សៀវភៅក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្ម ប្រចាំឆ្នាំ
សៀវភៅបោះពុម្ពផ្សាយប្រចាំឆ្នាំស្តីពីការចុះបញ្ជីពាណិជ្ជកម្ម ត្រូវបានបោះពុម្ពផ្សាយរៀងរាល់មួយឆ្នាំ ម្តង សៀវភៅនេះរួមបញ្ចូលនូវព័ត៌មានទូទៅស្តីពីក្រុមហ៊ុនទាំងឡាយ ដែលបានចុះបញ្ជីនៅក្នុងក្រសួង ពាណិជ្ជកម្ម ក្នុងអំឡុងពេលមួយឆ្នាំ។
សៀវភៅបោះពុម្ពផ្សាយប្រចាំឆ្នាំស្តីពីការចុះបញ្ជីពាណិជ្ជកម្ម បែងចែកប្រភេទព័ត៌មានតាមខែនីមួយនៃឆ្នាំ។
សៀវភៅនេះបង្ហាញពីព័ត៌មានទូទៅអំពីសាខាក្រុមហ៊ុនទើបបង្កើតថ្មី ការធ្វើវិសោធនកម្ម សាខា ក្រុមហ៊ុនក្នុងស្រុក សាខាក្រុមហ៊ុនក្រៅស្រុក និងការរំលាយក្រុមហ៊ុន។