Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


រដ្ឋមន្ត្រីពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកម្មសិទ្ធិបញ្ញារបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា

17 ៥ 2018 / 02:00 ល្ងាច

(ភ្នំពេញ)៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា លើកទី៨ ស្តីពីលទ្ធផលការងារកម្មសិទ្ធិបញ្ញា និងផែនការសកម្មភាពការងារឆ្នាំ២០១៨ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកម្មសិទ្ធិបញ្ញា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍បន្តថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ លទ្ធផលសំខាន់ៗមួយចំនួនគួរជាទីមោទនៈ ដូចជា ការចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងលីស្បោន អំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការកសាងច្បាប់ ការពង្រីកកិច្ចការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក កិច្ចសហប្រតិបត្តិការអន្តរជាតិ គម្រោងកម្មសិទ្ធិបញ្ញា ការលើកកម្ពស់ការយល់ដឹងផ្នែកកម្មសិទ្ធិបញ្ញា ការកសាងសមត្ថភាពរបស់មន្ត្រីជំនាញ និងមន្រី្តអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ការបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញា ក៏ដូចជាការផ្តល់សេវាសាធារណៈផ្នែកកម្មសិទ្ធិបញ្ញា។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍បន្ថែមថា អង្គភាពអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា បានបង្រ្កាប និងទប់ស្កាត់បទល្មើសកម្មសិទ្ធិបញ្ញាយ៉ាងសកម្ម ដើម្បីការពារសិទិ្ធស្របច្បាប់ និងសុខភាពសាធារណៈ។ ម្យ៉ាងវិញទៀត ដើម្បីឲ្យកិច្ចការកម្មសិទ្ធិបញ្ញា និងការអនុវត្តច្បាប់ឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត លិខិតបទដ្ឋានគតិយុត្តជាច្រើន ក៏ត្រូវបានអនុម័តផងដែរ។ លើសពីនេះទៅទៀត សេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញាជាច្រើនទៀត បាននិងកំពុងបន្តរៀបចំពិនិត្យ និងពិភាក្សាផងដែរ។

ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តជូន​គណៈកម្មាធិការ និងសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាទាំងអស់ សូមមេត្តាបន្តកិច្ចខិតខំបំពេញការងារតាមការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីចូលរួមចំណែកក្នុងការកសាងប្រព័ន្ធកម្មសិទិ្ធបញ្ញាឲ្យបានរឹងមាំ ការគ្រប់គ្រង ការបង្កើនការយល់ដឹង ការកសាងម៉ាកយីហោ ការបង្កើតថ្មី ការធ្វើអាជីវកម្ម ការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដែលជាឧបករណ៍គន្លឹះដ៏សំខាន់ក្នុងការជំរុញឲ្យសេដ្ឋកិច្ចជាតិយើងមានភាពរីកចំរើនជឿនលឿនទៅមុខ។

អត្ថបទ៖ នាយកដ្ឋានកម្មសិទ្ធិបញ្ញា

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

ក្រសួងពាណិជ្ជកម្ម រកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម តាមទូរស័ព្ទចល័ត សម្រាប់ខែមេសា ឆ្នាំ២០១៨ 17 ៥ 2018 / 10:00 ព្រឹក
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៦៥ យាងចូល ៦៦ ព្រះវស្សា។ 12 ៥ 2018 / 11:00 ព្រឹក
ជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋបេឡារុសប្រចាំកម្ពុជា 12 ៥ 2018 / 10:00 ព្រឹក
កម្ពុជា-វៀតណាម​ ប្តេជ្ញាពង្រឹងកិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និងពន្លឿន​ការ​សាង​សង់​ផ្សារ​គំរូព្រំដែន ត្រឹមចុង​ឆ្នាំ​២០១៨ 11 ៥ 2018 / 12:00 ល្ងាច
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាពង្រឹងនីតិរដ្ឋ និងរចនាសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យ 10 ៥ 2018 / 12:00 ល្ងាច
ប្រតិភូធុរជនទីក្រុងឆុងជីងប្រទេសចិន ចាប់អារម្មណ៍បង្កើតសួនសហគ្រាសថ្មី ដើម្បីផលិតឧបករណ៍អេឡិចត្រូនិកនៅកម្ពុជា 10 ៥ 2018 / 11:00 ព្រឹក
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម ស្នើមន្ត្រីការទូតរូម៉ានី បន្តគាំទ្រការផ្តល់ភាពអនុគ្រោះពាណិជ្ជកម្ម EBA ដល់កម្ពុជា 09 ៥ 2018 / 09:00 ព្រឹក
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបសំណេះសំណាលជាមួយក្រុមហ៊ុនជប៉ុន Idemitsu Saison Microfinance 06 ៥ 2018 / 12:00 ល្ងាច
ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុប ព្រមព្រៀងបង្កើនកិច្ចសហការលើវិស័យធុរកិច្ច និងវិនិយោគ 06 ៥ 2018 / 11:00 ព្រឹក
ប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលព្រះរាជដំណើរយាងទតពន្លារបស់ព្រះមហាក្សត្រជីវិតតំកល់លើត្បូង 04 ៥ 2018 / 05:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE