កម្មវិធីគាំទ្រការអភិវឌ្ឍវិស័យពាណិជ្ជកម្ម (TDSP)

ទិដ្ឋភាពទូទៅ​នៃកម្មវិធីគាំទ្រការអភិវឌ្ឍវិស័យពាណិជ្ជកម្ម (TDSP)

ព្រះរាជាណាចក្រកម្ពុជា បានទទួលមូលនិធិ ក្នុងចំនួនទឹកប្រាក់ ១៥,៤៥លាន ដុល្លារសហរដ្ឋអាមេរិក ពីមូលនិធិម្ចាស់ជំនួយ ពហុភាគី (Multi Donor Trust Fund) (វិភាគទានរបស់គណៈកម្មការ អឺរ៉ុប DANIDA និងUNIDO)។ មូលនិធិនេះគ្រប់គ្រង ដោយធនាគារពិភពលោក (WB) ដែលជា​ “ភាគីទីបី​គ្រប់គ្រងមូលនិធិ(Trustee)” ដើម្បីគាំទ្រដល់កម្មវិធីTDSP។ គោលដៅអភិវឌ្ឍន៍ នៃកម្មវិធី TDSP គឺ ដើម្បីគាំទ្រ យុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយ អភិក្រមគ្របដណ្តប់ លើវិស័យពាណិជ្ជកម្ម (Trade SWAp)។

 

អភិក្រមគ្របដណ្តប់ លើវិស័យ​ពាណិជ្ជកម្ម រួមបញ្ចូលនូវ សកម្មភាព របស់ម្ចាស់ជំនួយទាំងឡាយ នៅក្នុងសសរស្តម្ភ ចំនួនបីដាច់ដោយឡែកពីគ្នា៖

 • សសរស្តម្ភទី១ សម្រាប់កំណែទម្រង់គ្រប់វិស័យ
 • សសរស្តម្ភទី២ សម្រាប់គំនិតផ្តួចផ្តើមតាមវិស័យ​
 • សសរស្តម្ភទី៣ សម្រាប់កសាងសមត្ថភាព​

សកម្មភាពជាច្រើន ដែលកើតឡើង នៅក្នុងអភិក្រមគ្របដណ្តប់ លើវិស័យ​ពាណិជ្ជកម្ម ជាន់គ្នា ដូច្នេះជូនកាលការបែងចែករវាងសសរស្តម្ភគឺជាការចាំបាច់។

 

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលការណ៍ណែនាំរួម ដើម្បីរៀបចំសកម្មភាពនានា ដែលកើតឡើងនៅក្នុងសសរស្តម្ភនីមួយៗក្នុងចំណោមសសរស្តម្ភទាំងបីនៃអភិក្រមគ្របដណ្តប់លើវិស័យ​ពាណិជ្ជកម្ម ដែលគោលការណ៍ទាំងនោះត្រូវបានយោងជា “ផែនការបង្ហាញផ្លូវសសរស្តម្ភ”។  

 

នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិជាអង្គភាពសម្របសម្រួលកម្មវិធីTDSP មានទីតាំងឋិត នៅក្នុងក្រសួងពាណិជ្ជកម្ម ទទួលខុសត្រូវគ្រប់គ្រងកម្មវិធីTDSP សហការ លទ្ធកម្ម ហិរញ្ញវត្ថុ រាយការណ៍ និងទំនាក់ទំនងជាធនាគារពិភពលោក និងភាគីពាក់ព័ន្ធសំខាន់ៗ។ នាយកដ្ឋានសហប្រតិបត្តិ ការអន្តរជាតិ ក៏គាំទ្រនិងសម្របសម្រួលផងដែរដល់ការអនុវត្តជាមួយក្រសួងពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀត។

ស្ថាប័ន និងអង្គភាពអ្នកអនុវត្តគម្រោង​

១. ក្រសួងពាណិជ្ជកម្ម

 • អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ

 • កាំកុងត្រូល

 • អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម

 • នាយកដ្ឋានផែនការ ស្ថិតិពាណិជ្ជកម្ម និងព័ត៌មាន

 • លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា/នាយកដ្ឋានកម្មសិទ្ធិបញ្ញា

 • នាយកដ្ឋានបុគ្គលិក

 • នាយកដ្ឋានពាណិជ្ជកម្មពហុភាគី

 • នាយកដ្ឋាននីតិកម្ម

 • នាយកដ្ឋានផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ច្បាប់

 • នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម

 •  វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ

២. ក្រសួងមុខងារសាធារណៈ

 • សាលាភូមិន្ទរដ្ឋបាល

៣. ក្រុមប្រឹក្សាអភវឌ្ឍន៍កម្ពុជា

៤. សភាពាណិជ្ជកម្មកម្ពុជា

៥. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

 • អគ្គនាយកដ្ឋានគយ និងរដ្ឋករ

៦. ក្រសួងរុក្ខាប្រមញ្ញនិងនេសាទ

 •  អគ្គនាយកដ្ឋានកសិកម្ម
 • រដ្ឋបាលជលផល


ម្ចាស់ជំនួយ

កម្មវិធីTDSP ទទួលបានមូលនិធិពីមូលនិធិម្ចាស់ជំនួយពហុភាគី (វិភាគទានរបស់គណៈកម្មការ អឺរ៉ុប DANIDA និងUNIDO)។

រយៈពេលនៃគម្រោង

កម្មវិធីTDSP បាន​ចាប់ដំណើរការរបស់ខ្លួនចាប់តាំងខែមីនា ឆ្នាំ២០០៩ ហើយដែលត្រូវបញ្ចប់នៅក្នុងខែមករា ឆ្នាំ២០១៤ ប៉ុន្តែកម្មវិធីនេះត្រូវពន្យាពេលរហូតដល់ខែមីនា ឆ្នាំ២០១៥។ ​

មានគម្រោងចំនួន២៦ ក្រោមកម្មវិធី​TDSP ដូចជា

១.   ផែនការមេបច្ចេកវិជ្ជាព័ត៌មានវិទ្យា និង​ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម

២.   ការពង្រឹងការគ្រប់គ្រងហានិភ័យស្ថាប័ន

៣.   ផលិតផលអាទិភាពទាំងដប់

៤.   អង្គភាពព័ត៌មានខ្សែសង្វាក់តម្លៃ

៥.   ការបណ្តុះបណ្តាលនាំចេញ និងសហគ្រាសធុនតូចនិងមធ្យម

៦.   អភិវឌ្ឍន៍ប្រព័ន្ធកម្មសិទ្ធិបញ្ញាថ្នាក់ជាតិឲ្យកាន់តែរឹងមាំ

៧.   ការកសាងសមត្ថភាព DTSI

៨.   ការលើកកម្ពស់ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយកម្មសិទ្ធិបញ្ញា

៩.   ការពង្រឹងមុខងារធនធានមនុស្សស្នូលរបស់ក្រសួងពាណិជ្ជកម្ម

១០. វិធានប្រភពដើមទំនិញ

១១. សេចក្តីព្រាងច្បាប់ E-Commerce

១២. ការពិនិត្យច្បាប់ពាណិជ្ជកម្មឡើងវិញ

១៣. ការសម្របសម្រួល និងការធ្វើស្វ័យប្រវត្តិកម្មចុះបញ្ជីពាណិជ្ជកម្ម

១៤. វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ

១៥. ការអភិវឌ្ឍកម្មវិធីសិក្សាពាណិជ្ជកម្ម

១៦. ការកសាងសមត្ថភាពទីភ្នាក់ងារអនុវត្ត

១៧. ការលើកកម្ពស់ការយល់ដឹងអំពីច្បាប់វិនិយោគ

១៨. ការគាំទ្រវេទិកាវិស័យរដ្ឋនិងឯកជន

១៩. កម្មវិធីយល់ដឹងអំពីគយនៅកម្ពុជា

២០. ប្រព័ន្ធវាយតម្លៃគយ

២១. កម្មវិធីលើកកម្ពស់សមត្ថភាព GDCE

២២. ប្រព័ន្ធ ASYCUDA ពិភពលោក

២៣. ការពង្រឹងសមត្ថភាព ISC

២៤. ការអភិវឌ្ឍស្តង់ដារស្រូវអង្ករ

២៥. ការធ្វើស្វ័យប្រវត្តិកម្មវិញ្ញាបនប័ត្រអនាម័យ ភូតគាមអនាម័យ

២៦. ពង្រឹងគុណភាពឲ្យកាន់តែប្រសើរ និងសុវត្ថិភាពត្រី


ចង់ចែករំលែក

គម្រោងដែលទាក់ទង

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់