Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


រដ្ឋមន្ត្រីពាណិជ្ជកម្ម អនុម័តសេចក្តីព្រាងយុទ្ធសាស្ត្រ CTIS ជំនាន់ទី៤ និងស្នើអន្តរក្រសួងចូលរួមអនុវត្តន៍ ដើម្បីធានាប្រសិទ្ធភាពខ្ពស់

06 ៥ 2019 / 08:00 ព្រឹក

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគពាក់ព័ន្ធពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្រកាសអនុម័តជាគោលការណ៍លើសេចក្តីព្រាងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ជំនាន់ទី៤ ជាមួយតារាងសកម្មភាព ឆ្នាំ២០១៩-២០២៣ និងបានស្នើតំណាងអន្តរក្រសួង ចូលរួមអនុវត្តន៍ និងតាមដានរួមគ្នា ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់។

ការប្រកាសរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងអនុម័តឯកសារព្រាង CTIS ឆ្នាំ២០១៩-២០២៣ ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយតំណាងវិស័យឯកជន ប្រមាណជាង ១០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណតំណាងអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមផ្តល់មតិ និងធាតុចូលល្អៗ ដល់ក្រុមការងារបច្ចេកទេស ដើម្បីចងក្រងឯកសារទស្សនាទាន (Concept Note) នៃយុទ្ធសាស្ត្រ CITS និងជំពូកនីមួយៗ តាំងពីដំណាក់កាលដំបូង រហូតសម្រេចបាននូវសេចក្តីព្រាងយុទ្ធសាស្ត្រ ប្រកបដោយខ្លឹមសារសំខាន់ថ្ងៃនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ សម្រាប់វិស័យពាណិជ្ជកម្មជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាតត ដែលកម្ពុជាចាំបាច់ត្រូវត្រៀមខ្លួន និងបន្តធ្វើកំណែទម្រង់បន្ថែមទៀត ដើម្បីពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់ខ្លួន សំដៅធ្វើពិពិធកម្មទីផ្សារព្រមទាំងផលិតផលថ្មីៗ ដែលមានសក្តានុពលនាំចេញខ្ពស់ ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងសេចក្តីព្រាងឯកសារ CTIS ជំនាន់ទី៤។

«ឯកសារយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី៤ ២០១៩-២០២៣ មិនមែនសម្រាប់តែក្រសួងពាណិជ្ជកម្មតែម្នាក់ឯងនោះទេ ប៉ុន្តែជាយុទ្ធសាស្ត្ររួម ដែលទាមទាឱ្យក្រសួង-ស្ថាប័នទាំងអស់ សហការគ្នាអនុវត្តន៍ ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ក្នុងបរិបទបច្ចុប្បន្ន និងអនាគត» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

សូមជម្រាបថា ប្រធានបទចម្បងសម្រាប់ការធ្វើបច្ចុប្បន្នភាពឯកសារ CTIS ជំនាន់ទី៤ ឆ្នាំ២០១៩-២០២៣ ផ្តោតលើចំនុចសំខាន់ចំនួនពីរគឺ៖ ១.ពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីគាំទ្រដល់ការវិវត្តចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និង ២.ទាញយកផលប្រយោជន៍ពីប្រភពកំណើនថ្មី ជាពិសេសសេវាកម្ម និងបដិវត្តន៍ឧស្សាហកម្មទី៤ (Industrial Revolution 4.0)។

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

សន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ២០១៩ 12 ៧ 2019 / 04:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ លើកទឹកចិត្តអង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរពាណិជ្ជកម្ម សហការពង្រឹងតម្លាភាព ការងារអនុវត្តគម្រោង AIMS 11 ៧ 2019 / 03:00 ល្ងាច
ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមិថុនា ឆ្នាំ២០១៩ 11 ៧ 2019 / 10:00 ព្រឹក
ក្រសួងពាណិជ្ជកម្ម សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះរុះរើស្លាកយីហោខុសច្បាប់របស់ជនបរទេសចំនួន១១ទីតាំង នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ 11 ៧ 2019 / 09:00 ព្រឹក
កម្ពុជា-អាមេរិក បន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី 10 ៧ 2019 / 08:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រីជួបជាមួយក្រុមហ៊ុនផលិតសម្ភារកីឡា ក្នុងឱកាសនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម 07 ៧ 2019 / 09:00 ព្រឹក
ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី ៤ ឆ្នាំ២០១៩-២០២៣ ក្នុងកម្មវិធីនៃកិច្ចប្រជុំ ការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ 06 ៧ 2019 / 09:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកម្មវិធីរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។ 03 ៧ 2019 / 11:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ាន សម្រេចបានអត្ថប្រយោជន៍រួមសម្រាប់គ្រប់ភាគី និងសហគមន៍ 29 ៦ 2019 / 10:00 ព្រឹក
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមវេទិកា កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម-ថៃ (CLMVT) ក្រោមប្រធានបទ CLMVT ជាមូលដ្ឋាននៃសង្វាក់តម្លៃបន្ថែមថ្មីសម្រាប់អាស៊ី 26 ៦ 2019 / 10:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE