Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញក្រុមប្រឹក្សាធុរកិច្ចថៃ​ ពិចារណាវិនិយោគលើការអភិវឌ្ឍសង្វាក់តម្លៃវិស័យឧស្សាហកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស

02 ១០ 2018 / 02:00 ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញក្រុមប្រឹក្សាធុរកិច្ចថៃ ពិចារណាវិនិយោគលើការបង្កើតសហគ្រាសធុនតូច និងមធ្យម នៅតាមតំបន់សេដ្ឋកិច្ចពិសេសទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់តម្លៃវិស័យឧស្សាហកម្ម និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសលើកស្ទួយប្រសិទ្ធភាពការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាន់នីត ចាន់ឆៃណារ៉ុង (Chanitr Charnchainarong) ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ ដែលបានដឹកនាំគណៈប្រតិភូ ស្វែងរកយន្តការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃឡង់ដ៏ កាលពីព្រឹកថ្ងៃច័ន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបភាគីថៃ អំពីគោលដៅនៃយុទ្ធសាស្ត្រចតុកោណថ្មី ដែលជារបៀបវារៈសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល និងផលិតផលអទិភាពសំខាន់ៗរបស់កម្ពុជា ព្រមទាំងអត្ថប្រយោជន៍នៃការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជាការ​ទទួល​បានសិទ្ធិកាន់កាប់ស្របច្បាប់ ១០០% និងភាពអនុគ្រោះពន្ធ ដើម្បីនាំចេញទៅកាន់ប្រទេសទីបី ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរ ឯកឧត្តម ចាន់នីត ចាន់ឆៃណារ៉ុង ជម្រាបទៅរដ្ឋាភិបាលប្រទេសថៃ ជាពិសេសក្រសួងសេដ្ឋកិច្ចថៃ ធ្វើការពន្លឿនការចុះអនុស្សរណៈលើកលែងពន្ធនៅតាមបន្ទាត់ព្រំដែន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យសម្រេចបានទឹកប្រាក់ ១៥ប៊ីលានដុល្លារ តាមផែនការនៅត្រឹមឆ្នាំ២០២០។

ជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ ឯកឧត្តម ចាន់នីត ចាន់ឆៃណារ៉ុង បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗ និងអនុសាសន៍ល្អៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មប្រទេសទាំងពីរ។ ឯកឧត្តម បានសន្យានឹងជួយផ្សព្វផ្សាយព័ត៌មានទាំងអស់នេះ ដល់សមាគមធុរជននៅក្នុងប្រទេសថៃ ដើម្បី​ចូលមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា។ ទាក់ទិននឹងការលើកលែងពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មនៅតាមព្រំដែន ឯកឧត្តម​ ចាន់នីត ចាន់ឆៃណារ៉ុង​ ក៏បានសន្យានឹងនាំយកសំណើឯកឧត្តមរដ្ឋមន្ត្រី ទៅជម្រាបជូនរដ្ឋាភិបាលប្រទេសថៃ ដើម្បីពន្លឿនកិច្ចការនេះ។

គួររំលឹកដែរថា កាលពីកំឡុងខែមីនា កន្លងមកនេះ ប្រទេសកម្ពុជា និងថៃឡង់ដ៏ បានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម លើកទី៦ (6th JTC) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមផ្សេងៗ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០។ នៅក្នុងកិច្ចប្រជុំ ប្រទេសទាំងពីរបានឯកភាពពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ការបើកច្រកព្រំដែនថ្មីៗបន្ថែម និងការរៀបចំឲ្យមានវេទិកាធុរកិច្ច និងវិនិយោគកាន់តែច្រើន។ បន្ថែមលើនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរគឺ (១) យុទ្ធសាស្ត្រកំណើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមបណ្តាខេត្តនៅជាប់ព្រំដែន និង(២) អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម។

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាបើកទ្វាររង់ចាំសហការជាមួយធុរជនសហរដ្ឋអាមេរិក និងបរទេស ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា 21 ១០ 2018 / 04:00 ព្រឹក
អគ្គនាយកដ្ឋានកាំកុងត្រូលចេញខិត្តប័ណ្ណអប់រំ-ផ្សព្វផ្សាយស្តីពីបញ្ហាស្រា និងផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព 21 ១០ 2018 / 04:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ គឺជាសកម្មភាពស្នេហាជាតិ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដោយចីរភាព 19 ១០ 2018 / 03:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ផ្តាំប្រតិភូយុវជនកម្ពុជា ធ្វើការផ្សព្វផ្សាយសមិទ្ធផលវិស័យពាណិជ្ជកម្ម ឱ្យបានច្រើន 18 ១០ 2018 / 03:00 ព្រឹក
ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំពិនិត្យលើឯកសារទស្សនទាន ដើម្បីធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រសមាហរកម្មពាណិជ្ជកម្ម ២០១៩-២០២៣ 18 ១០ 2018 / 02:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាត្រៀមពង្រឹងកិច្ចសហការជាមួយឥណ្ឌូនេស៊ី ចាប់ពីវិស័យវប្បធម៌ដល់បច្ចេកវិទ្យា 16 ១០ 2018 / 03:00 ល្ងាច
រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៦ឆ្នាំ 16 ១០ 2018 / 09:00 ព្រឹក
លទ្ធផលអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់​ លើកទី៦ (6th RCEP-ISSL MM) 14 ១០ 2018 / 09:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជា គឺជាប្រទេសបើកចំហរ ជាមួយគោលនយោបាយគាំពារវិនិយោគល្អជាងគេ​នៅក្នុងតំបន់ 03 ១០ 2018 / 02:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចសម្ភាសន៍ជាមួយកម្មវិធី «ដំណឹងមុនគេ» របស់ទូរទស្សន៍ NiceTV 02 ១០ 2018 / 03:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE