Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


កម្ពុជាទទួលបានកូតានាំចេញអង្ករ ៤០ម៉ឺនតោន ទៅកាន់ប្រទេសចិន

28 ៤ 2019 / 04:00 ព្រឹក

(ប៉េកាំង, ចិន)៖ ដើម្បីជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយស្រូវអង្ករជាតិ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនសាជីវកម្មកូហ្វកូ (COFCO) នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនាំអង្ករកម្ពុជាចំនួន ៤០ម៉ឺនតោន ចូលទៅកាន់ទីផ្សារប្រទេសចិន។

ពិធីចុះអនុស្សរណៈដ៏សំខាន់នេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ រវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក លូ ជុន ប្រធានក្រុមហ៊ុនសាជីវកម្ម COFCO ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។

គួររំលឹកដែរថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុន ហ្គ្រីន ត្រេដ ដែលជាសេនាធិការ បានពិភាក្សាជាមួយក្រុមហ៊ុនសាជីវកម្ម COFCO នៃសាធារណរដ្ឋប្រជាមានិតចិន លើការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់ពាណិជ្ជកម្មអង្ករកម្ពុជា ដែលត្រូវនាំចូលទៅកាន់ទីផ្សារប្រទេសចិន។ ជាលទ្ធផលភាគីទាំងពីរ បានព្រមព្រៀងគ្នាលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

 ពាណិជ្ជកម្មអង្ករ៖ ភាគីចិន យល់ព្រមទិញអង្ករ ផ្កាម្លិះ អង្ករក្រអូប អង្ករស និងចុងអង្ករ របស់ប្រទេសកម្ពុជា ក្នុងបរិមាណ ៤០ម៉ឺនតោន ចាប់ពីខែសីហា ឆ្នាំ២០១៩ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០។

 យន្តការអនុវត្ត៖ អនុស្សរណៈនេះនឹងចូលជាធរមានភ្លាម បន្ទាប់ពីគូភាគីទាំងពីរ អនុវត្តបញ្ចប់ដោយជោគជ័យនូវអនុស្សរណៈដំបូង ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្តីពីការចូលអង្ករចំនួន ៣០ម៉ឺនតោន។

 យន្តការត្រួតពិនិត្យធុរកិច្ច៖ គូភាគី នឹងបង្កើតយន្តការត្រួតពិនិត្យធុរកិច្ចរួម ដើម្បីតាមដានការអនុវត្តអនុស្សរណៈរៀងរាល់ត្រីមាស ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលកើតឡើងជាយថាហេតុ​ កំឡុងពេលអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ។

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំកម្លាំងចុះរុះរើស្លាកយីហោ «សាច់មាន់លោក» និងណែនាំម្ចាស់ហាង អំពីច្បាប់ពាណិជ្ជនាមកម្ពុជា 16 ៥ 2019 / 10:00 ព្រឹក
សេចក្តីប្រកាសព័ត៌មាន ស្តីពី «វេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់» 16 ៥ 2019 / 09:00 ព្រឹក
កម្ពុជា ដើរតួជាប្រទេសកិត្តិយស ក្នុងពិព័រណ៍ផ្លូវសូត្រអន្តរជាតិលើកទី៤ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន 14 ៥ 2019 / 02:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទី ប្រគល់វិញ្ញាបនបត្រចុះបញ្ជី «ស្ករត្នោតកំពង់ស្ពឺ» ជូនសមាគមលើកកម្ពស់ស្ករត្នោតរបស់ខេត្ត 10 ៥ 2019 / 02:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន 09 ៥ 2019 / 04:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រឧស្សាហកម្មវាយនភណ្ឌ និងចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ 09 ៥ 2019 / 03:00 ព្រឹក
ឯកឧត្តម ឈួន ដារ៉ា បង្ហាញសក្តានុពលវិស័យពាណិជ្ជកម្មជាតិ នៅក្នុង «ពិព័រណ៍កម្ពុជា ២០១៩» ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ 07 ៥ 2019 / 03:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម អនុម័តសេចក្តីព្រាងយុទ្ធសាស្ត្រ CTIS ជំនាន់ទី៤ និងស្នើអន្តរក្រសួងចូលរួមអនុវត្តន៍ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ 06 ៥ 2019 / 08:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បច្ចេកវិទ្យា ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា 02 ៥ 2019 / 04:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករបរទេស ធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីទទួលបានការគាំពារផ្លូវច្បាប់ 02 ៥ 2019 / 02:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE