Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ស្នើសុំសហភាពអន្តរជាតិកីឡាទោចក្រយាន (UCI) ជួយដល់សហព័ន្ធខ្មែរ ដើម្បីសម្រេចចក្ខុវិស័យដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games 2023

29 ៨ 2019 / 07:00 ព្រឹក

(ទីក្រុងអេហ្គល ប្រទេសស្វីស)៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសហភាពអន្តរជាតិកីឡាទោចក្រយាន (Union Cycliste Internationale – UCI) ដែលជាសហព័ន្ធពិភពលោកទទួលបន្ទុកកីឡាទោចក្រយាន។ ការមកបំពេញទស្សនកិច្ចលើកនេះ គឺដើម្បីពិភាក្សាការងារ ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យកីឡាទោចក្រយាននៅកម្ពុជា។ ការអញ្ជើញមករបស់ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រូវបានទទួលដោយលោកស្រី អាមីណា ឡានណាយ៉ា (Amina Lanaya) អគ្គនាយករបស់ UCI និងមន្ត្រី UCI មួយចំនួនផ្សេងទៀត។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានជម្រាបជូនលោកស្រី Amina Lanaya ថា កីឡាទោចក្រយានជាកីឡាមួយដែលមានប្រជាប្រិយភាពនៅក្នុងស្រទាប់មហាជននៅកម្ពុជា ប៉ុន្តែសម្រាប់ការប្រកួតនៅក្នុងព្រឹត្តិការណ៍នានា សមត្ថភាពរបស់កម្ពុជា នៅមានកម្រិតនៅឡើយ។ តែទោះជាយ៉ាងណា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២៣ (SEA Games 2023) ហើយនោះជាចក្ខុវិស័យរបស់សហព័ន្ធក្នុងការពង្រឹងសមត្ថភាព ដើម្បីដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍នោះ។ ក្នុងជំនួបជាមួយ UCI ក្នុងពេលនេះ ឯកឧត្តមបានស្នើសុំឲ្យ UCI ជួយដល់ការអភិវឌ្ឍសមត្ថភាពមន្ត្រីសហព័ន្ធកីឡាករ អាជ្ញាកណ្ដាល ក៏ដូចជាជំនួយជាកង់ និងឧបករណ៍ដទៃទៀត។

ជាកិច្ចឆ្លើយតប លោកស្រី Amina Lanaya បានថ្លែងអំណរគុណចំពោះការអញ្ជើញមករបស់ ឯកឧត្តមរដ្ឋមន្ត្រី ដោយនេះជាលើកទីមួយហើយ ដែលគណៈប្រតិភូកម្ពុជាបានមកបំពេញទស្សនកិច្ចនៅ UCI។ លោកស្រី បានកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះការប្តេជ្ញាចិត្តរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍវិស័យទោចក្រយាននៅកម្ពុជា ជាពិសេសចំពោះចក្ខុវិស័យដ៏ហ្មត់ចត់ ដើម្បីដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games 2023។ លោកស្រីអគ្គនាយក បានជម្រាបជូនបន្ថែមថា UCI ទទួលភារកិច្ចគ្រប់គ្រងលើកីឡាប្រណាំងកង់ច្រើនប្រភេទ ដូចជា ការប្រណាំងលើដងវិថី លើផ្លូវកង់ កង់ប្រណាំងលើភ្នំ កង់ BMX ។ល។ លោកស្រីក៏បានជម្រាបជូនអំពីកម្មវិធីមួយចំនួនរបស់ UCI ដែលកម្ពុជាអាចស្នើមក UCI ក្នុងគោលបំណងពង្រឹងស្ថាប័ន សមត្ថភាពកីឡាករ ចំណេះដឹងគ្រូបង្វឹក និងអាជ្ញាកណ្ដាល ក៏ដូចជាឧបករណ៍មួយចំនួនទៀត ក្នុងគោលបំណងជួយដល់កម្ពុជាសម្រេចបានចក្ខុវិស័យរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការណែនាំរបស់លោកស្រីអគ្គនាយក ដោយការមកជួបលើកនេះ នឹងបង្កើតជាទំនាក់ទំនងយូរអង្វែងរវាងសហព័ន្ធខ្មែរកីឡាទោចក្រយាន និងសហព័ន្ធពិភពលោក UCI។ ចំពោះសំណើនានា សហព័ន្ធខ្មែរកីឡាទោចក្រយាន នឹងពិនិត្យលើកម្មវិធីដែល UCI ជម្រាបជូន ដើម្បីលើកសំណើនានា សំដៅពង្រឹងបន្ថែមការអភិវឌ្ឍកីឡាទោចក្រយាន ដើម្បីអាចប្រកួតប្រជែងបានក្នុងព្រឹត្តិការណ៍ពិភពលោក និងតំបន់។

ក្រៅពីជំនួបជាមួយលោកស្រីអគ្គនាយក UCI គណៈប្រតិភូកម្ពុជាក៏បានជួបជាមួយមន្ត្រី UCI ផ្សេងទៀត រួមមានលោកស្រី បឺលីនដា ថាលីង (Belinda Tarling) ប្រធានផ្នែកអប់រំ និងគ្រប់គ្រងសមត្ថភាព និងមន្ត្រីផ្នែកទំនាក់ទំនងអន្តរជាតិរបស់ UCI ផងដែរ។

 

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី 23 ៩ 2019 / 10:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន 23 ៩ 2019 / 09:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តល់បទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ និងវិទ្យុខេត្តក្វាងស៊ីប្រទេសចិន និងស្ថានីយទូរទស្សន៍ Nice TV Cambodia 23 ៩ 2019 / 08:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលត្រូវអភិរក្ស និងជំរុញការអភិវឌ្ឍ 18 ៩ 2019 / 10:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវដល់កងទ័ពរួមកម្លាំងគ្នា ការពារសន្តិភាព និងថែរក្សាសមិទ្ធផលជាតិ ដើម្បីជំរុញវឌ្ឍនភាពកម្ពុជា 18 ៩ 2019 / 09:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើមន្ត្រីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ 18 ៩ 2019 / 09:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឯកជន និងធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ 17 ៩ 2019 / 10:00 ព្រឹក
ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក 04 ៩ 2019 / 01:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់ពីអត្ថប្រយោជន៍ដែលកម្ពុជា ទទួលបានពីការចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិ 03 ៩ 2019 / 01:00 ព្រឹក
រដ្ឋលេខាធិការពាណិជ្ជកម្ម អំពាវនាវឱ្យវិនិយោគិនចិន មកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច 02 ៩ 2019 / 01:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE