Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រាប់វិនិយោគិនជប៉ុន សហការជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយសក្តានុពលទីក្រុងធម្មជាតិគិរីរម្យ

06 ៤ 2019 / 11:00 ព្រឹក

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញវិនិយោគិនជប៉ុន ធ្វើការសហការជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីម្យ ដែលហ៊ុំព័ទ្ធដោយតំបន់អេកូទេសចរណ៍បៃតង បច្ចេកវិទ្យាព័ត៌មានវិទ្យា និងបុរីលំហែសម្រាប់និវត្តន៍ជន ដើម្បីទាក់ទាញភ្ញៀវទេសចរ និងប្រែក្លាយគម្រោងមួយនេះ ឱ្យទៅជាគំរូនៃការអភិវឌ្ឍទីក្រុងធម្មជាតិ នៅតាមប្រទេសក្នុងតំបន់។

នៅក្នុងជំនួបជាមួយលោក ថាក់ខិឈិ អ៊ីហ្ស៊ូកា (Takeshi Izuka) នាយកក្រុមហ៊ុន A2A Town (Cambodia) Co., Ltd នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញការគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីម្យ និងបានលើកទឹកចិត្តក្រុមហ៊ុនសហការជាមួយមន្ត្រីជំនាញរបស់ក្រសួង ដើម្បីបង្កើតព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗ សំដៅទាក់ទាញវត្តមានភ្ញៀវទេសចរ និងវិនិយោគិន ឱ្យចូលមកទស្សនា និងស្វែងយល់អំពីសក្តានុពលទីក្រុងមួយនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរគំនិតច្នៃប្រឌិតរបស់លោក ថាក់ខិឈិ អ៊ីហ្ស៊ូកា ដែលបានវិនិយោគប្រែក្លាយតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ ទៅជាទីក្រុងអេកូទេសចរណ៍ និងវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (K.I.T) ដើម្បីផ្តល់ឱ្យកូនខ្មែរនូវចំណេះដឹង និងជំនាញពិតប្រាកដ ពិសេសបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់នេះ ប្រកបដោយនិរន្តរភាព ដើម្បីលើកស្ទួយការអភិវឌ្ឍបរិស្ថានបៃតង និងឧស្សាហកម្មគ្មានផ្សែង (ទេសចរណ៍) នៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក ថាក់ខិឈិ អ៊ីហ្ស៊ូកា បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានគាំទ្រគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីរម្យ និងបានជម្រាបជូនអំពីចក្ខុវិស័យរបស់ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd ក្នុងការប្រែក្លាយទីក្រុងនេះ ឱ្យកាន់តែមានលក្ខណៈទំនើបប្រកបដោយនិរន្តភាព តាមរយៈការនាំមកនូវរថយន្តអគ្គិសនី ជាមួយបច្ចេកវិទ្យាថ្មីៗបន្ថែម សម្រាប់និស្សិតខ្មែរ និងជប៉ុន ដែលកំពុងសិក្សានៅ K.I.T ដើម្បីចូលរួមអភិវឌ្ឍន៍ឧស្សាហកម្ម ៤.០ និងឆ្លើយតបតម្រូវការទីផ្សារផ្នែកបច្ចេកវិទ្យាបច្ចុប្បន្ន។

សូមជម្រាបថា ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd បានបោះទុនវិនិយោគក្នុងទឹកប្រាក់ ៥២១លានដុល្លារ ជាមួយដៃគូវិនិយោគនៅកម្ពុជា ដើម្បីអភិវឌ្ឍន៍តំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ ដែលជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ សម្បូរទៅដោយដើមស្រល់ និងមានជ្រោះជ្រលងដងអូរ ហូរធ្លាក់បង្កើតបានជាតន្ត្រីធម្មជាតិ បំពេរអារម្មណ៍ភ្ញៀវដែលមកកម្សាន្តបានល្ហែល្ហើយស្បើយអស់ពីទុក្ខា។ បច្ចុប្បន្ន ក្រុមហ៊ុនបានផ្តល់អាហារូបករណ៍ពេញថ្លៃសិក្សា ដល់និស្សិតខ្មែរជាង ២០០នាក់ និងបង្កើតការងារជូនប្រជាជននៅមូលដ្ឋាន ប្រមាណជាង ៤៥០នាក់ផងដែរ។

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

កម្ពុជា តូចតែខ្លឹម! អាចចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចដល់កេនយ៉ា 19 ៤ 2019 / 10:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រកាសមិនគាំទ្រការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលមានផ្តល់រង្វាន់ ឬភូតកុហក និងត្រៀមវិធានការពីរ ដើម្បីកាត់បន្ថយផលប៉ះពាល់សង្គមកម្ពុជា 12 ៤ 2019 / 09:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ កម្ពុជាគាំទ្រការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងគោលនយោបាយសេរីភាវូបពាណិជ្ជកម្ម 06 ៤ 2019 / 10:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម រម្លឹកអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមពង្រឹងកាតព្វកិច្ចស្នូលរបស់កងព័ទ និងការពារតម្លៃសន្តិភាពរបស់កម្ពុជា 04 ៤ 2019 / 10:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើធនាគារចិន គាំទ្រការទូទាត់រូបិយប័ណ្ណខ្មែរ (ប្រាក់រៀល) តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ 02 ៤ 2019 / 03:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើប្រតិភូចិនខេត្តយូណាន បង្កើនការវិនិយោគ និងបន្ថែមស្តង់ពិព័រណ៍ដល់កម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម 28 ៣ 2019 / 10:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់សមាជិកព្រឹទ្ធសភាអាមេរិក អំពីវិស័យសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា 26 ៣ 2019 / 09:45 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវឱ្យវិនិយោគិនអាមេរិក បណ្តាក់ទុនថែមទៀតនៅកម្ពុជា ដោយយកគំរូក្រុមហ៊ុនភេស្ជជៈកូកា-កូឡា 23 ៣ 2019 / 10:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូមូលនិធិហ្សិនចិន​ ​ជួយសម្របសម្រួលការបង្កើតកម្មវិធី WeChat កម្ពុជា ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសុវត្ថិភាពព័ត៌មាន 22 ៣ 2019 / 03:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសស្វាគមន៍គម្រោងវិនិយោគក្រុមហ៊ុនចិន 4PX Express លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក 21 ៣ 2019 / 09:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE