ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកម្មវិធីរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។

03 Jul 2019 / 11:00 AM

នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ក្រោមការអញ្ជើញរបស់លោកជំទាវ អារ៉ាញ់ឆា ហ្កន់ហ្សាឡេស (Arancha Gonzalez) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះលើកទី៥៣ (53rd Joint Advisory Group Meeting) ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក។

ក្នុងកិច្ចប្រជុំនេះ មានការធ្វើសេចក្តីថ្លែងការណ៍ដោយអគ្គទីប្រឹក្សាកូស្តារីកាជាប្រធានអង្គប្រជុំចាស់ អគ្គរដ្ឋទូតហ្វាំងឡង់ជាប្រធានអង្គប្រជុំថ្មី អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក អគ្គលេខាធិការនៃអង្គការ UNCTAD នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ អនុរដ្ឋមន្រ្តីពាណិជ្ជកម្មមីយ៉ាន់ម៉ា និងប្រធានអង្គការអន្តរជាតិ និងឥស្សរៈជនជាន់ខ្ពស់ដទៃទៀតផងដែរ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះបានរាយការណ៍ពីសកម្មភាពពីឆ្នាំ២០១៨ និងថ្លែងដោយផ្តោតសំខាន់លើទំនាក់ទំនង និងការរួមចំណែករបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការ UNCTAD ក្នុងការជួយគាំទ្រដល់ប្រទេសដែលមានសេដ្ឋកិច្ចតូច និងទន់ខ្សោយ តាមរយៈការផ្តល់គម្រោងជាច្រើន ដើម្បីជំរុញការអភិវឌ្ឍ និងជួយឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០។ អង្គការទាំងនេះ បានបញ្ជាក់ពីជំហរក្នុងបន្តសកម្មភាព និងគម្រោងនានា ក្នុងការបន្តជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីជួយជំរុញការអភិវឌ្ឍ និងវិស័យពាណិជ្ជកម្ម តាមរយៈការផ្តល់អនុសាសន៍ និងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើសេចក្តីថ្លែងការណ៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការ និងជំនួយដែលបានផ្តល់ដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ជាពិសេសជំនួយដូចជា ការចូលរួមគាំទ្រការអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាកន្លងមក ការអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញ ការពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម និងការជួយដល់សហគ្រាសកម្ពុជាមួយចំនួនចូលរួមក្នុងពិព័រណ៍នាំចេញនាំចូលចិនលើកទី២ នៅទីក្រុងសៀងហៃ ក្នុងឆ្នាំ២០១៩។ ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់អង្គការអន្តរជាតិទាំងនេះបន្តផ្តល់ជំនួយ និងគម្រោងនានា ដើម្បីជួយគាំទ្រដល់វិស័យពាណិជ្ជកម្មនៅកម្ពុជា ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលអាចបង្កើនចំណូល ជួយកាត់បន្ថយភាពក្រក្រី និងបង្កើតការងារ សម្រាប់ប្រជាជនទាំងអស់គ្នា។

នៅក្នុងព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម រ៉ូប៊ែតូ អាហ្សែវ៉េដូ (Roberto Azevedo) អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអគ្គនាយក បានពិភាក្សាពីភាពចាំបាច់ក្នុងការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ដើម្បីជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដោយក្នុងនោះរួមមានជំនួយសម្រាប់ពាណិជ្ជកម្មផងដែរ។

Love to share on

Related News

ក្រុម​ហ៊ុន​កាណាដា គ្រោងទិញសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃជាង ៩១លានដុល្លារ នៅក្នុងឆ្នាំ ២០១៩-២០២០ 19 Jul 2019 / 04:00 PM
ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ពិភាក្សាសក្ដានុពលនាំចេញរបស់កម្ពុជា ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី 19 Jul 2019 / 02:00 PM
ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម សិក្សា និងស្វែងយល់អំពីប្រព័ន្ធ Networked Trade Platform របស់សិង្ហបុរី 18 Jul 2019 / 03:00 PM
សន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ២០១៩ 12 Jul 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ លើកទឹកចិត្តអង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរពាណិជ្ជកម្ម សហការពង្រឹងតម្លាភាព ការងារអនុវត្តគម្រោង AIMS 11 Jul 2019 / 03:00 PM
ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមិថុនា ឆ្នាំ២០១៩ 11 Jul 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះរុះរើស្លាកយីហោខុសច្បាប់របស់ជនបរទេសចំនួន១១ទីតាំង នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ 11 Jul 2019 / 09:00 AM
កម្ពុជា-អាមេរិក បន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី 10 Jul 2019 / 08:00 AM
ឯកឧត្តមរដ្ឋមន្ត្រីជួបជាមួយក្រុមហ៊ុនផលិតសម្ភារកីឡា ក្នុងឱកាសនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម 07 Jul 2019 / 09:00 AM
ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី ៤ ឆ្នាំ២០១៩-២០២៣ ក្នុងកម្មវិធីនៃកិច្ចប្រជុំ ការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ 06 Jul 2019 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION