តើទស្សនៈវិស័យ និងបេសកកម្ម របស់នាយកដ្ឋាន សវនកម្មផ្ទៃក្នុងគឺអ្វី?


ទស្សនៈវិស័យ របស់នាយកដ្ឋានសវនកម្មផ្ទៃ ក្នុងគឺផ្តល់ជូនថ្នាក់ដឹកនាំក្រសួង ឲ្យសម្រេច បាននូវការគ្រប់គ្រង និងការអនុវត្តន៍មួយ ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលតាមរយៈការ ផ្តល់នូវការពិនិត្យ និងការវាយតម្លៃ ប្រកបដោយភាពឯករាជ្យ និងមិនលំអៀង។

បេសកកម្មរបស់ នាយកដ្ឋានសវនកម្មផ្ទៃក្នុងគឺៈ

១-    ដើម្បីធានាថា ទ្រព្យសម្បត្តិរដ្ឋ ត្រូវបានគ្រប់គ្រងច្បាស់លាស់ និងត្រូវបានការពារ ត្រឹមត្រូវ។

២-    ដើម្បីធានាថា ព័ត៌មានហិរញ្ញវត្ថុ គណនេយ្យ ស្ថិតិ និងប្រតិបត្តិការមានភាពពេញ លេញ និងអាចជឿទុកចិត្តបាន។

៣-    ដើម្បីបង្កើនប្រសិទ្ធិភាព ប្រតិបត្តិការ លើរាល់សកម្មភាពទាំងឡាយ។

៤-    ដើម្បីជូនព័ត៌មាន និងធានាថាមន្ត្រី បានគោរពច្បាប់ បទបញ្ញត្តិ គោលនយោបាយ និតិវិធី ផែនការ និងការណែនាំ។

ចង់ចែករំលែក

Content

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

ប្តូរពី
ទៅជា
កាលបរិច្ឆេទ  
ទឹកប្រាក់    
1.00 USD = 4,063.00 KHR