Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យប្រជាពលរដ្ឋ និងវិស័យឯកជន ចូលរួមគាំទ្រកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» នៅកម្ពុជា

10 ៦ 2019 / 11:00 ព្រឹក

(កំពង់ស្ពឺ)៖ «សូមមេត្តាជួយគាំទ្រ និងផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីរបស់យើង ដើម្បីធ្វើឱ្យកីឡាប្រកួត “ទូកនាគ” កាន់តែរីកចម្រើនថែមទៀត ព្រោះនៅក្នុងប្រទេសយើង កីឡានេះនៅមានកម្រិតនៅឡើយ» នេះគឺជាប្រសាសន៍អំពាវនាវរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានថ្លែងនៅក្នុងពិធីបិទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» ជ្រើសរើសជើងឯកភូមិភាគនិរតី «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១» កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩។

នាឱកាសចូលរួមព្រឹត្តិការណ៍ខាងលើ ឯកឧត្តម ប៉ាន សូរស័ក្តិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានប្រឹងប្រែងសហការជាមួយអាជ្ញាធរខេត្ត រៀបចំព្រឹត្តិការណ៍ប្រកួតដ៏មានសារៈសំខាន់នេះ ឱ្យមានភាពឧឡាឫក និងទទួលបានជោគជ័យ ដើម្បីផ្តល់ឱកាសជូនកីឡាករ កីឡាការិនីកម្ពុជា ធ្វើការបញ្ចេញទេពកោសល្យ និងវាស់ស្ទង់សមត្ថភាពបច្ចេកទេសហ្វឹកហាត់កន្លងមក ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) ឆ្នាំ២០២៣ ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបច្ច័យដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡាគ្រប់ប្រភេទ ក៏ដូចជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋបានចូលរួមសម្មភាពកីឡា ដើម្បីទទួលបានកាយពលមាំមួន និងសុខភាពល្អបរិបូណ៌នៅក្នុងជីវិត សម្រាប់បំពេញកាត្វកិច្ចជូនក្រុមគ្រួសារ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

«ក្រៅពីផ្តល់សុខភាព កីឡាមានគុណប្រយោជន៍ ជួយបណ្តុះបណ្តាលកូនល្អ-សិស្សល្អ-មិត្តល្អ ឱ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ស្របតាមពាក្យស្លោក​កីឡាកសាងមនុស្ស-មនុស្សកសាងជាតិ​ និងកីឡាជាយានសម្រាប់អភិវឌ្ឍន៍សង្គម» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

នៅក្នុងឱកាសនោះដែរ ដើម្បីធ្វើឱ្យកីឡាប្រកួតទូកកានូ ទូករ៉ូអ៊ីង និងទូកប្រពៃណី នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែមានវឌ្ឍនភាពថែមទៀត ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់នូវអនុសាសន៍សំខាន់ៗ ដល់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ចំនួន ៥ចំណុច ដូចខាងក្រោម៖
១- ត្រូវខិតខំបណ្តុះបណ្តាល បង្កើនបរិមាណកីឡាករ កីឡាការិនី តាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» ទូកកានូ ទូករ៉ូអ៊ីង រាជធានី-ខេត្ត ក្រសួងស្ថាប័ន ឱ្យបានទូលំទូលាយ ហើយត្រូវស្វែងរកសម្ភារៈហ្វឹកហាត់ ឱ្យបានគ្រប់គ្រាន់។
២- ត្រូវខិតខំពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រម ឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីមានភាពម្ចាស់ការខ្ពស់ ក្នុងការរៀបចំការប្រកួតកីឡានេះនៅគ្រប់កម្រិត។
៣- ត្រូវបំផុសឱ្យមានការចូលរួមពីមហាជន និងជំរុញឱ្យមានការហ្វឹកហាត់ជាប្រចាំ ជាពិសេសនៅតាមបណ្តាសមាគមទូទាំងប្រទេស។
៤- ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ ក្លឹប និងសមាគមទូទាំងប្រទេស។
៥- ត្រូវខិតខំស្វែងរកដៃគូ និងកៀងគរជំនួយបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើន ក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន។

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម សូមថ្វាយព្រះពរ​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្ម គម្រប់៨៣ យាងចូល៨៤ ព្រះវស្សា 17 ៦ 2019 / 02:00 ល្ងាច
កម្ពុជា និងហុងគ្រី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច 15 ៦ 2019 / 02:00 ល្ងាច
មន្រ្តី​ជាន់​ខ្ពស់​ពាណិជ្ជកម្ម ផ្សព្វផ្សាយសក្តានុពលវិនិយោគកម្ពុជា ដល់ធុរជនចិន 14 ៦ 2019 / 09:00 ព្រឹក
កម្ពុជាចូលរួមបង្ហាញផលិតផលជាតិ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញ-វិនិយោគអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ឆ្នាំ២០១៩ 13 ៦ 2019 / 01:00 ល្ងាច
រដ្ឋលេខាធិការពាណិជ្ជកម្ម ដឹកនាំមន្ត្រីចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ផ្លេក ភិរុណ 10 ៦ 2019 / 10:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងស្វាគមន៍នៃវេទិកាប្រចាំឆ្នាំរបស់ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារំាង 09 ៦ 2019 / 09:00 ព្រឹក
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បន្តចុះទម្លាក់ស្លាកយីហោអាជីវកម្មអត់ច្បាប់របស់ជនបរទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ 06 ៦ 2019 / 11:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាល ប្តេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាដែនដីសម្រាប់ការវិនិយោគពីបរទេស 06 ៦ 2019 / 10:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជាមួយមន្ត្រីការិយាល័យឧបការីតំណាងពាណិជ្ជកម្មអាមេរិក 06 ៦ 2019 / 10:00 ព្រឹក
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម៖ ស្លាកឈ្មោះអាជីវកម្មដែលខុស ឬមិនបានសុំច្បាប់ ត្រូវតែទម្លាក់ចោល ដើម្បីពង្រឹងការអនុវត្តច្បាប់ 05 ៦ 2019 / 10:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE