Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ក្រសួងពាណិជ្ជកម្ម រកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម តាមទូរស័ព្ទចល័ត សម្រាប់ខែមេសា ឆ្នាំ២០១៨

17 ៥ 2018 / 10:00 ព្រឹក

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានរកឃើញបេក្ខជនជ័យលាភីម្នាក់ទៀតហើយ ដែលបានប្រើប្រាស់កម្មវិធីព័ត៌មានតាមទូរស័ព្ទចល័តច្រើនជាងគេ សម្រាប់ខែមេសា ឆ្នាំ២០១៨ គឺបានទៅលើកញ្ញា ជា ចិន្តា ដែលរស់នៅខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម តាមទូរស័ព្ទចល័តនេះ បានផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងព័ត៌មាននៃការផ្តល់សេវាសាធារណៈ ក៏ដូចជាសកម្មភាពរបស់ថ្នាក់ដឹកនាំក្រសួង ដល់ប្រជាពលរដ្ឋផងដែរ។ ជាពិសេស ប្រជាជនអាចប្រើប្រាស់កម្មវិធីនេះសម្រាប់ទំនាក់ទំនង ឬសាកសួរព័ត៌មានផ្សេងៗមកកាន់ក្រសួង ហើយមន្ត្រីរាជការរបស់ក្រសួង នឹងធ្វើការឆ្លើយតបបញ្ហា ឬចម្ងល់ទាំងនោះឲ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះបេក្ខជនជ័យលាភី ដែលបានតាមដាន និងគាំទ្រសកម្មភាពនានារបស់ក្រសួងពាណិជ្ជកម្ម តាមរយ:ការចុច Like និងចែករំលែកព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សាធារណជន ធ្វើការទាញយកកម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ទៅប្រើប្រាស់ឲ្យបានកាន់តែច្រើន ដើម្បីមានឱកាសឈ្នះរង្វាន់លើកទឹកចិត្តគ្រប់ៗគ្នា។

សូមបញ្ជាក់ថា កម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មតាមទូរស័ព្ទចល័ត គឺជាគំនិតផ្តួចផ្តើម និងជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនាក់ទំនងសារធារណៈរបស់ក្រសួង ដើម្បីជំរុញលំហូរព័ត៌មាន ទៅដល់ដៃសាធារណជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លើសពីនោះទៀត កម្មវិធីនេះក៏បម្រើការងារជាស្ពានសម្រាប់តភ្ជាប់ទំនាក់ទំនង និងព័ត៌មានរវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មផងដែរ។

កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម អាចទាញយកមកប្រើប្រាស់បាន ដោយគ្រាន់តែចូលទៅកាន់កម្មវិធី App Store (IOS) ឬ Play Store (Android) រួចស្វែងរកពាក្យ «Ministry of Commerce Cambodia» ឬអាចចុចទៅលើ Link ខាងក្រោមដើម្បីធ្វើការដោនឡូត និងតម្លើងជាការស្រេច។

Android: https://play.google.com/store/apps/details…
IOS: https://itunes.apple.com/kh/app/moc-news/id1325087230?mt=8

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៦ឆ្នាំ 16 ១០ 2018 / 09:00 ព្រឹក
លទ្ធផលអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់​ លើកទី៦ (6th RCEP-ISSL MM) 14 ១០ 2018 / 09:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជា គឺជាប្រទេសបើកចំហរ ជាមួយគោលនយោបាយគាំពារវិនិយោគល្អជាងគេ​នៅក្នុងតំបន់ 03 ១០ 2018 / 02:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចសម្ភាសន៍ជាមួយកម្មវិធី «ដំណឹងមុនគេ» របស់ទូរទស្សន៍ NiceTV 02 ១០ 2018 / 03:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើអង់គ្លេសផ្តល់អាហាររូបករណ៍ថែមទៀតដល់និស្សិតកម្ពុជា ដើម្បីគាំទ្រការធ្វើបដិវត្តន៍ឧស្សាហកម្មទី៤ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល 02 ១០ 2018 / 02:30 ព្រឹក
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញក្រុមប្រឹក្សាធុរកិច្ចថៃ​ ពិចារណាវិនិយោគលើការអភិវឌ្ឍសង្វាក់តម្លៃវិស័យឧស្សាហកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស 02 ១០ 2018 / 02:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វេទិកាបូអាវសម្រាប់អាស៊ី គឺជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិន និងពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ 27 ៩ 2018 / 12:00 ល្ងាច
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បង្ហាញសក្តានុពលវិនិយោគលើវិស័យកសិកម្ម ដល់គណៈប្រតិភូធុរជនអាមេរិក 27 ៩ 2018 / 11:30 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើគណៈប្រតិភូធុរជនអាមេរិក វិនិយោគលើការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ 27 ៩ 2018 / 10:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម នាំយករង្វាន់ទោចក្រយានយន្ត, ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សានុសិស្សស្រុកព្រៃឈរ 25 ៩ 2018 / 03:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE