Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ពិធីប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ២គ្រឿង ជូនដល់មណ្ឌលសុខភាពឃុំក្រូច និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខេត្កកំពង់ចាម

14 ៦ 2018 / 10:00 ព្រឹក

(ព្រៃឈរ)៖ រថយន្តសង្គ្រោះបន្ទាន់ ចំនួន ២គ្រឿង ដែលជាអំណោយរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ ធ្វើការប្រគល់ជូនមណ្ឌលសុខភាពឃុំក្រូច និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខេត្កកំពង់ចាម ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការផ្តល់ជូនសេវាសង្គ្រោះបន្ទាន់ និងសេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយប្រសិទ្ធភាព និងសមធម៌ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

ពិធីប្រគល់រថយន្ត ត្រូវបានរៀបចំឡើង កាលពីរសៀលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងមានការចូលរួមពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ រួមជាមួយ ឯកឧត្តម លន់ លឹមថៃ ព្រមទាំងសមាជិកក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត សាស្រ្តាចារ្យ គ្រូពេទ្យ គិលានុបដ្ឋាកយិការ និងប្រជាពលរដ្ឋប្រមាណ ៣០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានជម្រាបជូនអង្គពិធីអំពីគុណតម្លៃនៃយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងវឌ្ឍនភាពគ្រប់វិស័យ រួមទាំងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ ដែលជាបច្ច័យសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលកម្រិតទាបមធ្យម កាលពីឆ្នាំ២០១៦ ហើយកំពុងបន្តដំណើរក្លាយទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៥០។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាកទ្រពធន ស្បៀង សម្ភារ បរិក្ខា ដើម្បីធ្វើការអភិវឌ្ឍន៍មូលដ្ឋានភូមិ/ឃុំ ជួយកសាងសមិទ្ធផលទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ព្រមទាំងដោះស្រាយរាល់សំណូមពរ និងទុក្ខលំបាករបស់ប្រជាជន នៅទូទាំងស្រុកព្រៃឈរ។

ទន្ទឹមគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ បានជម្រាបជូនអង្គពិធី អំពីសារៈសំខាន់នៃសន្តិភាព និងការឯកភាពជាតិ ដែលបានផ្តល់ឱកាសជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានចូលរួមស្តារ និងកសាងប្រទេសឡើងវិញ រហូតទទួលបានកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ និងមានការទទួលស្គាល់ពីប្រទេសមហាអំណាចធំៗ នៅក្នុងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងសមធម៌ តាមរយៈការបង្កើតក្រុមការងារថ្នាក់ជាតិ ដើម្បីចូលរួមអនុវត្តន៍គោលការណ៍អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ។ ជាក់ស្តែង អំណោយរថយន្តសង្គ្រោះថ្ងៃនេះ គឺជាសាក្ខីភាពដែលបញ្ជាក់ពីការគិតគូររបស់រាជរដ្ឋាភិបាល តាមរយៈក្រុមការងារថ្នាក់ជាតិ ដើម្បីកាត់បន្ថយការចំណាយថ្លៃព្យាបាលរបស់ប្រជាជន នៅពេលមកទទួល និងប្រើប្រាស់សេវាពិនិត្យសុខភាព ជាពិសេសប្រជាជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និងកុមារ នៅទូទាំងស្រុកព្រៃឈរ ឲ្យបានទាន់ពេលវេលា។

«គោលដៅចម្បងរបស់យើង គឺជួយដឹកជញ្ជូនជនរងគ្រោះ ឬអ្នកជម្ងឺធ្ងន់ស្រាល ដើម្បីសង្គ្រោះជីវិត និងកាត់បន្ថយចំណាយលើថ្លៃព្យាបាល របស់លោកយាយ លោកតា លោកពូ អ្នកមីង បងប្អូន កូនក្មួយ និងប្រជាពលរដ្ឋទាំងអស់» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់៕៚

 

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងពាណិជ្ជកម្ម សូមថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យ​ចម្រើន​ព្រះជន្មគម្រប់ព្រះជន្ម ៨២ យាងចូល ៨៣ ព្រះវស្សា 14 ៦ 2018 / 02:00 ល្ងាច
ឯកឧត្តម ប៉ាន សូរស័ក្តិ បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃឡង់ដ៏ 13 ៦ 2018 / 01:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ បើចង់ឲ្យផលិតផលជាតិរស់ កុំឆ្ងាញ់តែរសជាតិបរទេស! 07 ៦ 2018 / 05:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ ផ្តាំមន្ត្រីពង្រឹងកិច្ចសហការ និងគោរពឋានានុក្រម ដើម្បីធានាប្រសិទ្ធភាពការងារ 07 ៦ 2018 / 02:00 ព្រឹក
ពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មថ្មី ប្រចាំខេត្តបន្ទាយមានជ័យ 07 ៦ 2018 / 01:00 ព្រឹក
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី 06 ៦ 2018 / 04:00 ព្រឹក
កិច្ចប្រជុំលើកទី២ នៃក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​ និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី 06 ៦ 2018 / 02:00 ព្រឹក
កិច្ចប្រជុំលើកទីមួយ នៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី 05 ៦ 2018 / 02:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញមោទនភាពចំពោះការវិនិយោគ និងសមិទ្ធផលរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប 04 ៦ 2018 / 09:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញពិនិត្យការដ្ឋានសាងសង់អគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង 31 ៥ 2018 / 01:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE