Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ឯកឧត្តម ប៉ាន សូរស័ក្តិ លើកទឹកចិត្តអង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរពាណិជ្ជកម្ម សហការពង្រឹងតម្លាភាព ការងារអនុវត្តគម្រោង AIMS

11 ៧ 2019 / 03:00 ល្ងាច

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តអង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត សហការពង្រឹងការងារអនុវត្ត គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដើម្បីទាក់ទាញទំនុកចិត្តពីដៃគូអភិវឌ្ឍន៍ និងបង្កើនប្រាក់ចំណូលជូនប្រជាកសិករក្រីក្រ នៅក្នុងប្រទេសកម្ពុជា។

នាឱកាសអញ្ជើញជាអធិបតីភាព កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដើម្បីតាមដានវឌ្ឍនភាពនគម្រោង AIMS កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានរម្លឹកឡើងវិញអំពីសាវតា និងវត្ថុបំណងរបស់គម្រោង ដែលផ្តោតសំខាន់លើការអភិវឌ្ឍច្រវាក់តម្លៃផលិតផល (ស្រូវ, ដំឡូងមី, មាន់ស្រែ, បន្លែ និងសូត្រឆៅ) ដោយតភ្ជាប់ផលិតកម្ម ជាមួយទីផ្សារទាំងអស់ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើមន្ទីរពាណិជ្ជកម្មទាំងអស់ បញ្ជ្រាបការងារគម្រោង AIMS ទៅក្នុងការងារស្នូលប្រចាំថ្ងៃ សម្រាប់មន្ត្រី ធ្វើការរៀនសូត្រ និងដកស្រង់បទពិសោធន៍ថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មជាតិ ជាមួយរាជរដ្ឋាភិបាល ហើយត្រូវបង្កើនកិច្ចសហការជាដៃគូយុទ្ធសាស្ត្រជាមួយគម្រោងផ្សេងទៀត ដែលគាំទ្រដោយអង្គការ IFAD មានដូចជាគម្រោង ASPIRE, គម្រោង SAAMBAT និងគម្រោងទៀតរបស់រាជរដ្ឋាភិបាល ដែលអាចផ្តល់គុណប្រយោជន៍ និងសក្តានុពលបំពេញឱ្យគ្នាទៅវិញទៅមក។

«អ្វីដែលជាការចង់បានរបស់យើង គឺនិរន្តរភាពប្រាក់ចំណូលរបស់ប្រជាកសិករ! យើងត្រូវធ្វើឱ្យប្រាកដថា កសិករនឹងមិនដួលរលំ ឬបរាជ័យក្នុងមុខរបរឡើយ នៅពេលដែលគ្មានជំនួយពីគម្រោង គឺគាត់នៅតែអាចធ្វើពាណិជ្ជកម្ម និងអាចរកប្រាក់បានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដូច្នេះ សូមមន្ត្រីទាំងអស់ ប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងម៉ត់ចត់បំផុត!» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

សូមជម្រាបថា AIMS គឺជាគម្រោងដ៏ធំមួយ របស់ក្រសួងពាណិជ្ជកម្ម ក្រោមហិរញ្ញប្បទានកម្ចីរបស់អង្គការ IFAD ប្រមាណ ៣៦,៣ លានដុល្លារអាមេរិក រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ គម្រោងនេះមានវិសាលភាពគ្របដណ្ដប់លើខេត្តសក្តានុពលចំនួន ១៨ទូទាំងប្រទេស ដែលមានប្រជាកសិករប្រមាណ ៦ម៉ឺនគ្រួសារ ហើយត្រូវបានអនុវត្តចាប់តាំងពីខែកុម្ភៈឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។ គោលបំណងសំខាន់នៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពគម្រោង ដោយផ្តោតទៅលើការវាយតម្លៃគ្រប់ជ្រុងជ្រោយ ការកំណត់នូវបញ្ហាប្រឈម ប្រតិបត្តិការបច្ចេកទេស និងហានិភ័យ ដែលអាចជះឥទ្ធិពលដល់គោលដៅអភិវឌ្ឍន៍គម្រោងទាំងមូល។

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលត្រូវអភិរក្ស និងជំរុញការអភិវឌ្ឍ 18 ៩ 2019 / 10:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវដល់កងទ័ពរួមកម្លាំងគ្នា ការពារសន្តិភាព និងថែរក្សាសមិទ្ធផលជាតិ ដើម្បីជំរុញវឌ្ឍនភាពកម្ពុជា 18 ៩ 2019 / 09:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើមន្ត្រីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ 18 ៩ 2019 / 09:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឯកជន និងធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ 17 ៩ 2019 / 10:00 ព្រឹក
ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក 04 ៩ 2019 / 01:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់ពីអត្ថប្រយោជន៍ដែលកម្ពុជា ទទួលបានពីការចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិ 03 ៩ 2019 / 01:00 ព្រឹក
រដ្ឋលេខាធិការពាណិជ្ជកម្ម អំពាវនាវឱ្យវិនិយោគិនចិន មកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច 02 ៩ 2019 / 01:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ស្នើសុំសហភាពអន្តរជាតិកីឡាទោចក្រយាន (UCI) ជួយដល់សហព័ន្ធខ្មែរ ដើម្បីសម្រេចចក្ខុវិស័យដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games 2023 29 ៨ 2019 / 07:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញដល់ការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ដើម្បីបង្កើនការរួមចំណែករបស់កសិកម្មក្នុងសេដ្ឋកិច្ចជាតិ និងជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា 27 ៨ 2019 / 08:00 ព្រឹក
ក្រុមហ៊ុនអង់គ្លេស ចាប់អារម្មណ៍វិនិយោគលើការផលិត និងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា 27 ៨ 2019 / 07:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE