មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បន្តចុះទម្លាក់ស្លាកយីហោអាជីវកម្មអត់ច្បាប់របស់ជនបរទេស ដើម្បីពង្រឹងការអនុវត្តច្បាប់

06 Jun 2019 / 11:00 AM

(ប៉ៃលិន)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី បានបន្តដឹកនាំមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទម្លាក់ស្លាកយីហោអាជីវកម្មអត់ច្បាប់ របស់ជនជាតិចិនចំនួន ២កន្លែងទៀត ដែលទី១ គឺជាភោជនីយដ្ឋាន ឈ្មោះថា «ឌឺ ហ្គដ ររហ្វ វល» និងទី២ គឺជាបនល្បែង ឈ្មោះថា «SUPERRICH THE BEST CASINO» ដើម្បីពង្រឹងការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា។

ការចុះទម្លាក់ស្លាកយីហោខាងលើ បានធ្វើឡើងកាលពីព្រឹកពុធ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការចូលរួមពី ឯកឧត្តម ផាន់ ចាន់ថុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធប្រមាណជាង ៣០រូប។

នៅក្នុងឱកាសនោះ ឯកឧត្តម វ៉េង សុធី បានធ្វើការណែនាំ និងពន្យល់ជនជាតិចិន ដែលជាម្ចាស់អាជីវកម្មដ្ឋាន អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីស្នើសុំនាមករណ៍ផ្លូវការ សម្រាប់អាជីវកម្ម ឬក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងទៀតថា នៅក្រោមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ជនបរទេសពុំអាចធ្វើអាជីវកម្មណា ដែលប៉ះពាល់ដល់មុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានឡើយ។ លើសពីនេះ ត្រូវតែគោរពនូវគោលការណ៍ចំនួន ២គឺ៖ ទី១ ប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ ចំពោះស្លាកយីហោជាភាសាខ្មែរ និងទី២ ការលើកស្លាកយីហោ ត្រូវតែសុំច្បាប់អនុញ្ញាតជាមុនពីក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ តាមរយៈច្រកចេញចូលតែមួយ។

សូមជម្រាបថា តាមរយៈកិច្ចសហការល្អពីអាជ្ញាធរខេត្ត នៅក្នុងប្រតិបត្តិការលើកនេះ មន្ត្រីបានរកឃើញកន្លែងប្រកបអាជីវកម្ម ដែលពុំមានភាពអនុលោមចំនួន ១៣ទីតាំង ក្នុងនោះអត់ច្បាប់ ១០ទីតាំង ប្រើប្រាស់ពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ២ទីតាំង និងបិទស្លាកតម្លៃទំនិញជារូបិយប័ណ្ណបរទេស ចំនួន ១ទីតាំង។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលត្រូវអភិរក្ស និងជំរុញការអភិវឌ្ឍ 18 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវដល់កងទ័ពរួមកម្លាំងគ្នា ការពារសន្តិភាព និងថែរក្សាសមិទ្ធផលជាតិ ដើម្បីជំរុញវឌ្ឍនភាពកម្ពុជា 18 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើមន្ត្រីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ 18 Sep 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឯកជន និងធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ 17 Sep 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក 04 Sep 2019 / 01:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់ពីអត្ថប្រយោជន៍ដែលកម្ពុជា ទទួលបានពីការចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិ 03 Sep 2019 / 01:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម អំពាវនាវឱ្យវិនិយោគិនចិន មកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច 02 Sep 2019 / 01:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ស្នើសុំសហភាពអន្តរជាតិកីឡាទោចក្រយាន (UCI) ជួយដល់សហព័ន្ធខ្មែរ ដើម្បីសម្រេចចក្ខុវិស័យដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games 2023 29 Aug 2019 / 07:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញដល់ការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ដើម្បីបង្កើនការរួមចំណែករបស់កសិកម្មក្នុងសេដ្ឋកិច្ចជាតិ និងជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា 27 Aug 2019 / 08:00 AM
ក្រុមហ៊ុនអង់គ្លេស ចាប់អារម្មណ៍វិនិយោគលើការផលិត និងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា 27 Aug 2019 / 07:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION