Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ឯកឧត្តម ឈួន ដារ៉ា ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ពាក់ព័ន្ធនឹងការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មចិនទំនិញនាំចូលអន្តរជាតិ លើកទី២

08 ១១ 2019 / 03:00 ព្រឹក

(សៀងហៃ, ចិន)៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាទីក្រុងសៀងហៃ ប្រទេសចិន ក្នុងឱកាសដែលគណៈប្រតិភូកម្ពុជាចូលរួម ពិព័រណ៍ពាណិជ្ជកម្មចិនទំនិញនាំចូលអន្តរជាតិ លើកទី២ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាក្រសួងពាណិជ្ជកម្ម តាងនាមឲ្យឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានប្រតិភូ បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានជាតិ និងអន្តរជាតិនៅពន្លាជាតិកម្ពុជា ដែលស្ថិតក្នុងសាលពិព័រណ៍នាទីក្រុងសៀងហៃ ប្រទេសចិន។

ក្នុងឱកាសនៃបទសម្ភាសន៍នេះ ឯកឧត្តម ឈួន ដារ៉ា បានជម្រាបអ្នកសាព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ឱកាសវិនិយោគ និងសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីត្រៀមលក្ខណៈទទួលស្វាគមន៍អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមានបំណងជ្រើសរើសប្រទេសកម្ពុជាធ្វើជាគោលដៅទេសចរណ៍។

ពាក់ព័ន្ធនឹងការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មចិនទំនិញនាំចូលអន្តរជាតិនាពេលនេះ ឯកឧត្តមបានជម្រាបអ្នកសារព័ត៌មានថា កម្ពុជា បានរៀបចំសាងសង់ពន្លាជាតិកម្ពុជា ដោយយកលំនាំតាមរចនាបទខ្មែរសម័យចតុមុខ ដោយក្នុងពន្លាជាតិមានរៀបចំតុបតែងតាំងលម្អតំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសកម្ពុជា និងមានបញ្ជរដាក់តាំងផលិតផលសក្តានុពលរបស់ប្រទេសកម្ពុជា មានដូចជា ផលិតផលកសិកម្ម ផលិតផលអង្ករ ម្រេច ផលិតផលកែច្នៃ ម្ហូបអាហារ និងភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ និងគម្រោងវិនិយោគធំៗរបស់ក្រុមហ៊ុនឯកជន សម្រាប់ស្វែងរកដៃគូពាណិជ្ជកម្ម វិនិយោគ និងទាក់ទាញទេចរណ៍។

នាឱកាសនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ពិព័រណ៍ពាណិជ្ជកម្មចិនទំនិញនាំចូលអន្តរជាតិ គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្ម និងវិនិយោគកម្រិតអន្តរជាតិដ៏ធំ និងជាវេទិកាដ៏មានសារៈសំខាន់បំផុតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសចិន និងបណ្តាប្រទេសនានានៅលើពិភពលោក និងជាវេទិកាបើកចំហរទីផ្សាររបស់ប្រទេសចិន ដើម្បីទទួលស្វាគមន៍ផលិតផល និងសេវាកម្មនាំចូលពីបរទេស។

ឯកឧត្តម បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលប្រទេសចិន ដែលបានអញ្ជើញប្រទេសកម្ពុជា ធ្វើជាប្រទេសកិត្តិយសចូលរួមក្នុងពិព័រណ៍ឆ្នាំនេះ។ កម្ពុជារំពឹងថា តាមរយៈពិព័រណ៍ឆ្នាំនេះ នឹងអាចជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីចិន-កម្ពុជា កើនឡើងមួយកម្រឹតទៀត ជាពិសេសអាចទាក់ទាញវិនិយោគចិនកាន់តែច្រើនឡើងថែមទៀតមកវិនិយោគនៅកម្ពុជា ព្រមទាំងជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានកិច្ចការពិព័រណ៍

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

អគ្គនាយកដ្ឋានកាំកុងត្រូល បើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់ស្ដីពីកិច្ចការពារ​អ្នកប្រើប្រាស់ 14 ១ 2020 / 03:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ 13 ១ 2020 / 04:00 ព្រឹក
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើសុំដល់រដ្ឋាភិបាលចិនផ្តល់នូវអាហាររូបករណ៍បន្ថែមទៀតដល់និស្សិត និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) 09 ១ 2020 / 08:00 ព្រឹក
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការពង្រីកបានទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា 20 ១២ 2019 / 08:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាដឹកនាំជម្នះបញ្ហារាល់បញ្ហាប្រឈម ដើម្បីនាំយកសមិទ្ធផលថ្មីៗជូនប្រជាជន និងប្រទេសជាតិ 20 ១២ 2019 / 07:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ 18 ១២ 2019 / 11:30 ព្រឹក
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ អញ្ជើញចូលរួមបើកជំនួបពាណិជ្ជកម្ម ដើម្បីពង្រីកការចាប់ដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ី 18 ១២ 2019 / 08:00 ព្រឹក
ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ ចូលរួមសន្និសីទនៃបណ្តាប្រទេស អាស៊ីប៉ា-ស៊ីហ្វិក ស្តីពីបរិយាប័ន្នហិរញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព 17 ១២ 2019 / 02:00 ព្រឹក
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩” 16 ១២ 2019 / 08:00 ព្រឹក
ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចទៅកាន់រោងចក្រផលិតដំណាប់ស្វាយ និងដំណាប់ផ្លែឈើ ឡុង វ៉ូ ហ៊្វូត អ៊ិនដាសស្រ្ 13 ១២ 2019 / 01:00 ល្ងាច
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE