Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ អញ្ជើញចូលរួមបើកជំនួបពាណិជ្ជកម្ម ដើម្បីពង្រីកការចាប់ដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ី

18 ១២ 2019 / 08:00 ព្រឹក

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមបើក “ជំនួបពាណិជ្ជកម្ម (Business Matching)” ដែលមានការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម បានអញ្ជើញពាណិជ្ជករប្រទេសចិននៃខេត្តគួងស៊ី (៥៧ក្រុមហ៊ុន) ប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី ចូលរួមក្នុងកម្មវិធីនេះ។ គោលបំណងនៃកិច្ចជំនួបនេះ ដើម្បីធ្វើការផ្សព្វផ្សាយពីការវិនិយោគ និងពាណិជ្ជកម្មកម្ពុជា ចែកជូនដល់អ្នកចូលរួម ព្រមទាំងធ្វើការផ្សព្វផ្សាយផលិតផលកម្ពុជា ដោយមានអ្នកចូលរួមសរុបប្រមាណជាង ១៤៨នាក់ ។

នាឱកាសបើកកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានឡើងថ្លែងសុន្ទរកថា ដើម្បីចែកជូនដល់វិនិយោគិន និងធុរជន អំពីសក្តានុពលនៃការអភិវឌ្ឍកម្ពុជា ដែលមានអត្រាកំណើនសេដ្ឋកិច្ច ៧,៧ភាគរយ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (World Bank) ដោយប្រទេសកម្ពុជាស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ាន បានផ្តល់នូវអត្ថប្រយោជន៍ជូនដល់អ្នកវិនិយោគមានភាពងាយស្រួលក្នុងការនាំចេញ-នាំចូល។ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញ និងខិតខំប្រឹងប្រែងផ្តល់ឱកាសដល់វិនិយោគគិននៅកម្ពុជា លើការលើកលែងពន្ធ និងពន្ធបង់នូវកម្រិតទាបសម្រាប់នាំចេញ-នាំចូលផលិតផលទៅកាន់ប្រទេសមួយចំនួនដូចជា សហភាពអ៊ឺរ៉ុប ជប៉ុន កូរ៉េ កាណាដា និងអាមេរិកជាដើម។ កម្ពុជាបានសម្រួលជូនពាណិជ្ជករបរទេសនូវការវិនិយោគ សម្រាប់ការលើកលែងពន្ធចំនួនពី១-៩ឆ្នាំ ការអនុគ្រោះពន្ធលើការបង់ពន្ធអប្បបរិមា ពន្ធលើប្រាក់ចំនេញមិនលើសពី២០% អ្នកវិនិយោគអាចបង្វិលទុនមានភាពងាយស្រួល និងមានដើមទុនរបស់ខ្លួន១០០% ។

ឯកឧត្តមក៏បានបន្ថែមទៀតថា កម្ពុជាជាទិសដៅសម្រាប់ពាណិជ្ជករមកវិនិយោគ ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន ដោយកម្ពុជាបានចូលរួមចរចាក្នុងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ នៅឆ្នាំ២០១២ ជាមួយនឹងអាស៊ានបូកប្រទេសទាំង០៦ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។

ឯកឧត្តម សង្ឃឹមថា ការរៀបចំឱ្យមានកិច្ចជំនួបនាថ្ងៃនេះ នឹងផ្តល់ឱកាសដល់ពាណិជ្ជករកម្ពុជា បានជួបជាមួយពាណិជ្ជករចិន ថៃ និងឥណ្ឌូនេស៊ី ដើម្បីធ្វើការសិក្សាស្វែងយល់ ព្រមទាំងពង្រឹងនូវខ្សែសង្វាក់ផលិតកម្ម ការចាប់ដៃគូរកស៊ី និងនាំចេញ-នាំចូលរវាងគ្នាឱ្យកាន់តែច្រើន និងមានប្រសិទ្ធភាពខ្លាំងខ្លាបន្ថែមទៀត។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

អគ្គនាយកដ្ឋានកាំកុងត្រូល បើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់ស្ដីពីកិច្ចការពារ​អ្នកប្រើប្រាស់ 14 ១ 2020 / 03:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ 13 ១ 2020 / 04:00 ព្រឹក
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើសុំដល់រដ្ឋាភិបាលចិនផ្តល់នូវអាហាររូបករណ៍បន្ថែមទៀតដល់និស្សិត និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) 09 ១ 2020 / 08:00 ព្រឹក
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការពង្រីកបានទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា 20 ១២ 2019 / 08:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាដឹកនាំជម្នះបញ្ហារាល់បញ្ហាប្រឈម ដើម្បីនាំយកសមិទ្ធផលថ្មីៗជូនប្រជាជន និងប្រទេសជាតិ 20 ១២ 2019 / 07:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ 18 ១២ 2019 / 11:30 ព្រឹក
ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ ចូលរួមសន្និសីទនៃបណ្តាប្រទេស អាស៊ីប៉ា-ស៊ីហ្វិក ស្តីពីបរិយាប័ន្នហិរញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព 17 ១២ 2019 / 02:00 ព្រឹក
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩” 16 ១២ 2019 / 08:00 ព្រឹក
ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចទៅកាន់រោងចក្រផលិតដំណាប់ស្វាយ និងដំណាប់ផ្លែឈើ ឡុង វ៉ូ ហ៊្វូត អ៊ិនដាសស្រ្ 13 ១២ 2019 / 01:00 ល្ងាច
ឯកឧត្តមរដ្ឋមន្ត្រី ទទួលជួបសមាគមជប៉ុន-កម្ពុជា 12 ១២ 2019 / 08:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE