Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញមន្ត្រីប្រឹងប្រែងសិក្សាជំនាញចំនួន ៤ ដើម្បីទទួលបានការផ្តល់មុខតំណែង និងឱកាសបម្រើការងារនៅបរទេស

12 ៣ 2019 / 04:00 ព្រឹក

(ព្រះវិហារ/ស្ទឹងសែន)៖ មុខជំនាញសំខាន់ៗចំនួន ៤ រួមមាន ភាសាអង់គ្លេស, កុំព្យូទ័រ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងនយោបាយ ត្រូវបាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញមន្ត្រីនៅតាមមន្ទីរពាណិជ្ជកម្ម ខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួលបានបានការតែងតាំងមុខតំណែងកាន់តែខ្ពស់ ជាមួយឱកាសចេញទៅបន្តការសិក្សា ឬបំពេញការងារជាអនុព័ន្ធពាណិជ្ជកម្ម នៅតាមបណ្តាស្ថានទូតនានារបស់កម្ពុជា នៅក្រៅប្រទេស។

ការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរបស់មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដែលរៀបចំឡើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មនៃខេត្តទាំងពីរ កាលពីព្រឹក និងរសៀលថ្ងៃអង្គារ៍ ទី១២ ខែមីនា ឆ្នាំ២០១៩ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកព័ត៌មានអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ទាក់ទងវិស័យពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ជំនាញទាំងបួនខាងលើ ពិតជាមានសារៈសំខាន់ សម្រាប់មន្ត្រីនៅក្នុងក្រសួង និងនៅតាមមន្ទីរពាណិជ្ជកម្ម ដែលចង់ឡើងឋានៈ ឬចេញទៅបំពេញការងារជាអនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជានៅឯបរទេស ពីព្រោះពួកគេត្រូវធ្វើការតាមដាន វិភាគ និងប្រមូលព័ត៌មាន ទាក់ទងនឹងព្រឹត្តិការណ៍សេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេស ដែលពួកគេបម្រើការងារ។

«អនុព័ន្ធពាណិជ្ជកម្ម គឺជាមន្ត្រីទទួលខុសត្រូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដូច្នេះចាំបាច់ត្រូវមានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ និងត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញ “ការទូត” ត្រឹមត្រូវ ដើម្បីអាចទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាល អង្គទូត និងវិនិយោគិន សំដៅស្វែងរកអត្ថប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន» ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់។

ក្រៅពីជំរុញមន្ត្រីខិតខំប្រឹងប្រែងសិក្សា ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តទាំងពីរខាងលើ បន្តយកចិត្តទុកដាក់ជួយសម្រួលធុរកិច្ចរបស់សហគ្រាសធុនតូច និងតូចបំផុត (MSMEs) ដើម្បីលើកស្ទួយការអភិវឌ្ឍវិស័យឯកជន និងកំណើនសេដ្ឋកិច្ចជាតិ ពិសេសចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមលើនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏ជម្រាបជូនថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មទាំងអស់ អំពីវិធានការណ៍ចាំបាច់មួយចំនួន ដែលក្រសួងគ្រោងអនុវត្តន៍ ដើម្បីពង្រឹងតម្លៃកសិផល និងស្ថិរភាពផលិតកម្មរបស់វិស័យ MSME ដូចជា ការបង្កើតគម្រោងមេ ដោយប្រើប្រាស់ថវិកាជាតិ និងថវិកាជំនួយប្រទេសចិន នៅក្រោមក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីសាងសង់សៃឡូ (ឡសម្ងួត) និងទិញកសិផលពីប្រជាកសិករទៅតាមតម្លៃទីផ្សារ, ការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃផលិតផល និងតភ្ជាប់ផលិតកម្ម ជាមួយទីផ្សារចាស់ និងថ្មី ព្រមទាំងការបង្កើតក្រុមការងារពិសេស ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ពាក់ព័ន្ធការអភិវឌ្ឍវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ ជាដើម។ល។៚

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូមូលនិធិហ្សិនចិន​ ​ជួយសម្របសម្រួលការបង្កើតកម្មវិធី WeChat កម្ពុជា ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសុវត្ថិភាពព័ត៌មាន 22 ៣ 2019 / 03:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសស្វាគមន៍គម្រោងវិនិយោគក្រុមហ៊ុនចិន 4PX Express លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក 21 ៣ 2019 / 09:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) 15 ៣ 2019 / 10:00 ព្រឹក
ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត នៃប្រទេសអារ៉ាប់រួម នឹងបើកជើងហោះហើរថ្មី ពីភ្នំពេញទៅបាងកក ជាមួយជម្រើសកាន់តែច្រើន 15 ៣ 2019 / 09:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយធនាគារចិន 14 ៣ 2019 / 10:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ភារកិច្ចស្នូលរបស់មន្ទីរពាណិជ្ជកម្ម គឺជួយសម្រួលធុរកិច្ចវិស័យឯកជន និងប្រជាកសិករនៅក្នុងខេត្ត 12 ៣ 2019 / 03:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការតែងតាំងប្រធានមន្ទីរខេត្ត គឺដើម្បីពង្រឹងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឆ្លើយតបនឹងអភិបាលកិច្ចល្អ 11 ៣ 2019 / 02:00 ល្ងាច
លទ្ធផលកិច្ចប្រជុំលើកទី១២ នៃគណៈកម្មការសម្របសម្រួលចម្រុះ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (12th CLV DTA JCC) 11 ៣ 2019 / 09:00 ព្រឹក
ដំណឹងល្អ! អស់បញ្ហាក្នុងការសុំស៊ីអូ ទម្រង់ ឌី ដើម្បីនាំចេញកសិផល សម្រាប់ប្រជាកសិករនៅក្នុងខេត្តចំនួន ៤ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ 11 ៣ 2019 / 08:00 ព្រឹក
កិច្ចប្រជុំលើកទី១០ នៃអនុគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម 10 ៣ 2019 / 10:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE