ឯកឧត្តមរដ្ឋមន្ត្រីជួបជាមួយក្រុមហ៊ុនផលិតសម្ភារកីឡា ក្នុងឱកាសនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម

07 Jul 2019 / 09:00 AM

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបធុរជនបរទេសមួយក្រុមរួមមាន តំណាងរបស់សហព័ន្ធឧស្សាហកម្មសម្ភារកីឡាពិភពលោក (World Federation of the Sporting Goods Industry – WFSGI), ក្រុមហ៊ុនផលិតទោចក្រយាន Specialized និងក្រុមហ៊ុន VF ដើម្បីពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើមឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនពីវិធានការណ៍របស់កម្ពុជា ដើម្បីជួយដល់កិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយថ្លៃភស្ដុភារពាណិជ្ជកម្ម។ សម្រាប់វិស័យសម្លៀកបំពាក់ ស្បែកជើង និងឧបករណ៍កីឡា ជាពិសេសឧស្សាហកម្មទោចក្រយាន ឯកឧត្តមមានប្រសាសន៍ថា ឯកឧត្តមបានពិភាក្សារួចហើយជាមួយភាគីឥណ្ឌូនេស៊ី ហើយនឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅឥណ្ឌូនេស៊ីនៅថ្ងៃខាងមុខ ដើម្បីទាក់ទាញការវិនិយោគលើឧស្សាហកម្មគាំទ្រដល់ការផលិតកង់ ដើម្បីផលិតគ្រឿងបង្គុំដោយផ្ទាល់នៅកម្ពុជា ដោយមិនចាំបាច់នាំចូលពីបរទេស។ ការធ្វើដូចនេះ នឹងបង្កើតឱកាសថ្មី ក្នុងការទាញយកផលប្រយោជន៍ពីច្បាប់នៃប្រភពដើមទំនិញ ព្រមទាំងបង្កើតការងារ បង្កើតតម្លៃបន្ថែមក្នុងឧស្សាហកម្មក្នុងស្រុក និងពង្រឹងផលិតភាព និងភាពប្រកួតប្រជែងនៃវិស័យកម្មន្ដសាលនៅកម្ពុជា។

ក្រៅពីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងបីគាំទ្រឧស្សាហកម្មកម្ពុជា ឲ្យរឹតតែខ្លាំងបន្ថែមទៀត ដោយទីផ្សារនាំចេញរបស់កម្ពុជាមានលក្ខណៈទូលំទូលាយ និងទទួលបានការអនុគ្រោះផងដែរ។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលត្រូវអភិរក្ស និងជំរុញការអភិវឌ្ឍ 18 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវដល់កងទ័ពរួមកម្លាំងគ្នា ការពារសន្តិភាព និងថែរក្សាសមិទ្ធផលជាតិ ដើម្បីជំរុញវឌ្ឍនភាពកម្ពុជា 18 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើមន្ត្រីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ 18 Sep 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឯកជន និងធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ 17 Sep 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក 04 Sep 2019 / 01:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់ពីអត្ថប្រយោជន៍ដែលកម្ពុជា ទទួលបានពីការចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិ 03 Sep 2019 / 01:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម អំពាវនាវឱ្យវិនិយោគិនចិន មកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច 02 Sep 2019 / 01:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ស្នើសុំសហភាពអន្តរជាតិកីឡាទោចក្រយាន (UCI) ជួយដល់សហព័ន្ធខ្មែរ ដើម្បីសម្រេចចក្ខុវិស័យដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games 2023 29 Aug 2019 / 07:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញដល់ការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ដើម្បីបង្កើនការរួមចំណែករបស់កសិកម្មក្នុងសេដ្ឋកិច្ចជាតិ និងជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា 27 Aug 2019 / 08:00 AM
ក្រុមហ៊ុនអង់គ្លេស ចាប់អារម្មណ៍វិនិយោគលើការផលិត និងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា 27 Aug 2019 / 07:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION