Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ចំនួន ១២ មានតម្លៃសរុបជាង ៨០លានដុល្លារ ត្រូវបានចុះហត្ថលេខាថ្ងៃនេះ

14 ៩ 2018 / 03:00 ល្ងាច

(ក្រុងណាននីង, ខេត្តក្វាងស៊ី)៖ អនុស្សរណៈយោគយល់ចំនួន១២ មានតម្លៃសរុបជាង ៨០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានចុះហត្ថលេខា កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងវេទិកាវិនិយោគ ធុរកិច្ច និងទេសចរណ៍ នៃពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន។

អនុស្សរណៈទាំងនេះ គ្របដណ្តប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រាប់តាំងពីការធ្វើធុរកិច្ច-ពាណិជ្ជកម្ម, ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកមគ្គុទេសក៍ (អ្នកនាំភ្ញៀវទេសចរ) និងផ្នែកវិស្វកម្ម (ផ្លូវដែកល្បឿនលឿន, ទំនប់វារីអគ្គិសនី និងប្រពន្ធ័ធារាសាស្ត្រ), ការស្ថាបនាផ្លូវយន្តហោះ, ការបង្កើតមហាវិទ្យាល័យស្រាវជ្រាវឧស្សាហកម្ម និងការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ Sino-ASEAN។

នៅក្នុងសុន្ទរកថាបើកអង្គពិធី ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឱ្យ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ ឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមកសាង «វិថីសូត្រសមុទ្រ សតវត្សរ៍ទី២១» និងគាំទ្រការអនុវត្ត «ផ្លូវ និងខ្សែក្រវាត់» ដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ តាមរយៈវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅក្នុងទីក្រុងណាននីងដ៏ស្រស់ឆើតឆាយនៃខេត្តក្វាងស៊ី។

ទន្ទឹមគ្នានេះ លោកជំទាវ យ៉ាន ហ្ស៊ីចាន់ (Yan Zhichan) អនុប្រធាននៃរដ្ឋាភិបាលតំបន់ស្វ័យតខេត្តក្វាងស៊ី បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងខេត្តក្វាងស៊ី និងកម្ពុជា នៅលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបានបង្ហាញជំនឿថា ពិធីចុះអនុស្សរណៈថ្ងៃនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅកសាងវិថីសូត្រសមុទ្រ ដែលជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់បំផុតមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌បែបទំនើប រវាងប្រទេសចិន និងពិភពលោក ជាពិសេសអាស៊ាន។

សូមជម្រាបថា រៀងរាល់ព្រឹត្តិការណ៍ពិពរ័ណ៍ចិន-អាស៊ាន តែងមានពិធីចុះហត្ថលេខាលើគម្រោងវិនិយោគ និងអនុស្សរណៈជាច្រើន រវាងវិនិយោគិន និងពាណិជ្ជករកម្ពុជា-ចិន។ ខណៈដែលកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់នោះ គេសង្កេតឃើញមានគម្រោងវិនិយោគធំៗជាច្រើនរបស់ក្រុមហ៊ុនចិន បានមកអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា មានដូចជា៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ គម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ទំនប់វារីអគ្គីសនី និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដទៃផ្សេងៗទៀត ដែលទាំងអស់នេះ សុទ្ធតែបង្ហាញឱ្យឃើញអំពីភាពស៊ីសង្វាក់គ្នា នៃគោលនយោបាយប្រទេសទាំងពីរ ដោយឈរលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីតភ្ជាប់សមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងពិភពលោក៕

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

សាធារណជនជាទីមេត្រី! ពាក់ព័ន្ធនឹងបញ្ហាត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ/ដេប៉ូចែកចាយ 16 ១១ 2018 / 09:00 ព្រឹក
ពិធីបើកវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រី លើការចរចា និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវា 16 ១១ 2018 / 08:00 ព្រឹក
ឯកឧត្តមរដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសសិង្ហបុរី 13 ១១ 2018 / 03:00 ព្រឹក
រដ្ឋមន្រ្តីពាណិជ្ជកម្ម ចូលរួមក្នុងអាហារការងារពេលល្ងាចថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣ 13 ១១ 2018 / 02:00 ព្រឹក
វេទិកាថ្នាក់ជាតិលើកទី៧ ស្តីពីការជំរុញការអភិវឌ្ឍកសិ-ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៨ 12 ១១ 2018 / 02:00 ព្រឹក
ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា​ និងទិវាកំណើតកងយុទ្ធពលខេមរភូមិន្ទ 12 ១១ 2018 / 01:00 ព្រឹក
រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្ដរជាតិចិន គឺជាការគាំទ្រគោលនយោបាយសាកលភាវូបពាណិជ្ជកម្ម 06 ១១ 2018 / 04:00 ព្រឹក
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធី China International Import Export Welcoming Banquet 06 ១១ 2018 / 03:00 ព្រឹក
ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍នាំចូលអន្តរជាតិចិន នៅទីក្រុងសៀងហៃ ប្រទេសចិន 06 ១១ 2018 / 03:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើក្រុមហ៊ុន Chevron បង្កប់សារអប់រំនៅតាមស្ថានីយចាក់ប្រេងកាល់តិច ដើម្បីលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់ 03 ១១ 2018 / 09:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE