កម្ពុជា-កាតា គ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

26 Jun 2019 / 03:00 AM

(ភ្នំពេញ)៖ កម្ពុជា និងកាតា បានកំពុងពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងចំនួន​ពីរគឺ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងបច្ចេកទេស និងកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារទៅវិញទៅមកនូវការវិនិយោគ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ខណៈដែលបច្ចុប្បន្នការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានទំហំតិចតួចនៅឡើយ។

នៅក្នុងជំនួបជាមួយឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម នាទីស្តីការក្រសួង កាលពីរសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ូហាម៉េត អ៊ីស្មែល អាល់អេម៉ាឌី (Mohamed Ismail Al Emadi) ឯកអគ្គរដ្ឋទូតនៃរដ្ឋកាតាប្រចំាព្រះរាជាណាចក្រកម្ពុជា បានស្នើភាគីកម្ពុជាពន្លឿនការពិនិត្យ និងកែសម្រួលខ្លឹមសារនៃកិច្ចព្រមព្រៀងទាំង ២ខាងលើ ដើម្បីឈានដល់ចុះហត្ថលេខា នាពេលខាងមុខ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា កាតាមានបំណងនាំចូលផលិតផលកសិកម្ម មកផ្គត់ផ្គង់ទីផ្សារកម្ពុជា និងគ្រោងអញ្ជើញមន្ត្រីជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកាតា និងកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងប្រទេសកាតា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីស្តីទី កឹម ស៊ីថន បានសន្យានឹងជំរុញការងារតាមសំណើរបស់ភាគីកាតា និងបានស្នើឯកឧត្តមឯកអគ្គរដ្ឋទូត រៀបចំដំណើរទស្សនកិច្ចសិក្សា និងវេទិកាជំនួបធុរកិច្ច សម្រាប់សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងការចាប់ដៃគូធុរកិច្ចទៅវិញទៅមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគី។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ក៏បានស្នើសុំឯកឧត្តមឯកអគ្គរដ្ឋទូត បង្កើនការនាំចូលទំនិញកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករក្រអូប និងជួយជំរុញប្រជាជនកាតា ឱ្យចូលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីសក្តានុពលវិស័យសំខាន់ៗ ដូចជាសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ជាដើម ដោយសារតែកម្ពុជា សម្បូរដោយតំបន់ទេសចរណ៍បែបធម្មជាតិ និងបែបប្រវត្តិសាស្ត្រ ជាច្រើន។

សូមជម្រាបថា នៅក្នុងរយៈពេលបីឆ្នាំចុងក្រោយ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាតា សម្រេចបានត្រឹមតែជាង ២លានដុល្លារប៉ុណ្ណោះ ពោលគឺ ១,៥៣លានដុល្លារ (២០១៦) ១,៦៧លានដុល្លារ (២០១៧) និង ១,៦៦លានដុល្លារ (៦ខែ នៃឆ្នាំ២០១៨) ដែលទឹកប្រាក់នេះ មានកម្រិតទាបបំផុត បើធៀបជាមួយនឹងទំហំពាណិជ្ជកម្មរបស់ប្រទេសនៅក្នុងតំបន់។

Love to share on

Related News

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមប្រជុំចង្អៀតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសាធារណរដ្ឋឆែក 16 Oct 2019 / 09:00 AM
ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទី ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ឆ្នាំ 16 Oct 2019 / 08:00 AM
ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លើកទី៩ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ 15 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបើកពិព័រណ៍ផលិតផលអាហារជប៉ុន ២០១៩ 12 Oct 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្មីមួយគ្រឿងទៀត 10 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យជាតិសាធារណរដ្ឋកូរ៉េ 03 Oct 2019 / 04:00 AM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងឯកឧត្តម ប៉ាន សូរស័ក្តិ នាំយករង្វាន់ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំ២០១៩ ស្រុកព្រៃឈរ និងស្រុកបាធាយ 03 Oct 2019 / 02:00 AM
សេចក្តីប្រកាសព័ត៌មាន ទស្សនកិច្ចសិក្សាស្តីពី “ការបង្កើតយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាជាតិសម្រាប់កសាងប្រព័ន្ធអេកូឡូស៊ី កម្មសិទ្ធិបញ្ញា ប្រកបដោយប្រសិទ្ធភាព” 26 Sep 2019 / 10:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី 23 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន 23 Sep 2019 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION