Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


រដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទី ប្រគល់វិញ្ញាបនបត្រចុះបញ្ជី «ស្ករត្នោតកំពង់ស្ពឺ» ជូនសមាគមលើកកម្ពស់ស្ករត្នោតរបស់ខេត្ត

10 ៥ 2019 / 02:00 ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានប្រគល់ប្រគល់វិញ្ញាបនបត្រចុះបញ្ជី “ស្ករត្នោតកំពង់ស្ពឺ” ដែលទើបតែទទួលបានការចុះបញ្ជីការពារនៅសហភាពអឺរ៉ុប កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ជូនលោក សម សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ដើម្បីចូលរួមលើកស្ទួយផលិតផលប្រពៃណីប្រចាំតំបន់ និងជំរុញការនាំចេញទៅកាន់ទីផ្សារទាំងក្នុង និងក្រៅប្រទេស។

ពិធីប្រគល់វិញ្ញាបនបត្រចុះបញ្ជី បានធ្វើឡើងនាឱកាសដែលឯកឧត្តម អញ្ជើញចូលរួមជាគណៈអធិបតីភាពជាមួយ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅក្នុង «ទិវាសហភាពអឺរ៉ុប» ដែលរៀបចំឡើងនៅសណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អង្គទូតនៃប្រទេសជាមិត្ត និងតំណាងវិស័យឯជន ប្រមាណជាង ៣០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី កឹម ស៊ីថន បានជម្រាបជូនអង្គពិធី អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យកម្មសិទ្ធិបញ្ញាជាតិ ការកសាងច្បាប់ និងរៀបចំលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការចូលរួមនៅក្នុងកិច្ចព្រៀមព្រៀង និងសន្ធិសញ្ញាអន្តរជាតិសំខាន់ៗពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ដែលអាចការពារបានទាំងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេស។ ជាក់ស្តែងកាលពីថ្មីៗនេះ ក្រសួងពាណិជ្ជកម្មទើបតែបានចុះបញ្ជីការពារស្រា CHAMPAGNE របស់ប្រទេសបារាំង ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេសដំបូងនៅកម្ពុជាផងដែរ។

បន្ថែមលើសនេះ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ក៏បានអំពាវនាវ និងលើកទឹកចិត្តប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ខិតខំថែរក្សាដើមត្នោត និងបរិស្ថានក្នុងតំបន់ ព្រមទាំងពង្រីកការដាំដើមត្នោតបន្ថែមទៀត ដើម្បីធានាបាននូវនិរន្តរភាពផលិតកម្មស្ករត្នោត និងទំនិញដែលផលិតពីស្ករត្នោតធម្មជាតិ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតកាល។

«កិច្ចការពារ “ស្ករត្នោតកំពង់ស្ពឺ” និង “ម្រេចកំពត” នៅសហភាពអឺរ៉ុប និងស្រា CHAMPAGNE បារាំង នៅកម្ពុជា គឺជាចំណងដៃប្រកបដោយអត្ថន័យនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ដែលត្រូវបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មទៅវិញទៅមក» ឯកឧត្តម កឹម ស៊ីថន បានគូសបញ្ជាក់។

សូមជម្រាបថា “ស្ករត្នោតកំពង់ស្ពឺ” និង “ម្រេចកំពត” គឺជាផលិតផលដែលមានប្រភពផ្សារភ្ជាប់ជាមួយដែនដី កត្តាធម្មជាតិ និងវិធីសាស្ត្រផលិតបែបប្រពៃណី ដែលត្រូវបានសិក្សាកំណត់ និងស្ថិតនៅក្រោមប្រព័ន្ធត្រួតពិនិត្យច្បាស់លាស់ ពីនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។ បន្ទាប់ពីទទួលបានការចុះបញ្ជីការពារក្នុងកម្រិតជាតិ កាលពីឆ្នាំ២០១០ ផលិតផលសម្គាល់ភូមិសាស្ត្រទាំងពីរនេះ មិនត្រឹមតែទទួលបានកេរ្តិ៍ឈ្មោះល្បីនៅលើទីផ្សារជាតិ និងអន្តរជាតិ ប៉ុន្តែថែមទាំងទទួលបានការបញ្ជាទិញយ៉ាងច្រើន ពីទីផ្សារប្រទេសអឺរ៉ុប។

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

សន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ២០១៩ 12 ៧ 2019 / 04:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ លើកទឹកចិត្តអង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរពាណិជ្ជកម្ម សហការពង្រឹងតម្លាភាព ការងារអនុវត្តគម្រោង AIMS 11 ៧ 2019 / 03:00 ល្ងាច
ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមិថុនា ឆ្នាំ២០១៩ 11 ៧ 2019 / 10:00 ព្រឹក
ក្រសួងពាណិជ្ជកម្ម សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះរុះរើស្លាកយីហោខុសច្បាប់របស់ជនបរទេសចំនួន១១ទីតាំង នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ 11 ៧ 2019 / 09:00 ព្រឹក
កម្ពុជា-អាមេរិក បន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី 10 ៧ 2019 / 08:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រីជួបជាមួយក្រុមហ៊ុនផលិតសម្ភារកីឡា ក្នុងឱកាសនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម 07 ៧ 2019 / 09:00 ព្រឹក
ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី ៤ ឆ្នាំ២០១៩-២០២៣ ក្នុងកម្មវិធីនៃកិច្ចប្រជុំ ការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ 06 ៧ 2019 / 09:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកម្មវិធីរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។ 03 ៧ 2019 / 11:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ាន សម្រេចបានអត្ថប្រយោជន៍រួមសម្រាប់គ្រប់ភាគី និងសហគមន៍ 29 ៦ 2019 / 10:00 ព្រឹក
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមវេទិកា កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម-ថៃ (CLMVT) ក្រោមប្រធានបទ CLMVT ជាមូលដ្ឋាននៃសង្វាក់តម្លៃបន្ថែមថ្មីសម្រាប់អាស៊ី 26 ៦ 2019 / 10:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE