Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី ៤ ឆ្នាំ២០១៩-២០២៣ ក្នុងកម្មវិធីនៃកិច្ចប្រជុំ ការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្

06 ៧ 2019 / 09:00 ព្រឹក

នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរៀបចំកម្មវិធីមួយ នៅក្នុងកម្មវិធីនៃកិច្ចប្រជុំ ការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម (Aid for Trade Global Review 2019) ដើម្បីផ្សព្វផ្សាយពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣។

កម្មវិធីផ្សព្វផ្សាយធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រោមការសម្របសម្រួលរបស់ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានលោកជំទាវ តឹករ៉េត កំរង ជាអ្នកធ្វើបទបង្ហាញស្ដីពីយុទ្ធសាស្ត្រពាណិជ្ជកម្មជំនាន់ទី៤ នេះ។ ក្រៅពីនោះ នាយកប្រតិបត្តិនៃស្ថាប័ន EIF អគ្គនាយករងនៃអង្គការ WTO និងតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើសេចក្ដីថ្លែងការណ៍កោតសរសើរដល់ការបង្កើតយុទ្ធសាស្ត្រនេះ និងគាំទ្រដល់ការអនុវត្តបន្ត។ ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងសុន្ទរកថាបើកកម្មវិធីខាងលើ ដោយសុន្ទរកថាទាំងស្រុង ថ្លែងនៅក្នុងកម្មវិធីនោះមានដូចតទៅ៖

"ជាដំបូងខ្ញុំសូមថ្លែងអំណរគុណចំពោះការទទួលដ៏កក់ក្ដៅចំពោះការមកដល់របស់គណៈប្រតិភូរបស់ខ្ញុំនៅហ្សឺណែវ។ ខ្ញុំសូមវាយតម្លៃខ្ពស់ដល់ការគាំទ្ររបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលផ្ដល់កិត្តិយស និងសហការរៀបចំការចូលរួមថ្លែងសុន្ទរកថារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកម្មវិធីបើកកិច្ចប្រជុំការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម និងការសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងកម្រិតពិភពលោក នូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣។

ដូចបានគូសបញ្ជាក់ដ៏ខ្ពង់ខ្ពស់ដោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី នាព្រឹកម៉ិញនេះ កម្ពុជាធានាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧,៧% ក្នុងមួយឆ្នាំ សម្រាប់ពីរទស្សវត្តន៍ចុងក្រោយ។ នៅក្នុងនោះ ពាណិជ្ជកម្មបានរួមវិភាគទានយ៉ាងសំខាន់ដល់កំណើន ក៏ដូចជាចូលរួមដល់ការកាត់បន្ថយភាពក្រីក្រពី ៥៣% នៅក្នុងឆ្នាំ២០០៤ មកត្រឹមក្រោម ១០% ក្នុងឆ្នាំ២០១៨។

ជាមួយនោះដែរ ការនាំចេញរបស់កម្ពុជាបានកើនឡើងជាលំដាប់ តាមរយៈការកើនឡើងនូវតម្រូវការ និងការពង្រឹងទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ តាមតួលេខរបស់ធនាគារពិភពលោក ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ដែលមានចំណែកលើសពីរភាគបីនៃការនាំចេញទំនិញទាំងអស់របស់កម្ពុជា បានកើនឡើងចំនួន ១៧,៦% នៅឆ្នាំ២០១៨ លើសពីកំណើន ៨,៣% ដែលទទួលបានក្នុងឆ្នាំ២០១៧។

សម្រាប់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី កម្ពុជានៅតែបន្តការតាំងចិត្តយ៉ាងមុតមាំលើគោលការណ៍ និងតម្លៃដែលទ្រទ្រង់ដោយអង្គការពាណិជ្ជកម្មពិភពលោក ជាមួយនឹងសកម្មភាពដូចខាងក្រោម៖
- នៅក្នុងឆ្នាំ២០១៧ កម្ពុជាបានបញ្ចប់ដោយជោគជ័យនូវការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា លើកទី២ ដែលជាកាតព្វកិច្ចរបស់កម្ពុជា។
- កម្ពុជាបានរៀបចំ និងវិនិយោគលើការរៀបចំស្ថានបេសកកម្មអចិន្រ្តៃយ៍របស់កម្ពុជា នៅអង្គការពាណិជ្ជកម្មពិភពលោក។
- ជាអ្នកសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) ក្នុងតំណែងជាតំណាងរបស់ប្រទេសអភិវឌ្ឍន៍តិចតួចនៅអាស៊ី។ សមិទ្ធផលទាំងនេះ ជាសក្ខីភាពនៃសេចក្ដីទុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មពហុភាគីដ៏មានឥទ្ធិពល ដោយមានអង្គការពាណិជ្ជកម្មពិភពលោកជាសសរដ៏រឹងមាំ។ ភាពជោគជ័យរបស់កម្ពុជា ជាភស្ដុតាងបញ្ជាក់ថា គោលនយោបាយពាណិជ្ជកម្មបើកទូលាយ រួមផ្សំជាមួយគោលនយោបាយក្នុងប្រទេសដោយយកចិត្តទុកដាក់ និងការគាំទ្រដល់ធុរកិច្ច នឹងបង្កើតជាផលប៉ះពាល់ជាវិជ្ជមានប្រកបដោយចីរភាព លើការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ចំពោះយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ កម្ពុជានៅតែជាប្រទេសទទួលផលនាំមុខគេ ក្នុងការអនុវត្តកម្មវិធី EIF។ ការធ្វើបច្ចុប្បន្នភាពលើកទីបីនេះ ត្រូវបានរៀបចំជួនពេលជាមួយនឹងការដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់អាណត្តិទី៦ នៃរាជរដ្ឋាភិបាល។

គោលបំណងទីមួយនៃយុទ្ធសាស្ត្រ CTIS ២០១៩ គឺដើម្បីពង្រឹងភាពប្រកួតប្រជែងសម្រាប់គាំទ្រដល់ការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍន៍តិចតួច ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យ២០៣០។ បញ្ហាប្រឈមដែលមានលក្ខណៈទូលំទូលាយ និងអន្តរវិស័យ នឹងប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជា ដែលជាទិសដៅវិនិយោគរបស់ប្រទេសដទៃ ព្រមទាំងជះឥទ្ធិពលដល់ក្រុមហ៊ុនដែលមានបំណងធ្វើការផលិតសម្រាប់នាំចេញ។ ហេតុដូចនេះ ការដាក់ចេញនូវវិធានការដើម្បីពង្រឹងភាពប្រកួតប្រជែង នឹងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលរំពឹងទុក លើការបាត់បង់ការអនុគ្រោះពន្ធគយ។ ជាមួយនោះដែរ កម្ពុជាត្រូវចាប់ផ្ដើមធ្វើកំណែទម្រង់រចនាសម្ព័ន្ធជាអាទិភាព ជាពិសេសការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ កាត់បន្ថយចំណាយសម្រាប់ប្រកបធុរកិច្ច តាមរយៈការកាត់បន្ថយចម្លៃនៃអគ្គិសនី និងថ្លៃភស្ដុភារពាណិជ្ជកម្ម។ ជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការប្រឈមខាងលើ នៅដើមឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួនសម្រាប់អនុវត្តភ្លាមៗ ដែលអាចនឹងលើកកម្ពស់ភាពប្រកួតប្រជែង និងកាត់បន្ថយថ្លែពាណិជ្ជកម្ម។

គោលបំណងទីពីរ គឺត្រូវចាប់យកប្រភពថ្មីសម្រាប់កំណើន ដូចជាសេវាកម្ម និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (IR ៤.០)។ កម្ពុជាត្រូវតែចាប់យក និងទាញយកផលប្រយោជន៍ពីប្រភពថ្មីសម្រាប់កំណើននេះ គ៏ដូចជាទីផ្សារថ្មីៗ ទោះបីជាមាន ឬគ្មានភាពអនុគ្រោះពាណិជ្ជកម្មក៏ដោយ ដើម្បីបង្កើតការងារថ្មីៗសម្រាប់ប្រជាជន។ ប្រភពថ្មីសម្រាប់កំណើនទាំងនេះ នឹងអាចផ្តល់ជាឬសគល់ក្នុងការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងឆ្លើយតបទៅនឹងតម្រូវការនៃផលិតផល និងសេវាកម្មថ្មីៗ ក៏ដូចជាជំរុញដល់ផលិតករឲ្យស្រាវជ្រាវពីធាតុចូលពិសេស និងទំនើប ព្រមទាំងការផ្តល់យោបល់ប្រកបដោយវិជ្ជាជីវៈផងដែរ។ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុង ២០១៩-២០២៣ គូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពន្លឿនការប្រែក្លាយឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល។ ដើម្បីឲ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល កម្ពុជាមិនត្រឹមតែត្រូវមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបង្កើនស្ថាប័ន ជំនាញ និងបទបញ្ញត្តិ។

ជាមួយនឹងយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី៤ ខ្ញុំជឿជាក់ថាកម្ពុជានឹងបន្តរក្សាកំណើនដ៏គួរឱ្យកត់សម្គាល់នេះ នឹងសម្រេចបាននូវគោលដៅទាំងអស់ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្ត។ យុទ្ធសាស្ដ្រនេះ ផ្តល់នូវទិសដៅច្បាស់លាស់សម្រាប់ការអនុវត្តន៍សកម្មភាពគោលនយោបាយរវាងភាគីពាក់ព័ន្ធទាំងអស់ជាមួយក្រសួងពាណិជ្ជកម្ម។

ខ្ញុំសូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់គាំទ្រដល់ការអនុវត្តន៍យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មជំនាន់ថ្មីនេះ ដើម្បីធ្វើឲ្យអត្ថប្រយោជន៍ដែលទទួលបានពីការធ្វើពាណិជ្ជកម្ម នឹងសម្រេចបានប្រកបដោយបរិយាប័ន្ន និងសមភាព។

ខ្ញុំសូមថ្លែងអរគុណយ៉ាងស្មោះស្ម័គ្រចំពោះដៃគូអភិវឌ្ឍន៍ដែលបានគាំទ្រយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី៤នេះ តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្តរបស់ពួកគេ ជាពិសេសភាពចំពោះក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) ជាដៃគូយ៉ាងសំខាន់ ដែលបានផ្ដល់ការគាំទ្រហិរញ្ញវត្ថុ និងអង្គការពាណិជ្ជកម្មពិភពលោក អង្គការ UNCTAD, អង្គការ UNDP, អង្គការ UNIDO និងអង្គការ USAID ក្នុងនាមជាដៃគូដ៏មានតម្លៃរបស់យើង។ យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តថែរក្សាទំនាក់ទំនងយូរអង្វែងរបស់យើងក្នុងការលើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ និងជំនួយដែលមានប្រសិទ្ធិភាព។

ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកទាំងអស់គ្នាម្តងទៀត ចំពោះការចូលរួម និងការយកចិត្តទុកដាក់ស្តាប់។"

ទាញយក (Download) យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ២០១៩-២០២៣ (English)៖ https://drive.google.com/open…

 

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តមរដ្ឋមន្ត្រី ទទួលជួបសមាគមជប៉ុន-កម្ពុជា 12 ១២ 2019 / 08:00 ព្រឹក
សេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យដំណើរការសាកល្បងក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ ឌី (D) សម្រាប់នាំចេញកសិផល ទៅឲ្យមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ និងពោធិ៍សាត់ 11 ១២ 2019 / 08:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបឯកអគ្គរដ្ឋទូតប្រទេសស៊ីរ៉ាលីអូន (Sierra Leone) 05 ១២ 2019 / 01:00 ល្ងាច
ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ម បង្ហាញពីលទ្ធផលវិជ្ជមាន និងអត្ថប្រយោជន៍សេដ្ឋកិច្ចនៃការសិក្សាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី 05 ១២ 2019 / 08:00 ព្រឹក
សេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់ជនខិលខូចមួយចំនួន ឆ្លៀតបន្លំខ្លួន ឬប្រើប្រាស់តួនាទីជាមន្ត្រីកាំកុងត្រូលដើរទារប្រាក់ពីម្ចាស់សហគ្រាស ឬក្រុមហ៊ុន 04 ១២ 2019 / 08:00 ព្រឹក
សេចក្តីជូនដំណឹង ដល់ផលិតករ ឬអ្នកនាំចេញ ឲ្យរួសរាន់ចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ ដើម្បីចៀសវាងការបាត់បង់ផលប្រយោជន៍ពីការទទួលបាននូវភាពអនុគ្រោះពន្ធ 04 ១២ 2019 / 07:30 ព្រឹក
លោកជំទាវ តឹករ៉េត កំរង ស្វាគមន៍គម្រោងវិនិយោគពីប្រទេសថៃ លើការព្យាបាលបង្កើតកោសិការថ្មី និងពន្យាភាពចាស់នៅកម្ពុជា 01 ១២ 2019 / 08:00 ព្រឹក
មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្ម ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាជំរុញពាណិជ្ជអន្តរជាតិ ខេត្តសាន់ស៊ី និងចូលរួមក្នុងពិធីបើកវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម និងវប្បធម៌ កម្ពុជា-ចិន (ខេត្តសាន់ស៊ី) 30 ១១ 2019 / 09:00 ព្រឹក
អគ្គនាយកដ្ឋានកាំកុងត្រូល រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការយល់ដឹងអំពីច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ 29 ១១ 2019 / 04:30 ល្ងាច
សេចក្តីជូនដំណឹង ស្តីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី២៤-២៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងបរិវេណផ្សារគំរូព្រំដែនកម្ពុជា “ផ្សារដារ” នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ 29 ១១ 2019 / 03:20 ល្ងាច
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE