Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋបេឡារុសប្រចាំកម្ពុជា

12 ៥ 2018 / 10:00 ព្រឹក

នៅទីស្តីការក្រសួងពាណិជ្ជកម្ម​ កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨​ លោកជំទាវ តឹករ៉េត កំរង​ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​ បានអនុញ្ញាតឲ្យ ឯកឧត្តម​ វា្លឌីមៀរ ហ្គូស្យីន (Vladimir Goshin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារុសប្រចាំនៅកម្ពុជា​ ចូលជួបជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ប្រធានបទ​ដែលបានលើកយកមកពិភាក្សា​ ផ្តោតសំខាន់លើគម្រោងចុះហត្ថលេខាលើពិធីសារ ឬកិច្ចព្រមព្រៀងមួយចំនួន​ថែមទៀត ដើម្បី​ពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី​ លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ កំឡុងពេលឯកឧត្តមនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋបេឡារុស​ អញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ​ នៅព្រះរាជាណាចក្រកម្ពុជា​ នាពេលខាងមុខ។

បើតាម ឯកឧត្តម​ វា្លឌីមៀរ ហ្គូស្យីន​ បេឡារុសក៏មានគម្រោងអញ្ជើញមន្ត្រីរដ្ឋាភិបាល និងវិស័យឯកជន​កម្ពុជា​ ចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលកសិកម្មអន្តរជាតិ លើកទី២៨ (28th International Agricultural Specialized Exhibition “BELAGRO”) ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥​ ដល់ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងមីនស្គ នៃសាធារណរដ្ឋបេឡារុស។

ជាកិច្ចឆ្លើយតប​ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងក្តីសោមន្ស និងបានចាត់ទុកបេសកកម្មរបស់​ឯកឧត្តមអគ្គរដ្ឋទូត​ គឺជាវឌ្ឍនភាពថ្មីមួយទៀតសម្រាប់កិច្ចសហការទ្វេភាគី​ កម្ពុជា និងបេឡារុស។ លោកជំទាវបានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នឹងជូនដំណឹងអំពីព្រឹត្តិការណ៍តាំងពិព័រណ៍ខាងលើដល់សាធារណជន ពិសេសអាជីវករ និងពាណិជ្ជករដែលមានបំណងពង្រីកទីផ្សារ​ ​ឬស្វែងរកដៃគូអាជីកម្មថ្មីៗ នៅក្នុងប្រទេសបេឡារុស។

លោកជំទាវរដ្ឋលេខាធិការ​ បានជម្រាបឯកឧត្តមអគ្គរដ្ឋទូតទៀតថា នៅឆ្នាំ ២០១៩​ខាងមុខ​ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ​ ដើម្បីរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះកម្ពុជា និងបេឡារុស​ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ទ្វេ​ភាគី​ផងដែរ។

បន្ថែមលើនេះ លោកជំទាវ​រដ្ឋ​លេខាធិការ​ ក៏បានជំរុញឯកឧត្តមអគ្គរដ្ឋទូត​ ធ្វើការកៀងគរវិនិយោគិន និងពាណិជ្ជករបេឡារុស​ ឲ្យមកចូលទស្សនា និងស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ពិសេសលើវិស័យកសិកម្ម និងឧស្សាហកម្ម ព្រមទាំងវិស័យទេសចរណ៍ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរថែមទៀត។

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីកាំកុងត្រូល បន្តពង្រឹងសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងរបស់វិស័យឯកជន 18 ១ 2019 / 10:00 ព្រឹក
ធានាគារ ប្រេដ ប៊ែង បង្ហាញទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងគ្រោងវិនិយោគពង្រីកសាខាបន្ថែមនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ SME 17 ១ 2019 / 09:00 ព្រឹក
មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញផលិតផលផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពទម្ងន់ជាង ៣០គីឡូក្រាម 14 ១ 2019 / 04:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វគ្គបណ្តុះបណ្តាលរបស់ក្រសួង រួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា 11 ១ 2019 / 04:00 ព្រឹក
អគ្គនាយកដ្ឋានកាំកុងត្រូល​ បើកប្រតិបត្តិការត្រួតពិនិត្យទំនិញនាំចូល-នាំចេញ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ​ និងការពារអ្នកប្រើប្រាស់ 08 ១ 2019 / 04:00 ព្រឹក
ក្រសួងពាណិជ្ជកម្ម ចូលរួមពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន 31 ១២ 2018 / 10:00 ព្រឹក
បិទសន្និបាត! ឧបនាយករដ្ឋមន្ត្រី បង្ហាញសុទិដ្ឋិនិយមចំពោះសមិទ្ធផល និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មជាតិ 27 ១២ 2018 / 09:00 ព្រឹក
ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ 25 ១២ 2018 / 10:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម​ គាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ១០ម៉ឺនតោនក្នុងមួយថ្ងៃ 22 ១២ 2018 / 09:00 ព្រឹក
រដ្ឋមន្រ្តីពាណិជ្ជកម្ម សន្យាបន្តដោះស្រាយបញ្ហាទីផ្សារជូនសហគ្រិនខ្មែរ ក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨ 17 ១២ 2018 / 08:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE