Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


សន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ២០១៩

12 ៧ 2019 / 04:00 ព្រឹក

(ភ្នំពេញ)៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ មានរៀបចំសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០១៩ ដែលគ្រោងធ្វើឡើងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែកក្កដា ឆ្នាំ២០១៩ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប ដើម្បីអបអរសាទរខួបអនុស្សាវរិយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌូនេស៊ី។

សន្និសីទសារព័ត៌មាននេះ ទទួលបានការអញ្ជើញជាគណៈអធិបតីភាពពី ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ស៊ូឌាម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា និងមានការចូលរួមពីមន្ត្រីនៃប្រទេសទាំងពីរ រួមជាមួយអ្នកសារព័ត៌មាន ប្រមាណជាង ៣០រូប។

តាមរយៈសន្និសីទនេះ អ្នកសារព័ត៌មានទាំងអស់ បានស្វែងយល់អំពីកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ី និងកិច្ចសហប្រតិបត្តិការផ្សេងៗនៅក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងដំណើរការរៀបចំទូទៅនៃព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ដែលតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ទាំងពីរ គឺមានការតាំងបង្ហាញផលិតផលចម្រុះដោយក្រុមហ៊ុនជាង ១០០ អមជាមួយវេទិកាធុរកិច្ច កម្មវិធីសម្តែងសិល្បៈ ការប្រកួតកីឡាមិត្តភាព ការផ្លាស់ប្តូរលិខិតអបអរសាទរ និងសៀវភៅមិត្តភាពខួប ៦០ឆ្នាំ មហោស្រពភាពយន្ត និងការសម្ពោធសមិទ្ធផលនានា។

សូមជម្រាបថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ចំនួន ៥៥៨.៦២លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី មានទឹកប្រាក់ ៣៣លានដុល្លារ និងនាំចូលមានទឹកប្រាក់ ៥២៥.៦លានដុល្លារ។ គិតត្រឹមខែមេសា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ១៩៦.២៦លានដុល្លារ គឺបានកើនឡើង ១០.៤៨% ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨។

សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានចុះអនុស្សរណៈ ស្តីពីការមិនយកពន្ធត្រួតគ្នា និងការបង្ការអំពើបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល ព្រមទាំងអនុស្សរណៈស្តីពីការកសាងសមត្ថភាពលើវិស័យកសិកម្ម និងសេដ្ឋកិច្ច។ បន្ថែមលើនេះ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ឥណ្ឌូនេស៊ីបានបង្កើតជើងហោះហើរត្រង់ ពីទីក្រុងហ្សាកាតា-ភ្នំពេញ-ហ្សាកាតា ដោយក្រុមហ៊ុន City Link Indonesia រៀងរាល់ថ្ងៃច័ន្ទ ពុធ សុក្រ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus 320 ដែលអាចផ្ទុកអ្នកដំណើរបាន ១៨០នាក់។

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

ក្រុម​ហ៊ុន​កាណាដា គ្រោងទិញសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃជាង ៩១លានដុល្លារ នៅក្នុងឆ្នាំ ២០១៩-២០២០ 19 ៧ 2019 / 04:00 ល្ងាច
ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ពិភាក្សាសក្ដានុពលនាំចេញរបស់កម្ពុជា ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី 19 ៧ 2019 / 02:00 ល្ងាច
ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម សិក្សា និងស្វែងយល់អំពីប្រព័ន្ធ Networked Trade Platform របស់សិង្ហបុរី 18 ៧ 2019 / 03:00 ល្ងាច
ឯកឧត្តម ប៉ាន សូរស័ក្តិ លើកទឹកចិត្តអង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរពាណិជ្ជកម្ម សហការពង្រឹងតម្លាភាព ការងារអនុវត្តគម្រោង AIMS 11 ៧ 2019 / 03:00 ល្ងាច
ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមិថុនា ឆ្នាំ២០១៩ 11 ៧ 2019 / 10:00 ព្រឹក
ក្រសួងពាណិជ្ជកម្ម សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះរុះរើស្លាកយីហោខុសច្បាប់របស់ជនបរទេសចំនួន១១ទីតាំង នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ 11 ៧ 2019 / 09:00 ព្រឹក
កម្ពុជា-អាមេរិក បន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី 10 ៧ 2019 / 08:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រីជួបជាមួយក្រុមហ៊ុនផលិតសម្ភារកីឡា ក្នុងឱកាសនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម 07 ៧ 2019 / 09:00 ព្រឹក
ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី ៤ ឆ្នាំ២០១៩-២០២៣ ក្នុងកម្មវិធីនៃកិច្ចប្រជុំ ការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ 06 ៧ 2019 / 09:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកម្មវិធីរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។ 03 ៧ 2019 / 11:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE