រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមវេទិកា កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម-ថៃ (CLMVT) ក្រោមប្រធានបទ CLMVT ជាមូលដ្ឋាននៃសង្វាក់តម្លៃបន្ថែមថ្មីសម្រាប់អាស៊ី

26 Jun 2019 / 10:00 AM

(បាងកក, ប្រទេសថៃ)៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមវេទិកា កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម-ថៃ (CLMVT) ក្រោមប្រធានបទ CLMVT ជាមូលដ្ឋាននៃសង្វាក់តម្លៃបន្ថែមថ្មីសម្រាប់អាស៊ី “CLMVT Forum 2019: CLMVT as the New Value Chain Hub of Asia” នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមអធិបតីភាព ឯកឧត្តម ប្រាយុទ្ធ ច័ន្ទ អូឆា នាយករដ្ឋមន្រ្តីថៃ និងមានការចូលរួមបណ្តាប្រទេសដែលជាសមាជិក។ គោលបំណងចម្បងនៃវេទិកានេះ គឺដើម្បីបញ្ជាក់អំពីសក្តានុពលសេដ្ឋកិច្ច និងឧបសគ្គនានា នៅក្នុងតំបន់ CLMVT។

ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមកិច្ចសន្ទនារដ្ឋមន្រ្តីនៃប្រទេស CLMVT និងបានគួរបញ្ជាក់ថាបច្ចុប្បន្នប្រជាជនសរុបក្នុងតំបន់ CLMVT មានប្រមាណ ២៦៧ លាននាក់ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ស្មើនឹង ៥.១% គិតត្រឹមឆ្នាំ២០១៨ និងលំហូរវិនិយោគបរទេសផ្ទាល់ (FDI) ស្មើនឹង៧.២%។ ប្រទេស CLMVT មានលក្ខណៈភូមិសាស្រ្ត និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចល្អ តម្រូវឲ្យប្រទេសសមាជិកបង្កើនទំនាក់ទំនងល្អ និងលើកយកយន្តការចាំបាច់នានា ដើម្បីទាញយកផលចំណេញពីការធ្វើពាណិជ្ជកម្មក្នុងតំបន់របស់ខ្លួន សំដៅទាក់ទាញដៃគូអភិវឌ្ឍន៍នានាបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា បណ្តាប្រទេស CLMVT គួរសហការគ្នាក្នុងការដាក់ចេញនូវវិស័យដែលទទួលផលប៉ះពាល់ពីសង្រ្គាមពាណិជ្ជកម្ម ព្រមទាំងពង្រឹងសាមគ្គីភាពនៅក្នុងតំបន់ CLMVT ផ្អែកលើមូលដ្ឋានឈ្នះ ឈ្នះ សំដៅឆ្លើយតបទៅនឹងតម្រូវការចំាបាច់ និងសក្តានុពលភាពនៃប្រទេសជាសមាជិក​ សំដៅធ្វើម្ចាស់ពិតប្រាកដលើប្រជាជាតិ CLMVT ទាំងអស់។

រូបភាព​ ​និង​អត្ថបទ៖ នាយកដ្ឋាន​អាស៊ី​ប៉ាស៊ី​ហ្វិក

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលត្រូវអភិរក្ស និងជំរុញការអភិវឌ្ឍ 18 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវដល់កងទ័ពរួមកម្លាំងគ្នា ការពារសន្តិភាព និងថែរក្សាសមិទ្ធផលជាតិ ដើម្បីជំរុញវឌ្ឍនភាពកម្ពុជា 18 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើមន្ត្រីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ 18 Sep 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឯកជន និងធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ 17 Sep 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក 04 Sep 2019 / 01:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់ពីអត្ថប្រយោជន៍ដែលកម្ពុជា ទទួលបានពីការចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិ 03 Sep 2019 / 01:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម អំពាវនាវឱ្យវិនិយោគិនចិន មកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច 02 Sep 2019 / 01:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ស្នើសុំសហភាពអន្តរជាតិកីឡាទោចក្រយាន (UCI) ជួយដល់សហព័ន្ធខ្មែរ ដើម្បីសម្រេចចក្ខុវិស័យដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games 2023 29 Aug 2019 / 07:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញដល់ការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ដើម្បីបង្កើនការរួមចំណែករបស់កសិកម្មក្នុងសេដ្ឋកិច្ចជាតិ និងជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា 27 Aug 2019 / 08:00 AM
ក្រុមហ៊ុនអង់គ្លេស ចាប់អារម្មណ៍វិនិយោគលើការផលិត និងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា 27 Aug 2019 / 07:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION