Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


កម្ពុជា-អាមេរិក បន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី

10 ៧ 2019 / 08:00 ព្រឹក

(ភ្នំពេញ)៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក នៅតែមានលក្ខណៈវិជ្ជមាន មិនមានសញ្ញាណថមថយឡើយ ខណៈភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច និងវិនិយោគ រាប់ចាប់តាំងពីទំនិញប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់សេវាកម្មបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិក នេះបើតាមកិច្ចពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Alexander Feldman និងមានការចូលរួមពីលោក Michael Newbill ភារធារីនៃស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា។

នៅក្នុងជំនួបធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ លោក Alexander Feldman រួមជាមួយតំណាងសាជីវកម្មធំៗរបស់អាមេរិក មានដូចជា ConocoPhillips, Ford, General Electric (GE), Chevron, Coca-Cola, Facebook, Amazon Web Service, Oracle, Google, Master Card និង Visa Card សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមចំពោះទីផ្សារកម្ពុជា និងមានបំណងបណ្តាក់ទុនបន្ថែម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

យ៉ាងណាក៏ដោយ ការអនុវត្តស្តង់ដាររថយន្តអាស៊ាន, នីតិវិធីនាំចូលសម្ភារបរិក្ខាពេទ្យ និងគ្រឿងម៉ាស៊ីនសម្រាប់បម្រើវិស័យអាកាសចរណ៍, ការទប់ស្កាត់សកម្មភាពរត់ពន្ធផលិតផលកូកា-កូឡាឆ្លងដែន, ពាណិជ្ជកម្មអេឡិចត្រូនិក និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល គឺជារបៀបវារៈដែលបានលើកឡើងដោយភាគីអាមេរិក។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូ US-ABC និងបានជម្រាបជូនលោក Alexander Feldman និងតំណាងសាជីវកម្មទាំងអស់ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់នានា ដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា និងការពារអត្ថប្រយោជន៍ជូនវិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការបកស្រាយនូវសំណួរទាំងឡាយ របស់តំណាងសាជីវកម្មអាមេរិក និងបានគូសបញ្ជាក់ពីប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តលើកស្ទួយបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីបរទេស។ ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូ US-ABC ពីភាពដឹកនាំរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងដៃគូ រួមមាន អាស៊ាន +១, អាស៊ាន +៣ និងអាស៊ាន +៦ ព្រមទាំងកិច្ចប្រឹងប្រែងលុបបំបាត់របាំងពន្ធគយ និងគោលនយោបាយគាំពារនិយម ជាដើម។

សូមជម្រាបថា កាលពីឆ្នាំ២០១៨ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបាន ៤,២៦៤លានដុល្លារ គឺបានកើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០១៧។ ទន្ទឹមគ្នានេះ គិតត្រឹមខែមេសា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មសរុបនៃប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់ ១,៦៥៦លានដុល្លារ គឺបានកើនឡើង ២៣,៧១% ធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨។

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតថ្មីរបស់ប្រទេសម៉ាឡេស៊ី 14 ៨ 2019 / 10:00 ព្រឹក
លទ្ធផលនៃកិច្ចប្រជុំលើកទី៩ រវាងប្រមុខអង្គភាពកម្មសិទ្ធិបញ្ញាអាស៊ាន និងអង្គភាពកម្មសិទ្ធិបញ្ញានៃជប៉ុន 13 ៨ 2019 / 09:00 ព្រឹក
ឯកឧត្តម ឈួន ដារ៉ា ផ្សព្វផ្សាយសក្តានុពលកម្ពុជា និងអំពាវនាវឱ្យធុរជនចិន ចូលមកវិនិយោគថែមទៀតនៅកម្ពុជា 12 ៨ 2019 / 09:00 ព្រឹក
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី កោតសរសើរក្រសួងពាណិជ្ជកម្ម ធ្វើកិច្ចការចំនួនពីរ ដើម្បីលើកស្ទួយវិស័យស្រូវអង្ករជាតិ 11 ៨ 2019 / 09:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រី មៀ មើឃីច (Mia Mikic) នាយិកាផ្នែកពាណិជ្ជកម្ម វិនិយោគ និងនវានុវត្ដន៍ របស់អង្គការ UNESCAP 09 ៨ 2019 / 10:00 ព្រឹក
កម្ពុជា-ស្រីលង្កា នឹងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ 09 ៨ 2019 / 09:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៨ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (8th RCEP Intersessional Ministerial Meeting) ប្រារព្ធធ្វើពីថ្ងៃទី​០២-០៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន 05 ៨ 2019 / 09:00 ព្រឹក
ឯកឧត្តម អ៊ុក ប្រជា ជម្រាបសេដ្ឋវិទូជប៉ុន អំពីសមិទ្ធផល និងកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា 01 ៨ 2019 / 02:00 ព្រឹក
សេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច កម្ពុជា-បេឡារុស សូមចុច​ Link ដើម្បីទាញយកឯកសារ 30 ៧ 2019 / 09:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ជ័យលាភីសម្រាប់កីឡាប្រណាំងទូកនាគ ពឹងផ្អែកលើកត្តាសំខាន់ៗចំនួនពីរ 29 ៧ 2019 / 04:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE