួលឯកសារ ឬព័ត៌មានទាំងឡាយ តាមមធ្យោបាយណាមួយ ដែលមិនមានចេតនា​ផ្សព្វផ្សាយ​ ឬផ្តល់ជូនតាមរយៈគេហទំព័រក្រសួងពាណិជ្ជកម្មឡើយ។

ការប្រើប្រាស់សេវាផ្សព្វផ្សាយ

គេហទំព័រក្រសួងពាណិជ្ជកម្ម អាចមានសេវាព្រឹត្តិប័ត្រព័ត៌មាន សំណេះសំណាល ក្រុមព័ត៌មាន វេទិកា សហគមន៍ ទំព័រផ្ទាល់ខ្លួន ប្រតិទិន និង/ឬ សារ ឬមធ្យោបាយផ្សព្វផ្សាយ​ផ្សេងទៀតបង្កើតឡើងដើម្បីឲ្យអស់លោកអ្នកអាចទំនាក់ទំនងជាមួយសាធារណៈជនទូទៅ ឬជាមួយក្រុមមួយ (“សេវាទំនាក់ទំនង”ជារួម) លោកអ្នកយល់ព្រមប្រើប្រាស់សេវានេះត្រឹមតែផ្សព្វផ្សាយ ផ្ញើនិងទទួលសារ និងឯកសារ ដែលសមស្រប ហើយដែលទាក់ទង​នឹងសេវាផ្សព្វផ្សាយពិសេសប៉ុណ្ណោះ។ ជាឧទាហរណ៍ លោកអ្នកយល់ព្រមថា នៅពេលប្រើប្រាស់សេវាផ្សព្វផ្សាយ លោកអ្នកនឹងមិន៖

 • បង្ខូចកេរ្តិ៍ឈ្មោះ រំលោភបំពាន រុកគួន តាមឃ្លាំមើលខុសច្បាប់ គំរាមកំហែង ឬរំលោភសិទ្ធិស្របច្បាប់ (ដូចជាសិទ្ធិឯកជន និងសាធារណៈ)របស់អ្នកដទៃ។
 • ផ្សព្វផ្សាយ បង្ហោះ និងចែកចាយប្រធានបទ ឈ្មោះ ឯកសារ ឬព័ត៌មានមិនសមស្រប អាសគ្រាម បង្គូចឈ្មោះ រំលោភបំពាន ថោកទាប មិនសមរម្យ ឬខុសច្បាប់ឡើយ។
 • បង្ហោះឯកសារដែលមានសុសវែរ ឬឯកសារការពារដោយច្បាប់កម្មសិទ្ធិបញ្ញា (ឬដោយសិទ្ធិឯកជន និងសាធារណៈ) វៀរលែងតែលោកអ្នកមាន ឬគ្រប់គ្រងសិទ្ធិ ដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ ឬបានទទួលការយល់ព្រមចាំបាច់គ្រប់បែបយ៉ាងទាំងអស់។
 • បង្ហោះឯកសារដែលមានមេរោគ ឯកសារCorrupted file ឬសុសវែរស្រដៀងគ្នាផ្សេងទៀត ឬកម្មវិធីដែលធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការកុំព្យូទ័រមួយផ្សេងទៀត។
 • ផ្សព្វផ្សាយ ឬលក់ ឬទិញទំនិញឬសេវាណាមួយសម្រាប់គោលបំណងពាណិជ្ជកម្មឡើយ រៀរ លែងតែសេវាផ្សព្វផ្សាយនេះអនុញ្ញាតឲ្យ។
 • ដឹកនាំ ឬបញ្ជូនការស្ទង់មតិ ការប្រណាំងប្រជែង គម្រោងអាជីវកម្មពីរ៉ាមីត ឬបញ្ជូនសារទៅឲ្យអ្នកទទួលផ្សេងទៀតដើម្បីបញ្ជូនបន្ត។
 • ដោនឡូតឯកសារណាមួយ ដែលផ្សព្វផ្សាយដោយអ្នកប្រើប្រាស់សេវាផ្សព្វផ្សាយម្នាក់ទៀត ដែលលោកអ្នកស្គាល់ ឬគួរស្គាល់ក្នុងហេតុផលសមស្រប ដោនឡូតឯកសារណាមួយដែល មិនអាចចែកចាយដោយស្របច្បាប់ក្នុងលក្ខណៈបែបនេះ។
 • ក្លែងបន្លំ ឬលុបចោលសេចក្តីសន្និដ្ឋានរបស់អ្នកនិពន្ធណាម្នាក់ សេចក្តីជូនដំណឹងតាមផ្លូវច្បាប់ ឬសេចក្តីជូនដំណឹងសមស្របផ្សេងទៀត ឬការកំណត់ម្ចាស់សិទ្ធិ ឬស្លាកសញ្ញាប្រភពដើម ឬប្រភពសុសវែរ ឬឯកសារផ្សេងទៀតដែលបានបង្ហោះ។
 • កម្រិត ឬរារាំងអ្នកប្រើប្រាស់ផ្សេងទៀតពីការប្រើប្រាស់ និងទទួលបានសេវាផ្សព្វផ្សាយ។
 • រំលោភក្រមសីលធម៌ ឬគោលការណ៍ណែនាំផ្សេងទៀត ដែលអាចអនុវត្តបានចំពោះសេវាផ្សព្វ ផ្សាយពិសេសណាមួយ។
 • ប្រមូលព័ត៌មានអំពីអ្នកដទៃ រួមទាំងអសយដ្ឋានអ៊ីម៉ែលដោយគ្មានការយល់ព្រមរបស់ពួកគេ។
 • រំលោភច្បាប់ ឬបទបញ្ញត្តិពាក់ព័ន្ធ។

ក្រសួងពាណិជ្ជកម្មគ្មានកាតព្វកិច្ចតាមដានសេវាផ្សព្វផ្សាយទេ។ ប៉ុន្តែក្រសួង សូ​មរក្សាសិទ្ធិ ក្នុងការពិនិត្យមើលឡើងវិញនូវឯកសារទាំងឡាយ ដែលបានផ្សព្វផ្សាយក្នុងសេវាផ្សព្វផ្សាយ និង​លុបចោលឯកសារទាំងឡាយណាតាមឆន្ទានុសិទ្ធិទាំងស្រុងរបស់ខ្លួន។ ក្រសួងពាណិជ្ជកម្ម សូមរក្សាសិទ្ធិក្នុងការបញ្ឈប់ការចូលរបស់លោកអ្នកទៅកាន់សេវាផ្សព្វផ្សាយណាមួយ ឬសេវាផ្សព្វផ្សាយទាំង​អស់ នៅពេលណាក៏បាន​ ដោយគ្មានការជូនដំណឹង ទោះក្នុងហេតុផលណា​ក៏ដោយ។

ក្រសួងពាណិជ្ជកម្មសូមរក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងការផ្សព្វផ្សាយព័ត៌មានតាមការចាំបាច់ ដើម្បីអនុវត្ត តាមច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធ ដំណើរការតាម​ច្បាប់ ឬសំណើរបស់រដ្ឋាភិបាល ឬដើម្បីពិនិត្យផ្ទៀងផ្ទាត់ បដិសេធការផ្សព្វផ្សាយ ឬ​លុបចោលព័ត៌មាន​ ឬឯកសារណាមួយ​ ទាំងស្រុង ឬមួយ ​ផ្នែក តាមឆន្ទានុសិទ្ធិរបស់ក្រសួងពាណិជ្ជកម្មទាំងស្រុង។

ចូរប្រុងប្រយ័ត្នជាប់ជានិច្ចនៅពេលផ្សព្វផ្សាយព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនអំពីខ្លួនអស់លោកអ្នក ឬកូនរបស់លោកអ្នកនៅក្នុងសេវាផ្សព្វផ្សាយណាមួយ។ ក្រសួងពាណិជ្ជកម្មមិនគ្រប់គ្រង ឬមិនយល់ព្រមលើមាតិកា សារ ឬព័ត៌មានដែលមាននៅក្នុងសេវាផ្សព្វផ្សាយទេ ដូច្នេះក្រសួងសូមបដិសេធការ ទទួលខុសត្រូវណាមួយទាក់ទងនឹងសេវាផ្សព្វផ្សាយ និងសកម្មភាពទាំងឡាយណាដែលកើតចេញពី ការចូលរួមរបស់លោកអ្នកក្នុងសេវាផ្សព្វផ្សាយនេះ។ អ្នកគ្រប់គ្រងនិងអ្នករៀបចំគេហទំព័រ​មិនមែនជាអ្នកនាំពាក្យទទួលសិទ្ធិអនុញ្ញាត​ពីក្រសួងពាណិជ្ជកម្មទេ ទស្សនៈនិងយោបល់របស់ពួកគេមិនឆ្លុះបញ្ចាំងជាចាំបាច់អំពីទស្សនៈរបស់ក្រសួងឡើយ។

ឯកសារទាំងឡាយដែលបានបង្ហោះក្នុងសេវាផ្សព្វផ្សាយ អាចអនុលោមទៅនឹងការកម្រិតស្តីពីការប្រើប្រាស់ ការផលិតឡើងវិញ និង/ឬការផ្សព្វផ្សាយ។ លោកអ្នកទទួលខុសត្រូវក្នុងការប្រកាន់ខ្ជាប់ខ្ជួនតាម ការកម្រិតទាំងនេះ ប្រសិនបើលោកអ្នកដោនឡូតឯកសារនានា។

ឯកសារដែលបានផ្តល់មកឲ្យក្រសួងពាណិជ្ជកម្ម ឬឯកសារដែលបានផ្សព្វផ្សាយក្នុងគេហទំព័រក្រសួង

ក្រសួងពាណិជ្ជកម្មមិនទាមទារធ្វើជាម្ចាស់កម្មសិទ្ធិលើឯកសារនានា ដែលលោកអ្នកបានផ្តល់មកឲ្យ ក្រសួងទេ (រួមមានទាំង ព័ត៌មានត្រឡប់ និងយោបល់ផ្សេងៗ) ឬការផ្សព្វផ្សាយ ការបង្ហោះឯកសារ ការផ្តល់ទិន្នន័យចូល ឬការផ្តល់ឯកសារ​មកឲ្យគេហទំព័រក្រសួង ឬសេវាពាក់ព័ន្ធរបស់ខ្លួន (“ការផ្តល់ឯកសារ”ជារួម)។ ប៉ុន្តែតាមរយៈការផ្សព្វផ្សាយ ការបង្ហោះឯកសារ ការផ្តល់ទិន្នន័យចូល ការផ្តល់ឬការដាក់ឯកសាររបស់លោកអ្នក មានន័យថា៖  លោកអ្នកកំពុងផ្តល់សិទ្ធិអនុញ្ញាតបន្តចាំបាច់ពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឲ្យក្រសួងដើម្បីប្រើប្រាស់ឯកសារ ទាក់ទងនឹងប្រតិបត្តិការអាជីវកម្មតាមអ៊ីនទ័រណែតរបស់ខ្លួន រួមទាំងសិទ្ធិថតចម្លង ចែកចាយ បញ្ជូនសារ លាតត្រដាងជាសាធារណៈ សម្តែងជាសាធារណៈ ផលិតឡើងវិញ ផ្ទៀងផ្ទាត់ បកប្រែ និងប្តូរទម្រង់ឯកសាររបស់លោកអ្នក និងបោះពុម្ពផ្សាយឈ្មោះរបស់លោកអ្នកទាក់ទងនឹងការផ្តល់ឯកសាររបស់លោកអ្នក។

គ្មានការទូទាត់សំណងណាមួយ ត្រូវបានធ្វើឡើងទាក់ទងនឹងការប្រើប្រាស់ឯកសាររបស់លោកអ្នក ដូច​មានចែងក្រោមកិច្ចព្រមព្រៀងនេះទេ។ ក្រសួងពាណិជ្ជកម្មគ្មានកាតព្វកិច្ចផ្សព្វផ្សាយ ឬប្រើប្រាស់ឯកសារណាមួយដែលលោកអ្នកអាចផ្តល់នោះទេ ហើយក្រសួងអាចលុបចោលឯកសារណាមួយនៅពេលណាក៏បាន តាមឆន្ទានុសិទ្ធិរបស់ក្រសួងទាំងស្រុង។

តាមរយៈការផ្សព្វផ្សាយ ការបង្ហោះឯកសារ ការផ្តល់ទិន្នន័យចូល ការផ្តល់ឬការដាក់ឯកសាររបស់លោកអ្នក លោកអ្នកត្រូវធានាបញ្ជាក់ថា ខ្លួនមានសិទ្ធិគ្រប់បែបយ៉ាងចំពោះឯកសាររបស់ខ្លួន ដូចបាន រៀបរាប់ក្នុងផ្នែកនេះ រួមទាំងសិទ្ធិចាំបាច់ទាំងឡាយក្នុងការផ្តល់ ផ្សព្វផ្សាយ បង្ហោះឯកសារ ផ្តល់ទិន្ន ន័យ​ចូល ឬដាក់ឯកសាររបស់លោកអ្នកផងដែរ។ ​

បដិសេធការទទួលខុសត្រូវ

ព័ត៌មាន សុសវែរ ផលិតផល និងសេវាទាំងឡាយដែលផ្សព្វផ្សាយក្នុង ឬតាមរយៈគេហទំព័រក្រសួងពាណិជ្ជកម្ម អាចមានភាពមិនត្រឹមត្រូវ ឬកំហុសឆ្គង។ ព័ត៌មានក្នុងកិច្ចព្រមព្រៀងនេះ ត្រូវបានបន្ថែម ការកែប្រែជាទៀងទាត់។ ក្រសួងពាណិជ្ជកម្ម និង/ឬ អ្នកផ្គត់ផ្គង់របស់ខ្លួនអាចធ្វើឲ្យប្រសើរឡើង និង/ ឬ ធ្វើការកែប្រែនៅក្នុងគេហទំព័រក្រសួងនៅពេលណាក៏បាន។ មិនគួរពឹងផ្អែកលើ​ដំបូន្មានដែលបានទទួលតាមរយៈគេហទំព័រក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើសេចក្តីសម្រេចចិត្តផ្ទាល់ខ្លួន​ វេជ្ជសាស្រ្ត ផ្លូវច្បាប់ ឬសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុឡើយ ​លោកអ្នកគួរស្វែងដំបូន្មានវិជ្ជាជីវៈឲ្យបានសមស្រប ដែលសម្រប ទៅនឹងស្ថានភាពរបស់លោកអ្នក។

ក្រសួងពាណិជ្ជកម្ម និង/ឬ អ្នកផ្គត់ផ្គង់របស់ខ្លួន មិនធានាអះអាងចំពោះភាពសមស្រប ភាពទុកចិត្ត អ្វីដែលមាន​ ភាពទាន់ពេលវេលា និងភាពត្រឹមត្រូវនៃព័ត៌មាន សុសវែរ ផលិតផល សេវា និងក្រាហ្វិចពាក់ព័ន្ធ ដែលមាននៅក្នុងគេហទំព័រក្រសួងពាណិជ្ជកម្មសម្រាប់គោលបំណងណាមួយនោះឡើយ។ ការអនុញ្ញាតដោយច្បាប់ពាក់ព័ន្ធក្នុងកម្រិតអប្បបរិមា​ រាល់ព័ត៌មាន សុសវែរ ផលិតផល សេវា និងក្រាហ្វិចទាំងអស់ ត្រូវផ្តល់ដោយគ្មានកិច្ចធានា ឬលក្ខខណ្ឌណាមួយឡើយ។ ដូច្នេះក្រសួងពាណិជ្ជកម្ម និង/ឬ អ្នកផ្គត់ផ្គង់របស់ខ្លួនសូមបដិសេធរាល់ការធានា និងលក្ខខណ្ឌទាំងឡាយទាក់ទងនឹងព័ត៌មាន សុសវែរ ផលិតផល សេវា និងក្រាហ្វិចពាក់ព័ន្ធ រួមទាំងការធានា ឬលក្ខខណ្ឌនៃភាពសមស្រប សម្រាប់គោលបំណងជាក់លាក់មួយ មុខងារ និងគ្មានការរំលោភបំពាន។

ការអនុញ្ញាតដោយច្បាប់ពាក់ព័ន្ធក្នុងកម្រិតអប្បបរិមា ក្រសួងពាណិជ្ជកម្ម និង/ឬ អ្នកផ្គត់ផ្គង់របស់ខ្លួន មិនខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ ដោយប្រយោល ការសងជំងឺចិត្ត ផលវិបាក ឧប្បត្តិហេតុពិសេស ឬផលប៉ះពាល់អ្វីក៏ដោយ រួមទាំង ការបាត់បង់ការប្រើប្រាស់ ទិន្នន័យ ឬប្រាក់ចំណេញ ដែលកើតឡើងពី ឬពាក់ព័ន្ធនឹងការប្រើប្រាស់ ឬប្រតិបត្តិការនៃគេហទំព័រក្រសួងពាណិជ្ជកម្ម​ ជាមួយនឹងភាពយឺតយ៉ាវ ឬមិនអាចប្រើប្រាស់គេហទំព័រក្រសួងឬសេវាពាក់ព័ន្ធបាន ការផ្តល់សេវាឬការខកខានមិន បានផ្តល់សេវា ឬព័ត៌មាន សុសវែរ ផលិតផល សេវា និងក្រាហ្វិច ដែលទទួលបានតាមរយៈគេហទំព័រក្រសួងពាណិជ្ជកម្ម ឬការខកខានមិនបានផ្តល់សេវាកើតឡើងពីការប្រើប្រាស់គេហទំព័រក្រសួង ទោះសំអាងលើកិច្ចសន្យា លក្ខខណ្ឌការងារ ភាពធ្វេសប្រហែស ការទទួលខុសត្រូវតឹងតែង ឬទោះក្រសួងពាណិជ្ជកម្ម ឬអ្នកផ្គត់ផ្គង់របស់ខ្លួនបានទទួលសេចក្តីជូនដំណឹងអំពីលទ្ធភាពកើតមានការខូចខាតក៏ដោយ។ ដោយសារបណ្តារដ្ឋ/យុត្តាធិការមួយចំនួនមិនអនុញ្ញាតឲ្យមានការបដិសេធ ឬការកម្រិតលើការទទួលខុសត្រូវចំពោះការខូចខាត ឬឧប្បត្តិហេតុទាំងឡាយ ការកម្រិតដែលបានរៀបរាប់ខាងលើមិនអាចអនុវត្តចំពោះលោកអ្នកបានទេ ប្រសិនបើលោកអ្នកមិនពេញចិត្តនឹងផ្នែកណាមួយនៃគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ឬមិនពេញចិត្តនឹងលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ លោកអ្នកមានដំណោះស្រាយតែម្យ៉ាងគត់គឺបញ្ឈប់ការប្រើប្រាស់គេហទំព័រក្រសួងពាណិជ្ជកម្ម។

ទំនាក់ទំនងសេវា៖ moc.gov.kh@gmail.com

ការបញ្ឈប់ និងរឹតបន្តឹងក្នុងការចូលប្រើប្រាស់

ក្រសួងពាណិជ្ជកម្មសូមរក្សាសិទ្ធិក្នុងការបញ្ឈប់ការចូលរបស់លោកអ្នកទៅកាន់គេហទំព័រក្រសួង និងសេវាពាក់ព័ន្ធ ឬផ្នែកមួយនៃសេវានៅពេលណាក៏បាន​តាម​ឆន្ទានុសិទ្ធិទាំងស្រុងរបស់ខ្លួន។ ក្នុងការកម្រិតអប្បបរិមាទូទៅដែលអនុញ្ញាតដោយច្បាប់ កិច្ចព្រមព្រៀងនេះត្រូវបានគ្រប់គ្រងដោយច្បាប់របស់រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តាមរយៈច្បាប់នេះ​លោកអ្នកយល់ព្រមទៅនឹងយុត្តាធិការ និងទីកន្លែងសវនាការរបស់តុលាការ​នៅខោនធីSan Mateo រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកទាំងស្រុង ពាក់ព័ន្ធនឹង​វិវាទ​ទាំងឡាយដែលកើតចេញពី ឬពាក់ព័ន្ធនឹងការប្រើប្រាស់គេហទំព័រក្រសួងពាណិជ្ជកម្ម។ ការប្រើប្រាស់គេហទំព័រក្រសួងពាណិជ្ជកម្មមិនត្រូវបានអនុញ្ញាតនៅក្នុងយុត្តាធិការណាមួយ ដែលមិនផ្តល់ អនុភាពលើគ្រប់ខប្បញ្ញត្តិទាំងអស់នៃលក្ខខណ្ឌទាំងនេះឡើយ រួមទាំងកថាខណ្ឌនេះផងដែរ។ លោកអ្នកយល់ព្រមថា លោកអ្នកមិនធ្វើអាជីវកម្មរួម ភាពជាដៃគូ ការងារ ឬសម្ព័ន្ធភាពទីភ្នាក់ងារ រវាងលោកអ្នកនិងក្រសួងពាណិជ្ជកម្ម ដែលកើតចេញពីកិច្ចព្រមព្រៀងនេះ ឬការប្រើប្រាស់គេហទំព័រក្រសួងពាណិជ្ជកម្មនេះទេ។ ការអនុវត្តកិច្ចព្រមព្រៀងនេះរបស់ក្រសួងពាណិជ្ជកម្ម អនុលោមតាមច្បាប់ និងដំណើរការច្បាប់ដែលមានស្រាប់ ហើយគ្មានខប្បញ្ញត្តិណាមួយក្នុងកិច្ចព្រមព្រៀងនេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តតាមសំណើ​របស់​តុលាការ  និង​រដ្ឋាភិបាល ឬលក្ខ ខណ្ឌ​តម្រូវឲ្យអនុវត្តច្បាប់​ ពាក់ព័ន្ធនឹងការប្រើប្រាស់គេហទំព័រក្រសួងពាណិជ្ជកម្មរបស់លោកអ្នក ឬព័ត៌មានដែលផ្តល់ទៅឲ្យ ឬប្រមូលដោយក្រសួងចំពោះការប្រើប្រាស់នេះទេ។ ប្រសិនបើផ្នែកណាមួយនៃកិច្ចព្រមព្រៀងនេះត្រូវបានកំណត់ថាអសុពលភាព ឬមិនអាចអនុវត្តបានដោយអនុលោមតាមច្បាប់ពាក់ព័ន្ធ រួមទាំងការបដិសេធកិច្ចធានា និងការកម្រិតលើការទទួលខុសត្រូវដែលមានចែង​ខាងលើ នោះខប្បញ្ញត្តិអសុពលភាព ឬមិនអាចអនុវត្តបាននោះ នឹងត្រូវជំនួសដោយខប្បញ្ញត្តិសុពលភាពអាចអនុវត្តបាន ដែលសមស្របបំផុតទៅនឹងគោលបំណងខប្បញ្ញត្តិដើម ហើយខប្បញ្ញត្តិនៃកិច្ចព្រមព្រៀងក្រៅពី នោះ ត្រូវបន្តសុពលភាពអនុវត្តតទៅទៀត។ វៀរលែងតែមានចែងផ្សេងពីកិច្ចព្រមព្រៀងនេះ កិច្ចព្រមព្រៀងនេះចាត់ទុកជាកិច្ចព្រមព្រៀងទាំងស្រុង រវាងអ្នកប្រើប្រាស់និងក្រសួងពាណិជ្ជកម្មចំពោះគេហទំព័រក្រសួងពាណិជ្ជកម្ម ហើយកិច្ចព្រមព្រៀងនេះជំនួសឲ្យគ្រប់សារទំនាក់ទំនង និងសំណើលើកឡើងពីមុនមក ឬស្របពេលជាមួយគ្នាទាំងអស់ មិនថាក្នុងទម្រង់ជាអេឡិចត្រូនិច ផ្ទាល់មាត់ ឬជាលាយ លក្ខណ៍អក្សរ រវាងអ្នកប្រើប្រាស់និងក្រសួងពាណិជ្ជកម្មទាក់ទងនឹងគេហទំព័រក្រសួងពាណិជ្ជកម្ម។ សំណៅដែលបានបោះពុម្ពនៃកិច្ចព្រមព្រៀងនេះ និងសំណៅនៃសេចក្តីជូនដំណឹងណាមួយដែលបានធ្វើឡើងក្នុងទម្រង់អេឡិចត្រូនិច ត្រូវតែអាចទទួលយកនៅក្នុងកិច្ចដំណើរការនីតិវិធីតុលាការ ឬរដ្ឋបាល ដោយផ្អែកលើ ឬទាក់ទងនឹងកិច្ចព្រមព្រៀងនេះក្នុងកម្រិតដូចគ្នា និងអនុលោមតាមលក្ខខណ្ឌដូចគ្នាទៅនឹងឯកសារកិច្ចការផ្សេងទៀត និងឯកសារដែលបានបង្កើតឡើងពីដំបូង ហើយរក្សាទុកក្នុងទម្រង់ ដែលបានបោះពុម្ព។ ភាគីទាំងឡាយនៃកិច្ចព្រមព្រៀងចង់ឲ្យកិច្ចព្រមព្រៀងនេះនិងឯកសារពាក់ព័ន្ធ ត្រូវធ្វើឡើងជាភាសាអង់គ្លេស។

សេចក្តីជូនដំណឹងសិទ្ធិនិពន្ធ និងពាណិជ្ជសញ្ញា         ​   

គ្រប់មាតិកានៃគេហទំព័រក្រសួងពាណិជ្ជកម្មគឺ៖ រក្សាសិទ្ធិគ្រប់យ៉ាង ដោយក្រសួងពាណិជ្ជកម្ម ២០១៥

ពាណិជ្ជសញ្ញា

ឈ្មោះរបស់ក្រុមហ៊ុនពិត និងផលិតផលទាំងឡាយ ដែលមានរៀបរាប់ក្នុងកិច្ចព្រមព្រៀងនេះ អាចជាពាណិជ្ជសញ្ញារបស់ម្ចាស់សិទ្ធិរៀងៗខ្លួន។

ក្រុមហ៊ុនលើកជាឧទាហរណ៍នានា អង្គការ ផលិតផល ប្រជាជនទាំងឡាយ និងព្រឹត្តិការណ៍ផ្សេងៗដែលពិពណ៌នាក្នុងកិច្ចព្រមព្រៀងនេះគឺជាការប្រឌិតទាំងអស់។ មិនពាក់ព័ន្ធនឹងក្រុមហ៊ុន អង្គការ ផលិតផល បុគ្គល ឬព្រឹត្តិការណ៍ ពិតប្រាកដណាមួយដោយចេតនា ឬគួរលើកមកសន្និដ្ឋាននោះទេ។

សិទ្ធិទាំងឡាយដែលមិនត្រូវបានចែងច្បាស់លាស់ក្នុងកិច្ចព្រមព្រៀង ត្រូវរក្សាសិទ្ធិ។

សេចក្តីជូនដំណឹងនិងនីតិវិធីក្នុងការទាមទារទាក់ទងនឹងការរំលោភសិទ្ធិនិពន្ធ

យោងតាមចំណង១៧ ច្បាប់របស់សហរដ្ឋអាមេរិក ផ្នែក៥១២(គ)(២) សេចក្តីជូនដំណឹងស្តីពីការរំលោភបំពានសិទ្ធិនិពន្ធ ក្រោមច្បាប់សិទ្ធិអ្នកនិពន្ធរបស់សហរដ្ឋអាមេរិក ត្រូវបញ្ជូនទៅកាន់ភ្នាក់ងារផ្តល់សេវាដែលបានជ្រើសរើស (Service Provider’s Designated Agent)។ រាល់ការសាកសួរព័ត៌ មានទាំងអស់ដែលមិនពាក់ព័ន្ធនឹងនីតិវិធីខាងក្រោម នឹងមិនទទួលបានការឆ្លើយតបវិញទេ។ ចូរមើល សេចក្តីជូនដំណឹងនិងនីតិវិធីទាមទារលើការរំលោភសិទ្ធិអ្នកនិពន្ធ។