Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ គោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក

10 ៧ 2018 / 02:00 ព្រឹក

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា ឯកសារគោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ឲ្យទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោក ដោយសារឯកសារនេះ ផ្តល់នូវចក្ខុវិស័យច្បាស់លាស់ និងវិធីសាស្ត្ររៀបចំខ្សែសង្វាក់តម្លៃសំខាន់ៗ ដើម្បីធ្វើឲ្យដំណាំដំឡូងមី ទទួលបានទិន្នផលច្រើន និងមានតម្លៃខ្ពស់ អាចឆ្លើយតបតម្រូវការនៃទីផ្សារទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជំនឿចិត្តដូចនេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលឯកសារគោលនយោបាយដំឡូងមី ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីអន្តរក្រសួង តំណាងវិស័យឯកជន និងអង្គការ UNDP ដែលជាសមាជិក សមាជិកា នៃគណៈកម្មការរៀបចំគោលនយោបាយជាតិដំឡូងមី ប្រមាណជាង ៥០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ដែលបានប្រឹងប្រែងសហការជាមួយអង្គការ UNDP និងស្ថាប័នពាក់ព័ន្ធ ធ្វើការចងក្រងឯកសារដ៏មានសារៈសំខាន់នេះឡើង ដើម្បីបម្រើការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា ដែលជាដំណាំសក្តានុពលទី២ បន្ទាប់ពីដំណាំស្រូវ និងជាផលិតផលអាហារប្រចាំសតវត្សរ៍ទី២១។

លោកបណ្ឌិត រីឆាត ម៉ាស្ហល សេដ្ឋវិទូនៃអង្គការ UNDP ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា គោលនយោបាយដំឡូងមី នឹងប្រែក្លាយដំឡូងមី ទៅជាដំណាំដែលផ្តល់ទិន្នផល និងប្រាក់ចំណូលខ្ពស់ សម្រាប់ប្រជាកសិករក្រីក្រ និងជាផលិតផលដែលបម្រើការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិត បានបន្តទៀតថា ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តគោលនយោបាយ រចនាសម្ព័ន្ធអភិបាលកិច្ច ត្រូវបានបង្កើតឡើង ហើយខ្សែសង្វាក់តម្លៃដំឡូងមី ត្រូវបានបែងចែកជាផ្នែកៗ ដើម្បីតភ្ជាប់ជាមួយវិស័យអទិភាពផ្សេងទៀត។

សូមជម្រាបថា កាលពីឆ្នាំ២០១៧ កម្ពុជាបានក្លាយជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេសផលិតដំឡូងមីធំៗទាំង១០ នៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ២០១១ ផ្ទៃដីដាំដុះដំឡូងមី ត្រូវបានពង្រីកពី ៤០០ពាន់ហិកតា ដល់ ៥៧៤ពាន់ហិកតា នៅក្នុងឆ្នាំ២០១៥ ហើយបានផ្តល់ទិន្នផលសរុបជាង ១៣លានតោន។ កន្លងមក យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) បានដាក់បញ្ចូលដំណាំដំឡូងមី ទៅជាផលិតផលអទិភាពមួយ ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ និងធ្វើពិពិធកម្មការនាំចេញ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានកំពុងប្រឹងប្រែងជំរុញការនាំចេញផលិតផលដំឡូងមី ទៅកាន់ប្រទេសចិន ដោយសារតែប្រទេសទាំងពីរបានចុះហត្ថលេខា លើពិធីសារស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យ និងអនាម័យ ហើយបានកំពុងសិក្សាពីលទ្ធភាពកែច្នៃពីដំឡូងមី និងធ្វើពិពិធកម្មទីផ្សារនាំចេញ។

* ដើម្បីទាញយកឯកសារគោលនយោបាយដំឡូងមី សូមចុចទីនេះ https://goo.gl/aCs9HV

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៦ឆ្នាំ 16 ១០ 2018 / 09:00 ព្រឹក
លទ្ធផលអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់​ លើកទី៦ (6th RCEP-ISSL MM) 14 ១០ 2018 / 09:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជា គឺជាប្រទេសបើកចំហរ ជាមួយគោលនយោបាយគាំពារវិនិយោគល្អជាងគេ​នៅក្នុងតំបន់ 03 ១០ 2018 / 02:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចសម្ភាសន៍ជាមួយកម្មវិធី «ដំណឹងមុនគេ» របស់ទូរទស្សន៍ NiceTV 02 ១០ 2018 / 03:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើអង់គ្លេសផ្តល់អាហាររូបករណ៍ថែមទៀតដល់និស្សិតកម្ពុជា ដើម្បីគាំទ្រការធ្វើបដិវត្តន៍ឧស្សាហកម្មទី៤ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល 02 ១០ 2018 / 02:30 ព្រឹក
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញក្រុមប្រឹក្សាធុរកិច្ចថៃ​ ពិចារណាវិនិយោគលើការអភិវឌ្ឍសង្វាក់តម្លៃវិស័យឧស្សាហកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស 02 ១០ 2018 / 02:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វេទិកាបូអាវសម្រាប់អាស៊ី គឺជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិន និងពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ 27 ៩ 2018 / 12:00 ល្ងាច
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បង្ហាញសក្តានុពលវិនិយោគលើវិស័យកសិកម្ម ដល់គណៈប្រតិភូធុរជនអាមេរិក 27 ៩ 2018 / 11:30 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើគណៈប្រតិភូធុរជនអាមេរិក វិនិយោគលើការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ 27 ៩ 2018 / 10:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម នាំយករង្វាន់ទោចក្រយានយន្ត, ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សានុសិស្សស្រុកព្រៃឈរ 25 ៩ 2018 / 03:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE