ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រី មៀ មើឃីច (Mia Mikic) នាយិកាផ្នែកពាណិជ្ជកម្ម វិនិយោគ និងនវានុវត្ដន៍ របស់អង្គការ UNESCAP

09 Aug 2019 / 10:00 AM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្វាគមន៍លោកស្រី មៀ មើឃីច (Mia Mikic) នាយិកាផ្នែកពាណិជ្ជកម្ម វិនិយោគ និងនវានុវត្ដន៍ របស់អង្គការ UNESCAP កាលពីព្រឹកថ្ងៃព្រហស្បត៍ ទី០៨ ខែសីហា ឆ្នាំ២០១៩ នាទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងជំនួបដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបពីវឌ្ឍនៈភាពនៃការរៀបចំសេចក្តីព្រាងច្បាប់មួយចំនួន ដូចជា សេចក្តីព្រាងច្បាប់ស្ដីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ សេចក្តីព្រាងច្បាប់ស្ដីពីសុវត្ថិភាពចំណីអាហារ និងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង។ លើសពីនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានជម្រាបពីវឌ្ឍនៈភាពរបស់ការចរចារកិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលនឹងធ្វើការបញ្ចប់នៅចុងឆ្នាំ២០១៩នេះ និងកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដទៃទៀត។

ជាកិច្ចឆ្លើយតប លោកស្រី មៀ មើឃីច បានវាយតម្លៃខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំសេចក្ដីព្រាងច្បាប់សំខាន់ៗ និងជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាទាំងក្នុងតំបន់ និងទ្វេភាគី ដើម្បីពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មទីផ្សារឲ្យកាន់តែច្រើន។ លើសពីនោះ លោកស្រី ក៏បានជម្រាបជូនថា UNESCAP នឹងរៀបចំកិច្ចប្រជុំពិភាក្សាមួយនៅខែធ្នូ ឆ្នាំ២០១៩ខាងមុខ សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសទើបតែចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីបង្កើតជាជំហរមួយដែលអាចទទួលបានភាពអនុគ្រោះពាណិជ្ជកម្ម និងការចូលទីផ្សារបន្ត ដោយជំហរនេះនឹងប្រើប្រាស់នៅក្នុងការចូលរួមរបស់ប្រទេសទាំងនោះ នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីទី១២ របស់អង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០២០។ ក្នុងកិច្ចប្រជុំប្រឹក្សាយោបល់នេះដែរ នឹងលើកឡើងប្រធានបទសំខាន់ៗមួយចំនួន រួមមានពាណិជ្ជកម្មតាមអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថល កិច្ចសម្រួលពាណិជ្ជកម្ម ។ល។ លោកស្រីបានស្នើសុំឯកឧត្តមរដ្ឋមន្ត្រីចូលរួមជាប្រធានដឹកនាំកិច្ចប្រជុំប្រឹក្សាយោបល់ខាងលើ ដោយឯកឧត្តមរដ្ឋមន្ត្រីបានឯកភាពលើសំណើនេះផងដែរ។

Love to share on

Related News

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតថ្មីរបស់ប្រទេសម៉ាឡេស៊ី 14 Aug 2019 / 10:00 AM
លទ្ធផលនៃកិច្ចប្រជុំលើកទី៩ រវាងប្រមុខអង្គភាពកម្មសិទ្ធិបញ្ញាអាស៊ាន និងអង្គភាពកម្មសិទ្ធិបញ្ញានៃជប៉ុន 13 Aug 2019 / 09:00 AM
ឯកឧត្តម ឈួន ដារ៉ា ផ្សព្វផ្សាយសក្តានុពលកម្ពុជា និងអំពាវនាវឱ្យធុរជនចិន ចូលមកវិនិយោគថែមទៀតនៅកម្ពុជា 12 Aug 2019 / 09:00 AM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី កោតសរសើរក្រសួងពាណិជ្ជកម្ម ធ្វើកិច្ចការចំនួនពីរ ដើម្បីលើកស្ទួយវិស័យស្រូវអង្ករជាតិ 11 Aug 2019 / 09:00 AM
កម្ពុជា-ស្រីលង្កា នឹងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ 09 Aug 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៨ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (8th RCEP Intersessional Ministerial Meeting) ប្រារព្ធធ្វើពីថ្ងៃទី​០២-០៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន 05 Aug 2019 / 09:00 AM
ឯកឧត្តម អ៊ុក ប្រជា ជម្រាបសេដ្ឋវិទូជប៉ុន អំពីសមិទ្ធផល និងកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា 01 Aug 2019 / 02:00 AM
សេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច កម្ពុជា-បេឡារុស សូមចុច​ Link ដើម្បីទាញយកឯកសារ 30 Jul 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ជ័យលាភីសម្រាប់កីឡាប្រណាំងទូកនាគ ពឹងផ្អែកលើកត្តាសំខាន់ៗចំនួនពីរ 29 Jul 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បេឡារុស 27 Jul 2019 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION