ទិដ្ឋភាពទូទៅនៃកម្មវិធីCEDEP
ដូចដែលបានកត់សម្គាល់ នៅក្នុងរបាយការណ៍ របស់លេខាធិការដ្ឋាន នៃអង្គការពាណិជ្ជកម្ម ពិភពលោក (WTO)
សម្រាប់ កិច្ចប្រជុំ ពិនិត្យគោលនយោបាយ ពាណិជ្ជកម្មកម្ពុជាឡើងវិញ ឆ្នាំ២០១១ (TPR) “ជាមួយនឹងស្ថេរភាព ម៉ាក្រូ
សេដ្ឋកិច្ចរឹងមាំនៅពេលកម្ពុជា បានចូលជាសមាជិក WTO នៅក្នុង ឆ្នាំ២០០៤ ប្រទេសកម្ពុជា បានអនុវត្តកំណែទម្រង់
ស៊ីជម្រៅ ដើម្បីសម្រេចបាន នូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆាប់រហ័ស និងប្រកបដោយចេរភាព។ ពាណិជ្ជកម្ម គឺជាផ្នែក
មួយសំខាន់ ក្នុងការសម្រេចគោល បំណងនេះ ដោយហេតុថា វាជាកម្លាំងចលករ នៅពីក្រោយកំណើនសេដ្ឋកិច្ចបច្ចុប្បន្ន
របស់កម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច របស់ខ្លួន កាន់តែរឹងមាំ ថែមទៀតទៅកាន់ទីផ្សារ
ក្នុងតំបន់ និងសាកល”។ ដូចបានកត់សម្គាល់ នៅក្នុងរបាយការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា រៀបចំឡើងសម្រាប់កិច្ច
ប្រជុំ TPR ដែលបានរៀបរាប់ខាងលើ “ប្រទេសកម្ពុជា បានជួបប្រទះ បញ្ហាប្រឈមទាំងឡាយ នៅក្នុង វិបត្តិសេដ្ឋកិច្ច
ពិភពលោក ឆ្នាំ២០០៨-២០០៩។ ប៉ុន្តែសូម្បីតែរហូតមកដល់ឆ្នាំ២០០៨ កម្ពុជាក៏បង្ហាញឲ្យឃើញ នូវបញ្ហាប្រឈម
ពីខាងក្រៅផងដែរ។ នៅក្នុងរយៈពេលខាងមុខ រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំប្រឹងប្រែង ពង្រីកការធ្វើសមាហរណកម្ម
របស់ខ្លួន ចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្ម ថ្នាក់តំបន់ និងពិភពលោក។ ស្របពេលជាមួយគ្នានេះដែរ ត្រូវកាត់បន្ថយបញ្ហា
ប្រឈម ផ្នែកសេដ្ឋកិច្ច ដែលកើតមាន តាមរយៈប្រព័ន្ធនេះ។ ការធ្វើពិពិធកម្មផលិតផល នាំចេញ និងទីផ្សារនាំចេញ គឺជា
កត្តាសំខាន់ ក្នុងការសម្រេច គោលបំណងនេះ”។
ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើមកម្មវិធីពិពិធកម្ម និងការពង្រីក ការនាំចេញកម្ពុជា I & II (CEDEP I & II) ដែលមាន
នាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ (DICO) ជាអង្គភាពអនុវត្ត កម្មវិធីថ្នាក់ជាតិនេះ (NIU)[1] ដោយការស្វែរកការ
គាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងស្តីពីការពង្រឹងក្របខណ្ឌ សមាហរណកម្ម (EIF)[2] ដើម្បីពង្រឹងសមត្ថភាពពិពិធកម្មផ្គត់ផ្គង់
ការនាំចេញ នៅក្នុងផ្នែកប្រាំ ក្នុងចំណោមផ្នែកទាំងប្រាំបួន នៃគម្រោងអភិក្រម គ្របដណ្តប់វិស័យពាណិជ្ជកម្ម សសរស្តម្ភ
ទី២ ដែលរដ្ឋាភិបាល បានកំណត់ជាផ្នែក សម្រាប់នាំចេញ តម្រូវឲ្យមានចំណាត់ការ អាទិភាពជាបន្ទាន់។ ផលិតផលទាំង
នោះ រួមមាន៖ អង្ករ សូត្រ និងមុខងារវាយតម្លៃ និងតាមដាន (CEDEP I) ដំឡូងមីត្រី និងមុខងារវាយតម្លៃ និងតាមដាន (CEDEP II) ពោត ទេសចរណ៍ សម្លៀកបំពាក់ ម្អូបអាហារកែច្នៃ និងខ្សែសង្វាក់ផលិតកម្ម។
អង្គភាពនិងស្ថាប័នជាអ្នកអនុវត្ត
កម្មវិធីCEDEP I
- សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) សម្រាប់អង្ករ
- មជ្ឈមណ្ឌល ពាណិជ្ជកម្មអន្តរជាតិ (ITC) សម្រាប់សូត្រ ដែលមានតម្លៃខ្ពស់។
- ក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ (DICO) សម្រាប់មុខងារវាយតម្លៃ និងការរៀបចំក្រុមការងារស្នូល
កម្មវិធីCEDEP II
- កម្មវិធីអភិវឌ្ឍន៍ របស់អង្គការ សហប្រជាជាតិ (UNDP) សម្រាប់ដំឡូងមី
- អង្គការអភិវឌ្ឍន៍ ឧស្សាហកម្ម របស់សហប្រជាជាតិ សម្រាប់ផលនេសាទសមុទ្រ
- ក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ) សម្រាប់មុខងារវាយតម្លៃ និងការរៀបចំក្រុមការងារស្នូល
ម្ចាស់ជំនួយ
- ការពង្រឹងក្របខណ្ឌ សមាហរណកម្ម (EIF)[3]
រយៈពេល
- កម្មវិធីCEDEP I : 3 ឆ្នាំ
- កម្មវិធីCEDEP II : 3 ឆ្នាំ
ឯកសារយោង
- សំណើគម្រោង CEDEP I
- សំណើគម្រោង CEDEP II
- ឯកសារស្តីពី ព័ត៌មានគម្រោង CEDEP I & II
គេហទំព័រ