Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ក្រសួងពាណិជ្ជកម្ម រៀបចំប្រារឰទិវាកម្មសិទ្ធិបញ្ញាពិភពលោក

27 ៤ 2019 / 03:00 ព្រឹក

(ភ្នំពេញ)៖ ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ក្រោមប្រធានបទ “ការឈានទៅរកឱកាសមាសៈ កម្មសិទ្ធិបញ្ញា និងកីឡា” បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក កីឡាករ កីឡាការិនី និងនិស្សិត សរុបចំនួន ៣២៨ នាក់។

ថ្លែងនៅក្នុងឱកាសពិធីបើកប្រារឰទិវានេះ ឯកឧត្តម កឹម ស៊ីថន បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០០ រហូតមក ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ ខែមេសា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក តែងតែដាក់ចេញនូវប្រធានបទប្រចាំឆ្នាំផ្សេងៗគ្នា ដើម្បីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ហើយប្រទេសនីមួយៗបានរៀបចំការប្រារព្ធទិវានេះក្នុងទម្រង់ផ្សេងៗគ្នា ដើម្បីជាការផ្ញើសារឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ដែលជាឧបករណ៍ជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យបានកាន់តែប្រសើរឡើង។

ឯកឧត្តមរដ្ឋមន្ត្រីស្តីទី មានប្រសាសន៍បន្តថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោកក្នុងឆ្នាំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ គឺ “ការឈានទៅរកឱកាសមាសៈ កម្មសិទ្ធិបញ្ញានិងកីឡា” ”Reach for Gold: IP and Sports”។ ជាក់ស្តែង កម្មសិទ្ធិបញ្ញាមិនត្រឹមតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការជំនួញប៉ុណ្ណោះឡើយ ប៉ុន្តែកម្មសិទ្ធិបញ្ញាក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកីឡា ទៅតាមការវិវត្តន៍នៃវិស័យនេះ។ បច្ចុប្បន្ននេះ ឧស្សាហកម្មកីឡា ត្រូវបានចាត់ទុកជាឧស្សាហកម្មលំដាប់ពិភពលោកមួយ ដែលអាចរកចំណូលបានរាប់កោដ្ឋដុល្លារសហរដ្ឋអាមេរិក និងបង្កើតការងារឲ្យមនុស្សជាតិរាប់លាននាក់ ហើយវិស័យកីឡាក៏ជាវិស័យកំសាន្តមួយយ៉ាងសំខាន់ សម្រាប់មនុស្សភាគច្រើនទូទាំងពិភពលោកផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានលើកឡើងថា ទំនាក់ទំនងរវាងវិស័យកីឡា និងកម្មសិទ្ធិបញ្ញាកាន់តែមានភាពជិតស្និទ្ធ និងមិនអាចខ្វះគ្នាបាន ហើយកម្មសិទ្ធិបញ្ញាអាចជួយធានាឲ្យមាននូវតម្លៃសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យកីឡា។ ការប្រកួតកីឡា កាន់តែមានភាពស្វិតស្វាញ និងផាសុខភាព ដោយសារបច្ចេកវិជ្ជា សម្ភារៈ និងឧបករណ៍កីឡា ដែលបង្កើតឡើងដោយគំនិតច្នៃប្រឌិតពីបញ្ញារបស់មនុស្ស ដែលបានការពារដោយច្បាប់កម្មសិទ្ធិបញ្ញា។ ជាការតបស្នងទៅនឹងការបង្កើតថ្មីទាំងនេះ ម្ចាស់សិទ្ធិអាចទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចដ៏មហាសាលពីសិទ្ធិផ្តាច់មុខដែលបានការពារ។

ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានមានប្រសាសន៍បន្ថែមទៀតថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន មនុស្សទូទាំងសកលលោកអាចចូលរួមទស្សនាព្រឹត្តិការណ៍កីឡាបានគ្រប់ទីកន្លែង។ ការផ្តល់សិទ្ធិផ្សព្វផ្សាយដល់អង្គភាពទូរផ្សាយ ដោយភ្ជាប់នឹងការផ្សាព្វផ្សាយម៉ាកផលិតផលរបស់ក្រុមហ៊ុននានា តាមរយៈព្រឹត្តិការណ៍ទាំងនេះ បានធ្វើឲ្យឧស្សាហកម្មកីឡាអាចរកចំណូលបានរាប់លានដុល្លារ។ មិនត្រឹមតែឧស្សាហកម្មកីឡា និងក្រុមហ៊ុនដែលជាម្ចាស់ម៉ាកផលិតផលនោះទេ ដែលទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងនេះ កីឡាករក៏ទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចនេះផងដែរ។ បច្ចុប្បន្ន កីឡាករមួយចំនួន ជាពិសេសកីឡាករបាល់ទាត់មានតម្លៃខ្លួនរាប់លានដុល្លារ ហើយតំណាងឲ្យផលិតផលល្បីៗ ឬអាចផ្តល់សិទ្ធិឲ្យក្រុមហ៊ុនមួយចំនួនធ្វើអាជីវកម្មលើរូបតំណាងរបស់ខ្លួន ដែលទាំងនេះសុទ្ធសឹងតែផលប្រយោជន៍ដែលផ្តល់ឲ្យគ្នាទៅវិញទៅមករវាងកម្មសិទ្ធិបញ្ញា និងកីឡា ដែលក្រុមហ៊ុននានាអាចទាញយកឱកាសទាំងនេះបង្កើតជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនរបស់ខ្លួន។

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

សន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ២០១៩ 12 ៧ 2019 / 04:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ លើកទឹកចិត្តអង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរពាណិជ្ជកម្ម សហការពង្រឹងតម្លាភាព ការងារអនុវត្តគម្រោង AIMS 11 ៧ 2019 / 03:00 ល្ងាច
ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមិថុនា ឆ្នាំ២០១៩ 11 ៧ 2019 / 10:00 ព្រឹក
ក្រសួងពាណិជ្ជកម្ម សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះរុះរើស្លាកយីហោខុសច្បាប់របស់ជនបរទេសចំនួន១១ទីតាំង នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ 11 ៧ 2019 / 09:00 ព្រឹក
កម្ពុជា-អាមេរិក បន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី 10 ៧ 2019 / 08:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រីជួបជាមួយក្រុមហ៊ុនផលិតសម្ភារកីឡា ក្នុងឱកាសនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម 07 ៧ 2019 / 09:00 ព្រឹក
ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី ៤ ឆ្នាំ២០១៩-២០២៣ ក្នុងកម្មវិធីនៃកិច្ចប្រជុំ ការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ 06 ៧ 2019 / 09:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកម្មវិធីរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។ 03 ៧ 2019 / 11:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ាន សម្រេចបានអត្ថប្រយោជន៍រួមសម្រាប់គ្រប់ភាគី និងសហគមន៍ 29 ៦ 2019 / 10:00 ព្រឹក
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមវេទិកា កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម-ថៃ (CLMVT) ក្រោមប្រធានបទ CLMVT ជាមូលដ្ឋាននៃសង្វាក់តម្លៃបន្ថែមថ្មីសម្រាប់អាស៊ី 26 ៦ 2019 / 10:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE