ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងស្វាគមន៍នៃវេទិកាប្រចាំឆ្នាំរបស់ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារំាង

09 Jun 2019 / 09:00 AM

នៅរាត្រីថ្ងៃទីព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងស្វាគមន៍នៃវេទិកាប្រចាំឆ្នាំរបស់ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារំាងនៅតាមប្រទេសអាស៊ាន រៀបចំឡើងដោយលោកជំទាវ អេវ៉ា ហ្គ្វៀនប៊ីញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានប្រារព្ធធ្វើនៅក្នុងស្ថានទូតបារាំងប្រចាំនៅកម្ពុជា។

នៅក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអង្គពិធីជាពិសេសចំពោះទីប្រឹក្សាបារាំងនៅអាស៊ាន ធុរជន និងអ្នកចូលរួមទាំងអស់ ដែលបានចូលរួមក្នុងពិធីនេះ។ ឯកឧត្តមបានជម្រាបជូនអង្គពិធីថា កម្ពុជាជាប្រទេសដែលមានភាពបើកទូលាយ និងគោលនយោបាយអនុគ្រោះជាច្រើនសម្រាប់ការវិនិយោគ ពាណិជ្ជកម្ម និងធុរកិច្ច ហើយតាមរយៈគោលនយោបាយគាំទ្រធុរកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងបារាំង បានឈានទៅដល់ចំនួន ១,២៦ លានដុល្លារអាមេរិកនៅឆ្នាំ២០១៨ ស្មើនឹងកំណើនចំនួន ៩,២% ពីឆ្នាំ២០១៧ ដោយ ៩១% នៃទំហំពាណិជ្ជកម្មនេះ គឺជាការនាំចេញពីកម្ពុជាទៅប្រទេសបារាំង។

ឯកឧត្តមរដ្ឋមន្ត្រី បានយកវេទិកានេះ ជម្រាបជូនអំពីការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធានាបានសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍។ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តកម្មវិធីកំណែទម្រង់នានា ដើម្បីជួយសម្រួលដល់បរិយាកាសធុរកិច្ចដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត ដោយទាំងអស់នេះជាចក្ខុវិស័យដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥។

ក្រៅពីនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ក៏ដូចជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយផ្សេងទៀត គឺការចុះបញ្ជីស្រាសាំប៉ាញ ជាផលិតផលកំណត់ភូមិសាស្ត្រនៅកម្ពុជា។

រូបភាព៖ ស្ថានទូតបារាំងនៅកម្ពុជា

Love to share on

Related News

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម សូមថ្វាយព្រះពរ​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្ម គម្រប់៨៣ យាងចូល៨៤ ព្រះវស្សា 17 Jun 2019 / 02:00 PM
កម្ពុជា និងហុងគ្រី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច 15 Jun 2019 / 02:00 PM
មន្រ្តី​ជាន់​ខ្ពស់​ពាណិជ្ជកម្ម ផ្សព្វផ្សាយសក្តានុពលវិនិយោគកម្ពុជា ដល់ធុរជនចិន 14 Jun 2019 / 09:00 AM
កម្ពុជាចូលរួមបង្ហាញផលិតផលជាតិ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញ-វិនិយោគអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ឆ្នាំ២០១៩ 13 Jun 2019 / 01:00 PM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យប្រជាពលរដ្ឋ និងវិស័យឯកជន ចូលរួមគាំទ្រកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» នៅកម្ពុជា 10 Jun 2019 / 11:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម ដឹកនាំមន្ត្រីចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ផ្លេក ភិរុណ 10 Jun 2019 / 10:00 AM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បន្តចុះទម្លាក់ស្លាកយីហោអាជីវកម្មអត់ច្បាប់របស់ជនបរទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ 06 Jun 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាល ប្តេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាដែនដីសម្រាប់ការវិនិយោគពីបរទេស 06 Jun 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជាមួយមន្ត្រីការិយាល័យឧបការីតំណាងពាណិជ្ជកម្មអាមេរិក 06 Jun 2019 / 10:00 AM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម៖ ស្លាកឈ្មោះអាជីវកម្មដែលខុស ឬមិនបានសុំច្បាប់ ត្រូវតែទម្លាក់ចោល ដើម្បីពង្រឹងការអនុវត្តច្បាប់ 05 Jun 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION