Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីថ្មី ប្រចាំនៅកម្ពុជា

09 ៤ 2018 / 02:00 ព្រឹក

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ​ ទី០៦ ខែមេសា ឆ្នាំ២០១៨ នាទីស្តីការក្រសួង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Ayda UNLU ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ

ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូតមកកម្ពុជា និងបានគាំទ្រយ៉ាងពេញទំហឹងពីបំណងរបស់តួកគី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយបានចាត់ទុកតួគី ជាដៃគូសហប្រតិបត្តិការដ៏ល្អមួយរបស់កម្ពុជា ទាំងក្នុងវិស័យវប្បធម៌ សង្គមកិច្ច និងពាណិជ្ជកម្ម។

ក្រៅពីបានជម្រាបជូនពីវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មសំខាន់ៗ ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរឱ្យមានការទាក់ទាញបន្ថែមនូវពាណិជ្ជករ និងវិនិយោគិនតួកគី មកបណ្តាក់ទុនថែមទៀត លើវិស័យអាទិភាពរបស់កម្ពុជា ដូចជា៖ កសិកម្ម (គ្រាប់ស្វាយចន្ទី ផ្លែឈើ និងកៅស៊ូ) ទេសចរណ៍ (កម្មន្តសាល និងការហោះហើរត្រង់) និងជាពិសេសពិចារណាបង្កើតរោងចក្រកែច្នៃកសិឧស្សាហកម្ម (Processing) នៅកម្ពុជា ដើម្បីជួយបង្កើតតម្លៃបន្ថែម ការធ្វើពិពិធកម្មការងារ និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញក្តីរីករាយដែលបានមកបំពេញការងារនៅកម្ពុជា ហើយបានកត់សំគាល់ពីវឌ្ឍនភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ លោកជំទាវ បានសន្យានឹងធ្វើការកៀងគរវិនិយោគិនតួកគី ឲ្យចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា តាមរយៈការបង្កើតភាពជាដៃគូល្អរវាងរដ្ឋាភិបាល និងវិស័យឯកជន ការរឹតចំណងកិច្ចសហប្រតិបត្តិការ និងការបង្កើតឱ្យមានកិច្ចព្រមព្រៀង ព្រមទាំងអនុស្សរណៈយោគយល់គ្នាផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានជម្រាបថា ភាគីតួកគីនឹងពិនិត្យលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលរៀបចំកិច្ចប្រជុំលើកទី២ សម្រាប់គណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ រវាងកម្ពុជា និងតួកគី និងកិច្ចប្រជុំពាក់ព័ន្ធ នៅសាធារណរដ្ឋតួកគី នាពេលសមស្របខាងមុខ។

អត្ថបទ៖ នាយកដ្ឋានអ៊ឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្រិ្វក

ចង់ចែករំលែក

ព័ត៌មានពាក់ព័ន្ធ

មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស​ ឆ្លើយតប​បទបញ្ជាប្រមុខរាជរដ្ឋាភិបាល 18 ៧ 2018 / 10:00 ព្រឹក
ប្រតិភូធុរជនចិនខេត្តសៀងហៃ គ្រោងវិនិយោគលើរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅកម្ពុជា 14 ៧ 2018 / 09:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ គោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក 10 ៧ 2018 / 02:00 ព្រឹក
អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា 09 ៧ 2018 / 10:00 ព្រឹក
សម្ពោធអគាររដ្ឋបាលថ្មី! រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីពង្រឹងសេវាសាធារណៈ និងអនុវត្តន៍បទបញ្ជាប្រមុខរាជរដ្ឋាភិបាល 09 ៧ 2018 / 09:00 ព្រឹក
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើកម្លាំងប្រដាប់អាវុធ និងប្រជាការពារ រួមគ្នាការពារសុវត្ថិភាពជូនប្រជាជនស្រុកព្រៃឈរ នៅថ្ងៃបោះឆ្នោត 06 ៧ 2018 / 09:00 ព្រឹក
រដ្ឋមន្ត្រីពាណិជ្ជកម្ម សន្យាបន្តគាំទ្រវិនិយោគិនជប៉ុន ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា 04 ៧ 2018 / 02:00 ល្ងាច
អគ្គនាយកដ្ឋានកាំកុងត្រូល បន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស 03 ៧ 2018 / 02:00 ល្ងាច
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ការតែងតាំងប្រធានមន្ទីរពាណិជ្ជ​កម្ម​ខេត្តពោធិ៍សាត់ គឺជាការចូលរួមអនុវត្តន៍យុទ្ធសាស្ត្រកំណែទម្រង់របស់រាជរដ្ឋាភិបាល 03 ៧ 2018 / 01:00 ល្ងាច
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ អគាររដ្ឋបាលថ្មីមន្ទីរពាណិជ្ជកម្ម នឹងជួយលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងខេត្តបាត់ដំបង 03 ៧ 2018 / 11:00 ព្រឹក
12345

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

SUBSCRIPTION

FACEBOOK PAGE