ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជាមួយមន្ត្រីការិយាល័យឧបការីតំណាងពាណិជ្ជកម្មអាមេរិក

06 Jun 2019 / 10:00 AM

នៅរសៀលថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយមន្ត្រីការិយាល័យឧបការីតំណាងពាណិជ្ជកម្មអាមេរិក ដឹកនាំដោយលោកបណ្ឌិត កាល អ៊ីលើ (Karl Ehlers) ឧបការីនៃការិយាល័យតំណាងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដោយតាមរយៈកម្មវិធីអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក បានធ្វើឲ្យទំហំនៃការនាំចេញទៅអាមេរិកបានកើនឡើងជាលំដាប់ ជាពិសេសលើផលិតផលកាបូបធ្វើដំណើរ ដែលមានទំហំប្រមាណជិត ៥០០ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៨។ ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបឲ្យដឹងដែរថា ការផ្ដល់ការអនុគ្រោះពន្ធគយនេះ ក៏បានទាក់ទាញវិនិយោគិនអាមេរិកផងដែរ ដូចជាក្រុមហ៊ុនផលិតកាបូបប្រណិតម៉ាក Tumi ជាដើម។

ជាកិច្ចឆ្លើយតប លោកបណ្ឌិត កាល អ៊ីលើ បានសម្ដែងការឯកភាពអំពីការរីកចំរើននៃទំហំនៃការនាំចេញរបស់កម្ពុជា ដោយបានជម្រាបជូនថា ប្រទេសកម្ពុជា ជាប្រទេសទទួលផលធំទី៨ ពីកម្មវិធី GSP ហើយការរីកចម្រើននេះផងដែរ ក៏បានឆ្លុះបញ្ចាំងពីចំណុចវិជ្ជមានជាច្រើនក្នុងវិស័យកាត់ដេរ ស្បែកជើង និងកាបូបនៅកម្ពុជា។ ក្រៅពីនេះ លោកបណ្ឌិតក៏បានជម្រាបជូនខ្លះៗផងដែរ អំពីលទ្ធផលនៃកិច្ចពិភាក្សាលើចំណុចមួយចំនួនដែលបានកំណត់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា TIFA លើកទី០៥ កាលពីខែមករា ឆ្នាំ២០១៩ កន្លងទៅ។

ឯកឧត្តមរដ្ឋមន្ត្រី បានអរគុណចំពោះរបាយការណ៍ ហើយក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនាជិតស្និត ដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្មបន្ថែមទៀត។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលត្រូវអភិរក្ស និងជំរុញការអភិវឌ្ឍ 18 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវដល់កងទ័ពរួមកម្លាំងគ្នា ការពារសន្តិភាព និងថែរក្សាសមិទ្ធផលជាតិ ដើម្បីជំរុញវឌ្ឍនភាពកម្ពុជា 18 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើមន្ត្រីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ 18 Sep 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឯកជន និងធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ 17 Sep 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក 04 Sep 2019 / 01:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់ពីអត្ថប្រយោជន៍ដែលកម្ពុជា ទទួលបានពីការចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិ 03 Sep 2019 / 01:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម អំពាវនាវឱ្យវិនិយោគិនចិន មកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច 02 Sep 2019 / 01:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ស្នើសុំសហភាពអន្តរជាតិកីឡាទោចក្រយាន (UCI) ជួយដល់សហព័ន្ធខ្មែរ ដើម្បីសម្រេចចក្ខុវិស័យដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games 2023 29 Aug 2019 / 07:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញដល់ការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ដើម្បីបង្កើនការរួមចំណែករបស់កសិកម្មក្នុងសេដ្ឋកិច្ចជាតិ និងជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា 27 Aug 2019 / 08:00 AM
ក្រុមហ៊ុនអង់គ្លេស ចាប់អារម្មណ៍វិនិយោគលើការផលិត និងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា 27 Aug 2019 / 07:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION