Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


រដ្ឋមន្ដ្រីពាណិជ្ជកម្ម អំពាវនាវឱ្យវិស័យឯកជនកម្ពុជា-វៀតណាម បង្កើនការវិនិយោគ ដើម្បីសម្រេចបានទំហំពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចទ្វេភាគី

07 ១២ 2018 / 03:00 ព្រឹក

(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានអំពាវនាវឱ្យវិស័យឯកជនកម្ពុជា-វៀតណាម បង្កើនការវិនិយោគទៅវិញទៅមក ដើម្បីឈានទៅសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥ប៊ីលានដុល្លារ ដែលបានកំណត់កាលពីឆ្នាំ២០១៥ និងកំណើនសេដ្ឋកិច្ចសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសចូលរួមបិទវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ដែលរៀបចំឡើងនៅរាជធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ង្វៀង សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ដ្រីនៃវៀតណាម។

នៅក្នុងសុន្ទរកថាបិទកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គវេទិកា អំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសេវាកម្មឆ្លងកាត់ព្រំដែន, អនុស្សរណៈផ្លាស់ប្តូរចរាចរណ៍ផ្លូវគោក, កិច្ចសម្រួលពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា ព្រមទាំងការសាងសង់ “ផ្សារដា” នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។

«បច្ចុប្បន្នវៀតណាម គឺជាដៃគូវិនិយោគធំបំផុតទី៥ របស់កម្ពុជា! ការវិនិយោគរបស់ក្រុមហ៊ុនវៀតណាម នៅប្រទេសកម្ពុជា មានប្រមាណ ២០៦គម្រោង ស្មើនឹងទឹកប្រាក់ ៣,០២ប៊ីលានដុល្លារ ខណៈក្រុមហ៊ុនរបស់កម្ពុជា វិនិយោគនៅប្រទេសវៀតណាម មានត្រឹមតែ១៨គម្រោង ស្មើនឹងទឹកប្រាក់ ៥៨,១លានដុល្លារ ប៉ុណ្ណោះ» ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់។

លើសពីនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តអនុសាសន៍ប្រមុខរដ្ឋប្រទេសទាំងពីរ និងសេចក្តីសម្រេចនានា ដែលធ្វើឡើងតាមរយៈកិច្ចប្រជុំទ្វេភាគី និងកិច្ចប្រជុំតំបន់ត្រីកោណអភិវឌ្ឍន៍ នាពេលកន្លងមក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវគោលដៅដែលប្រទេសទាំងពីរបានកំណត់។

សូមជម្រាបថា នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្ម កម្ពុជា និងវៀតណាម សម្រេចបានទឹកប្រាក់ ២,៧ប៊ីលានដុល្លារ គឺបានកើនឡើង ១៨,៧% ប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ កន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម(Viet Nam News) ក្នុងឱកាសវេទិកាពាណិជ្ជកម្មកម្ពុជា-វៀតណាម កាលពីសប្តាហ៍មុននៅរាជធានីភ្នំពេញ។ ទន្ទឹមគ្នានេះដែរ កាលពីឆ្នាំ២០១៧ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានទំហំជាទឹកប្រាក់ ៣,៨ប៊ីលានដុល្លារ គឺកើនឡើង ២៩% ប្រៀបធៀបនឹងឆ្នាំ២០១៦ កន្លងទៅ៕

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

ឯក​ឧត្តម​ កឹម​ ស៊ី​ថន​​ ជួបពិភាក្សាការ​ងារ​ជាមួយគណៈ​ប្រតិភូ​នៃ​ក្រសួង​ពាណិជ្ជកម្មថៃ​ និង​​សភា​ពាណិជ្ជ​កម្ម​ថៃ 07 ១២ 2018 / 04:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រការចូលរួមរបស់កម្ពុជា ទៅក្នុងអនុសញ្ញាទីក្រុងប៉េកាំង ស្តីពីការសម្តែងសោតទស្សន៍ 04 ១២ 2018 / 10:00 ព្រឹក
កម្ពុជា និងថៃឡង់ដ៏ សម្រេចបានទំហំពាណិជ្ជកម្ម ៧ប៊ីលានដុល្លារអាមេរិក នៅត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៨ 03 ១២ 2018 / 09:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយភារធារីស្តីទី នៃស្ថានទូតប្រជាមានិតចិនប្រចាំនៅកម្ពុជា 02 ១២ 2018 / 11:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសហភាពអារ៉ាប់រួម វិនិយោគលើវិស័យសំខាន់ៗចំនួន៤ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា 28 ១១ 2018 / 04:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ 26 ១១ 2018 / 05:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម អបអរសាទរប្រទេសជប៉ុន ដែលបានក្លាយជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ 25 ១១ 2018 / 04:00 ព្រឹក
កម្ពុជាចូលរួមពិព័រណ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បរឹតចំណងសាមគ្គីភាពជាមួយចិន និងប្រទេសអនុតំបន់ទន្លេមេគង្គ 25 ១១ 2018 / 03:00 ព្រឹក
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញជប៉ុន និងកូរ៉េ វិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលកម្ពុជា 24 ១១ 2018 / 03:00 ព្រឹក
សាធារណជនជាទីមេត្រី! ពាក់ព័ន្ធនឹងបញ្ហាត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ/ដេប៉ូចែកចាយ 16 ១១ 2018 / 09:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE