Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩”

16 ១២ 2019 / 08:00 ព្រឹក

(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩” ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិនេះ មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ព្រោះបានរួមចំណែក ផ្សព្វផ្សាយពីសភាពការណ៍ពិតជាក់ស្តែង នៃសង្គមកម្ពុជា ដែលមានសន្តិភាពពេញបរិបូរ បង្ហាញពីបរិយាសកាសធុរកិច្ច និងវិនិយោគដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិស័យផ្សេងៗ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលសំដៅជំរុញសកម្មភាពពាណិជ្ជកម្មក្នុង និងក្រៅប្រទេស និងបានផ្តល់ឱកាសដល់ធុរជនកម្ពុជា និងបរទេសទាំងអស់បានជួបពិភាក្សាគ្នាសំដៅជំរុញការធ្វើធុរកិច្ច និងវិនិយោគទៅវិញទៅមកឱ្យកាន់តែសកម្មឡើងថែមទៀត។

សម្តេច បានកត់សម្គាល់ឃើញថា ការរៀបចំ និងចូលរួមពិព័រណ៍ពាណិជ្ជកម្មនៅក្រៅប្រទេសបានធ្វើឱ្យកម្ពុជាកាន់តែមានកិត្តិយស ឈរដោយស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រទេសនានាលើឆាកអន្តរជាតិ នឹងមានឱកាសបានផ្សព្វផ្សាយអំពីចំណុចសក្តានុពលរបស់កម្ពុជា ជាឱកាសស្វែងរកទីផ្សារនាំចេញ ពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនឱ្យមានបណ្តាញទំនាក់ទំនងជាអន្តរជាតិ ទាក់ទាញវិនិយោគទុនពីបរទេស ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ជាមួយប្រទេសដៃគូនានាក្នុងតំបន់ និងលើពិភពលោក។

ឆ្លៀតឱកាសនៅក្នុងពិធីសម្ពោធពិព័រណ៍នេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តដល់ពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអ្នកទស្សនាពិព័រណ៍ពាណិជ្ជកម្មទាំងអស់ ចូលរួម និងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវេទិកានានា ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំរបស់យើង ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត លើកិច្ចការធុរកិច្ច និងវិនិយោគរបស់ខ្លួន។

ពាក់ព័ន្ធនឹងការចូលរួមរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួង បានរៀបចំយុទ្ធនាការទិញផលិតផលខ្មែរនៅតាមបណ្តារាជធានី-ខេត្តក្នុងក្របខណ្ឌទូទាំងប្រទេស បានរៀបចំទិវាជាតិប្រើប្រាស់ផលិតផលខ្មែរក្នុងគោលនយោបាយជំរុញចលនាភូមិមួយ ផលិតផលមួយ រៀបចំវេទិកាលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ និងផ្លែឈើខ្មែរ ក្នុងគោលបំណងបំផុសចលនាប្រជាជនកម្ពុជា ឱ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ឱ្យបានច្រើនជាអតិបរមា ដែលសកម្មភាពទាំងនេះទទួលបានការគាំទ្រច្រើនពីមហាជនទូទៅ។

ទន្ទឹមនេះ ក្រសួង ក៏បានចូលរួមរៀបចំ និងសម្របសម្រួលវិស័យឯកជនបានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិធំៗនៅក្រៅប្រទេសផងដែរ ដូចជា ពិព័រណ៍ចិន-អាស៊ាន ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ពិព័រណ៍ពាណិជ្ជកម្មផ្លូវសូត្រសមុទ្រ ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលនៅទីក្រុងសៀងហៃ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា និងពិព័រណ៍ពិភពលោកមានរយៈពេល៦ខែ ដែលធ្វើឡើងក្នុងរយៈពេល៥ឆ្នាំម្តង ជាដើម។ល។ តាមរយៈនៃការចូលរួមក្នុងព្រឹត្តិការណ៍ធំៗនេះ កម្ពុជាយើង ទទួលបាននូវកិត្តិយសលើឆាកអន្តរជាតិ ផលិតផល និងសេវាកម្មសក្តានុពលរបស់ប្រទេសត្រូវបានផ្សព្វផ្សាយ និងជ្រាតចូលទៅទីផ្សារអន្តរជាតិ វប្បធម៌ និងអរិយធម៌ខ្មែរត្រូវបានគេស្គាល់ និងមានភាពល្បីល្បាញជាសកល កិច្ចព្រមព្រៀងធុរកិច្ច និងវិនិយោគត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងបរទេស។

សម្រាប់ឆ្នាំ២០១៩ ពិព័រណ៍ពាណិជ្ជកម្មនេះ មានការចូលរួមគាំទ្រពីបណ្ដាប្រទេសនៅក្នុងតំបន់ដូចជា៖ ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន ថៃឡង់ដ៍ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ មីយ៉ាន់ម៉ា និងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត អង្គការ សមាគម ព្រមទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេស ដែលមានស្ដង់សរុបជិត៤០០ស្ដង់ ដើម្បីតាំងបង្ហាញផលិតផល និងសេវាកម្មស្ទើរគ្រប់ប្រភេទ រាប់តាំងពីការប្រើប្រាស់នៅតាមគេហដ្ឋាន រហូតដល់វិស័យសណ្ឋាគារ និងធនាគារ។ ពិព័រណ៍ពាណិជ្ជកម្មនេះ ក៏មានរៀបចំនូវកម្មវិធីដូចជា៖ ជំនួបពាណិជ្ជកម្ម វេទិកាវិនិយោគ សិក្ខាសាលា ពិធីចុះហត្ថលេខាលើគម្រោងវិនិយោគនានា ហើយបើកជូនសាធារណជន ចូលទស្សនាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានកិច្ចការពិព័រណ៍

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

អគ្គនាយកដ្ឋានកាំកុងត្រូល បើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់ស្ដីពីកិច្ចការពារ​អ្នកប្រើប្រាស់ 14 ១ 2020 / 03:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ 13 ១ 2020 / 04:00 ព្រឹក
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើសុំដល់រដ្ឋាភិបាលចិនផ្តល់នូវអាហាររូបករណ៍បន្ថែមទៀតដល់និស្សិត និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) 09 ១ 2020 / 08:00 ព្រឹក
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការពង្រីកបានទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា 20 ១២ 2019 / 08:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាដឹកនាំជម្នះបញ្ហារាល់បញ្ហាប្រឈម ដើម្បីនាំយកសមិទ្ធផលថ្មីៗជូនប្រជាជន និងប្រទេសជាតិ 20 ១២ 2019 / 07:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ 18 ១២ 2019 / 11:30 ព្រឹក
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ អញ្ជើញចូលរួមបើកជំនួបពាណិជ្ជកម្ម ដើម្បីពង្រីកការចាប់ដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ី 18 ១២ 2019 / 08:00 ព្រឹក
ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ ចូលរួមសន្និសីទនៃបណ្តាប្រទេស អាស៊ីប៉ា-ស៊ីហ្វិក ស្តីពីបរិយាប័ន្នហិរញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព 17 ១២ 2019 / 02:00 ព្រឹក
ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចទៅកាន់រោងចក្រផលិតដំណាប់ស្វាយ និងដំណាប់ផ្លែឈើ ឡុង វ៉ូ ហ៊្វូត អ៊ិនដាសស្រ្ 13 ១២ 2019 / 01:00 ល្ងាច
ឯកឧត្តមរដ្ឋមន្ត្រី ទទួលជួបសមាគមជប៉ុន-កម្ពុជា 12 ១២ 2019 / 08:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE