ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាល ប្តេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាដែនដីសម្រាប់ការវិនិយោគពីបរទេស

06 Jun 2019 / 10:00 AM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដើម្បីជួយសម្រួលការធ្វើធុរកិច្ចរបស់វិស័យឯកជន សំដៅទាក់ទាញការវិនិយោគបន្ថែមពីបរទេសលើវិស័យសំខាន់ៗ ជាពិសេសឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។

ការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក គ្រីស ហេលហ្សឺ (CHRIS Helzer) អនុប្រធានក្រុមហ៊ុនផលិតសម្លៀកបំពាក់ NIKE ដ៏ធំរបស់សហរដ្ឋអាមេរិក និងសហការី នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទីពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនតំណាងក្រុមហ៊ុន NIKE អំពីវិធានការសំខាន់ៗដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញតាមរយៈវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់វិនិយោគិន សំដៅពង្រឹងឯករាជ្យភាព និងលើកស្ទួយឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។ ជាមួយនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងសហការីនៅទីក្រុងហុងកុងថ្មីៗនេះ ដើម្បីបង្ហាញពីឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងប្រែក្លាយវិស័យកាត់ដេរមួយជំហានបន្ថែមទៀត។

ជាការឆ្លើយតប លោក គ្រីស ហេលហ្សឺ បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗ ទាក់ទងកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម។ លោកអនុប្រធានក្រុមហ៊ុនរូបនេះ ក៏បានឲ្យដឹងថាកម្ពុជាមានអនុលោមភាពខ្ពស់ទៅនឹងស្តង់ដារពលកម្មអន្តរជាតិ តាមរយៈកម្មវិធីត្រួតពិនិត្យរោងចក្រនានាដែលបានអនុវត្តជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន។ ចំពោះក្រុមហ៊ុនដូចជា NIKE អនុលោមភាពស្ដង់ដារពលកម្មអន្តរជាតិ ជាកត្តាមួយចម្បងផងដែរក្នុងការវិនិយោគ និងធ្វើការបញ្ជាទិញ ហើយក្រុមហ៊ុន NIKE នឹងបន្តប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ដោយយោងលើកត្តានេះ។

បន្ថែមលើនេះទៀត លោក គ្រីស ហេលហ្សឺ ក៏បានគូសបញ្ជាក់ប្រាប់ ឯកឧត្តមរដ្ឋមន្ត្រី ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន NIKE ក្នុងការបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគបន្ថែម ដើម្បីពង្រឹងចង្វាក់ផលិតកម្ម ផ្តល់ការងារជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលត្រូវអភិរក្ស និងជំរុញការអភិវឌ្ឍ 18 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវដល់កងទ័ពរួមកម្លាំងគ្នា ការពារសន្តិភាព និងថែរក្សាសមិទ្ធផលជាតិ ដើម្បីជំរុញវឌ្ឍនភាពកម្ពុជា 18 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើមន្ត្រីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ 18 Sep 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឯកជន និងធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ 17 Sep 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក 04 Sep 2019 / 01:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់ពីអត្ថប្រយោជន៍ដែលកម្ពុជា ទទួលបានពីការចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិ 03 Sep 2019 / 01:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម អំពាវនាវឱ្យវិនិយោគិនចិន មកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច 02 Sep 2019 / 01:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ស្នើសុំសហភាពអន្តរជាតិកីឡាទោចក្រយាន (UCI) ជួយដល់សហព័ន្ធខ្មែរ ដើម្បីសម្រេចចក្ខុវិស័យដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games 2023 29 Aug 2019 / 07:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញដល់ការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ដើម្បីបង្កើនការរួមចំណែករបស់កសិកម្មក្នុងសេដ្ឋកិច្ចជាតិ និងជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា 27 Aug 2019 / 08:00 AM
ក្រុមហ៊ុនអង់គ្លេស ចាប់អារម្មណ៍វិនិយោគលើការផលិត និងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា 27 Aug 2019 / 07:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION