Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


រដ្ឋមន្ត្រីពាណិជ្ជកម្ម សម្ពោធសមិទ្ធផលវត្តគូរទុកជាចំណងដៃឆ្នាំថ្នី ជូនប្រជាពលរដ្ឋឃុំត្រពាំងព្រះ ស្រុកព្រៃឈរ

09 ៤ 2018 / 03:00 ព្រឹក

(កំពង់ចាម)៖ ដើម្បីរួមចំណែកលើកស្ទួយវិស័យពុទ្ធចក្រ ព្រមទាំងទុកជាចំណងដៃឆ្នាំថ្មី ជូនប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកព្រៃឈរ បានដាក់សម្ពោធសមិទ្ធផលថ្មីៗមានដូចជា ខ្លោងទ្វារ របង និងកុដិ ១ខ្នង ស្ថិតនៅក្នុងវត្តបោក្ខរណីសត្ថារាម ហៅវត្តគូរ កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងពិធីសម្ពោធ ឯកឧត្តម ប៉ាន សូរស័ក្តិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលប្រសូត្រចេញពីកម្លាំងសាមគ្គីធម៌របស់ព្រះគ្រូចៅអធិការ គណៈកម្មការអាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទថ្ងៃនេះ និងបានជម្រាបជូនអង្គពិធី អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្តារ និងអភិវឌ្ឍន៍វិស័យពុទ្ធសាសនាឡើងវិញ បន្ទាប់ពីត្រូវបានបំផ្លាញទាំងស្រុង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានកំពុងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវថ្នល់ កំពង់ផែ ស្ពាន និងប្រព័ន្ធធារាសាស្រ្ត សំណង់វារីអគ្គីសនី ផ្លូវដែក និងសំណង់តូចធំនានា ដើម្បីបម្រើសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាជន និងកាត់បន្ថយចំណាយថ្លៃដើមផលិតកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានកំពុងបន្តទាក់ទាញវិនិយោគិនបរទេស ឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើន ដើម្បីបង្កើតការងារជូនប្រជាជន កាត់បន្ថយការធ្វើចំណាកស្រុក ជាពិសេសប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរខិតខំថែរក្សាសមិទ្ធផលថ្ងៃនេះ ដើម្បីទុកជាឧត្តមប្រយោជន៍សម្រាប់វិស័យពុទ្ធសាសនា និងប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ធ្វើដំណើរដោយប្រុងប្រយ័ត្ននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងត្រូវយកចិត្តទុកដាក់ចំពោះគ្រោះអគ្គិភ័យ ដែលបណ្តាលមកពីការធ្វេសប្រហែសផ្សេងៗ។

គួររំលឹកដែរថា ក្នុងរយៈពេល ៣៩ឆ្នាំនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សិទ្ធិសេរីភាព និងជំនឿសាសនាត្រូវបានធានា និងបើកទូលាយឱ្យប្រជាជនគ្រប់ៗរូបអាចប្រតិបត្តិទៅតាមជំនឿ ដែលកត្តានេះបាននាំទៅរកភាពសុខដុមនីយកម្មសាសនា និងការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ បច្ចុប្បន្នរាជរដ្ឋាភិបាល បាននឹងកំពុងខិតខំធ្វើឱ្យវត្តអារាម និងព្រះវិហារសាសនាទាំងអស់ ក្លាយជាទីសក្ការៈបូជា និងជាមជ្ឈមណ្ឌលហ្វឹកហ្វឺនស្មារតីប្រជាជន ដើម្បីចូលរួមស្តារ និងអភិវឌ្ឍន៍សង្គមជាតិ៕

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

មន្ត្រីការទូតបែលហ្សិក៖ កម្ពុជា គឺជាប្រទេសដែលមានស្ថិរភាព និងលក្ខណៈអំណោយផលជាងគេក្នុងតំបន់ សម្រាប់ការធ្វើធុរកិច្ច និងវិនិយោគ 21 ៩ 2018 / 09:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ នៅក្នុងទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន 21 ៩ 2018 / 08:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញមន្ត្រីពង្រឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ 20 ៩ 2018 / 03:00 ព្រឹក
បេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម តាមទូរស័ព្ទចល័ត សម្រាប់ខែសីហា ឆ្នាំ២០១៨ ត្រូវបានរកឃើញហើយ! 18 ៩ 2018 / 02:00 ព្រឹក
អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ចំនួន ១២ មានតម្លៃសរុបជាង ៨០លានដុល្លារ ត្រូវបានចុះហត្ថលេខាថ្ងៃនេះ 14 ៩ 2018 / 03:00 ល្ងាច
គណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនាស្តង់លក់ផលិតផលខ្មែរ និងសេវាកម្ម នៅក្នុងពន្លាជាតិកម្ពុជា 13 ៩ 2018 / 03:00 ល្ងាច
ឧត្តមមន្ត្រីកំពូលកម្ពុជា-ចិន អញ្ជើញសម្ពោធកូនក្រមុំលាក់ខ្លួនកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី១៥ 13 ៩ 2018 / 02:00 ល្ងាច
ពិព័រណ៍ចិន-អាស៊ាន! កម្ពុជា បង្ហាញកូនក្រមុំលាក់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរចិន និងវិនិយោគិនបរទេស 13 ៩ 2018 / 03:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចសន្ទនាតុមូលរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិន 11 ៩ 2018 / 03:00 ព្រឹក
សូមអបអរសាទរ ឯកឧត្តម ប៉ាន សូរស័ក្តិ ដែលត្រូវបានសម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី៦ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត បន្តធ្វើជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សម្រាប់អាណត្តិទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា។ 06 ៩ 2018 / 04:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE