តើត្រូវមានសំណុំលិខិត អ្វីខ្លះដើម្បីសុំចុះឈ្មោះ ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងពាណិជ្ជកម្ម

ដើម្បីសុំចុះឈ្មោះប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងពាណិជ្ជកម្ម ត្រូវមានសំណុំលិខិត ដូចខាងក្រោម៖

  • ពាក្យសុំចុះឈ្មោះប្រឡងមានបិទតែមប្រីយ៍ (មានគំរូស្រាប់)        ចំនួន    ០១ ច្បាប់

  • ច្បាប់ចម្លងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្រជំនាញ ដោយមានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ        ចំនួន    ០១ ច្បាប់

  • ជីវប្រវត្តិសង្ខេបមានបិទរូបថត ( 4x6 )        ចំនួន    ០១ ច្បាប់

  • សលាកបត្រឯកត្តជន (មានគំរូស្រាប់)        ចំនួន    ០២ ច្បាប់

  • រូបថតថ្មី 4x6 (ថតចំពីមុខ)        ចំនួន    ០២ សន្លឹក

  • បង្កាន់ដៃទទួលពាក្យ (មានគំរូស្រាប់)        ចំនួន    ០២ ច្បាប់

  • កិច្ចសន្យា (មានគំរូស្រាប់)        ចំនួន    ០១ ច្បាប់

  • ច្បាប់ចម្លងប័ណ្ណគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ        ចំនួន    ០១ ច្បាប់

ចង់ចែករំលែក

Content

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

ប្តូរពី
ទៅជា
កាលបរិច្ឆេទ  
ទឹកប្រាក់    
1.00 USD = 4,063.00 KHR