Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


សម្ពោធអគាររដ្ឋបាលថ្មី! រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីពង្រឹងសេវាសាធារណៈ និងអនុវត្តន៍បទបញ្ជាប្រមុខរាជរដ្ឋាភិបាល

09 ៧ 2018 / 09:00 ព្រឹក

(កំពង់ចាម)៖ ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ កាន់តែមានប្រសិទ្ធភាពជូនប្រជាជន និងវិស័យឯកជនក្នុងខេត្តកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខិតខំពង្រឹងសមត្ថភាព និងបញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណ: រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

«ការផ្តល់សេវាសាធារណៈ ត្រូវធ្វើការកែលម្អរជានិច្ច ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចរបស់សហគ្រិន ផលិតករ និងពាណិជ្ជករ សំដៅឆ្លើយតបគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ និងកម្មវិធី «អភិបាលកិច្ចល្អ» ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាឱកាសចូលរួមជាអធិបតីភាព នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល​ កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សា និងអាជ្ញាធរខេត្តកំពង់ចាម ពាណិជ្ជករ និងអាជីវករប្រមាណ​ ២០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជំរុញមន្ត្រីមន្ទីរពាណិជ្ជកម្ម និងកាំកុងត្រូល ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរខេត្តកំពង់ចាម ដើម្បីចុះពិនិត្យគុណភាពទំនិញនៅតាមទីផ្សារ និងហាងលក់ទំនិញផ្សេងៗ សំដៅលើកកម្ពស់សុវត្ថិភាពចំណីអាហារ ព្រមទាំងចូលរួមអនុវត្តន៍​បទបញ្ជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានម៉ឺងម៉ាត់ទាក់ទងការបញ្ចុះតម្លៃប្រេងឥន្ធនៈ ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាជន។

លើសពីនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកំពង់ចាម និងស្ថាប័នពាក់ព័ន្ធ ដែលបានរួមគ្នាកសាងអគាររដ្ឋបាលថ្មី សម្រាប់បម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកអគាររដ្ឋបាលថ្មីនេះ ជាមោទនភាពរបស់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងជាសមិទ្ធផលថ្មី ដែលបង្ហាញពីវឌ្ឍនភាពនៃវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តកំពង់ចាម ដែលជាខេត្តពោរពេញដោយសក្តានុពល សម្រាប់វិស័យពាណិជ្ជកម្ម។

យោងតាមរបាយកាណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានឲ្យដឹងថា អគាររដ្ឋបាលថ្មីដែលទើបសម្ពោធថ្ងៃនេះ បានប្រើរយៈពេលសាងសង់ប្រមាណ ៨ខែ គឺចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ដើមខែកក្កដា ឆ្នាំ២០១៨។ អគារថ្មីនេះ មានកម្ពស់ពីរជាន់ និងទំហំសរុប ២៧៦ម៉ែត្រការ៉េ ចែកចេញជាការិយាល័យធ្វើការចំនួន ៧ និងបន្ទប់ទឹកចំនួន ៣ មានបំពាក់ដោយប្រព័ន្ធទឹក ភ្លើង គ្រឿងសង្ហារឹម ម៉ាស៊ីនត្រជាក់ និងអ៊ិនធើណេតល្បឿនលឿន សម្រាប់ផ្តល់សេវាសាធារណៈជូនវិស័យឯកជន និងប្រជាជននៅក្នុងខេត្តកំពង់ចាម៕៚

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

ឯក​ឧត្តម​ កឹម​ ស៊ី​ថន​​ ជួបពិភាក្សាការ​ងារ​ជាមួយគណៈ​ប្រតិភូ​នៃ​ក្រសួង​ពាណិជ្ជកម្មថៃ​ និង​​សភា​ពាណិជ្ជ​កម្ម​ថៃ 07 ១២ 2018 / 04:00 ព្រឹក
រដ្ឋមន្ដ្រីពាណិជ្ជកម្ម អំពាវនាវឱ្យវិស័យឯកជនកម្ពុជា-វៀតណាម បង្កើនការវិនិយោគ ដើម្បីសម្រេចបានទំហំពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចទ្វេភាគី 07 ១២ 2018 / 03:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រការចូលរួមរបស់កម្ពុជា ទៅក្នុងអនុសញ្ញាទីក្រុងប៉េកាំង ស្តីពីការសម្តែងសោតទស្សន៍ 04 ១២ 2018 / 10:00 ព្រឹក
កម្ពុជា និងថៃឡង់ដ៏ សម្រេចបានទំហំពាណិជ្ជកម្ម ៧ប៊ីលានដុល្លារអាមេរិក នៅត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៨ 03 ១២ 2018 / 09:00 ព្រឹក
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយភារធារីស្តីទី នៃស្ថានទូតប្រជាមានិតចិនប្រចាំនៅកម្ពុជា 02 ១២ 2018 / 11:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសហភាពអារ៉ាប់រួម វិនិយោគលើវិស័យសំខាន់ៗចំនួន៤ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា 28 ១១ 2018 / 04:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ 26 ១១ 2018 / 05:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម អបអរសាទរប្រទេសជប៉ុន ដែលបានក្លាយជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ 25 ១១ 2018 / 04:00 ព្រឹក
កម្ពុជាចូលរួមពិព័រណ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បរឹតចំណងសាមគ្គីភាពជាមួយចិន និងប្រទេសអនុតំបន់ទន្លេមេគង្គ 25 ១១ 2018 / 03:00 ព្រឹក
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញជប៉ុន និងកូរ៉េ វិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលកម្ពុជា 24 ១១ 2018 / 03:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE